ពិតជា​នៅ​មិន​សុខ​មែន ម៉ៃ សុគន្ធ ម៉េច​ទៀត​ហើយ​បាន​ក្លាយទៅជា «​មហា​ទើស​» ?

18510

បើ​ទោះបីជា​ត្រូវ​តារាចម្រៀង ខេមរៈ សិរីមន្ត ប្រកា​សថាបាន​ប្តឹង​លោក​ម៉ៃ សុគន្ធ ដោយ​ឲ្យ​មេធាវី​របស់​ខ្លួន​រៀបចំ​សំណុំ​បែបបទ​រួច​អស់ហើយ និង​មាន​បទល្មើស នឹង​ភស្តុ​តាង​មាន​គ្រប់គ្រាន់​អស់​ហើយពី​បទ​ចោទ « ញុះញង់​មាន​ជា​អាទិ៍ និង បទ​ធ្វើ​អោយ​ប៉ះពាល់​សិទ្ធ​នឹង​ផលប្រយោជន៍​បុគ្គល​» យ៉ាងណា​ក៏​ដោយ ក៏​តារាចម្រៀង​រូប​នេះ ហាក់​មិន​ថមថយ​នូវ​ថ្វីមាត់​ក្នុង​ការ​រិះគន់​ទាំង​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ ក៏​ដូច​ជា​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ៣ ខែកញ្ញា​នេះ​ទៀត​សោត លោក​ម៉ៃ សុគន្ធ ស្រាប់តែ​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​បញ្ចេញ​នួ​វ MV ថ្មី​មួយ​ដែល​រូប​លោក​ផ្ទាល់​ជា​អ្នក​ច្រៀង​ដែល​បទចម្រៀង​ដាក់​ចំណងជើង​ឡើង​ឡូយ​កប់ «​មហា​ទើស​» ដែល​មិនដឹង​ថា​លោក​ចង់​ថា​រូប​លោក​ត្រូវ​គេ​ផ្តល់​រហ័ស​នាម​បែប​នេះ ឬ​ក៏​ចង់​ថា​ឲ្យ​អ្នក​ណា​នោះ​ទេ ។

ឃ្លា​មួយ​នៃ​បទ​ចម្រៀង​របស់​លោក ដែល​បាន​បង្ហោះ​ក្នុង​យូ​ធូប​បាន​ស្រែកច្រៀង​ថា «​ឯង​ចេញ​ទៅ​ពេល​ណា ថា​ឯង​នេះ​ភ្លាវ ។ ទោះ​និយាយ​អ្វី​ក៏​ខុស ផ្គាប់ចិត្ត​មនុស្ស​មិន​ត្រូវ ឃើញ​ខុស​កែតម្រូវ ទៅ​ថា​ឯង​ជាន់ពន្លិច​» ។ ស្តាប់​ទៅ​ពិ​រោះ​ម្យ៉ាងដែរ ដែល​តារាចម្រៀង​រូប​នេះ​តែង​បា​រ៉ូ​ល​ចម្រៀង​ថ្មី លក្ខណៈ​រ៉េ​ប គួរ​ឲ្យ​ទាក់ទាញ ។

តែ​ងាក​ទៅ​ចំនួន​អ្នក​ចុច​ទស្សនា​ក្នុង យូ​ធូប នៃ​បទ​ចម្រៀង «​មហា​ទើស​» បង្ហោះ​ថ្ងៃ​ទី ៣ ខែកញ្ញា និង​គិត​ត្រឹម​ម៉ោង​ប្រមាណ ៥ ល្ងាច​ថ្ងៃ​ទី ៤ កញ្ញា គឺ​មាន​ចំនួន​អ្នក​ទស្សនា 210 តែ
ប៉ុណ្ណោះ​។

ចំណែក​អ្នក​ដែល​ខម​មិន​វិញ គឺ​ប្រើប្រាស់​ពាក្យ​រិះគន់​តារាចម្រៀង​រូប​នេះ​ថា​ច្រៀង​វ៉​ល់​ៗ​ជាដើម តែ​ក៏​មាន​អ្នក​សរសើរ​ថា «Loy Khop bro» ជាដើម ។

ចង់​ដឹង​អត្ថន័យ​ពេញ​នៃ​បទ​ចម្រៀង​ថ្មី​របស់​លោក​ម៉ៃ សុគន្ធ ថា​មាន​ខ្លឹមសារ​ពេញ​លេង​និង​ពិ​រោះ ឬ​មិន​ពិ​រោះ​យ៉ាងណា តោះ​ទៅ​ស្តាប់​ទាំងអស់​គ្នា៖