វី​ដេ​អូ​ខ្លី​មួយ​នៃ​គំនូរ​ប្លង់ «​មហាវិទ្យាល័យ​ភាពយន្ត​» ឃើញ​ហើយ​មិន​សរសើរ​មិន​បាន

94

រាជធានី​ភ្នំពេញ​៖ ការ​ធ្លាក់​ចុះ​នូវ​វិស័យ​ភាពយន្ត​ខ្មែរ​ជា​សម័យ​បច្ចុប្បន្ន បាន​បង្កើត​នូវ​សំនួរ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​គុណភាព​នៃ​រឿងកុន ទាំង​បច្ចេកទេស​នៃ​ការ​ថត និង​តួ​សម្តែង​ថា​នៅ​មាន​លក្ខៈ​ខ្វះខាត​ច្រើន ។ ជាមួយ​គ្នា​នោះ​ផង​ដែរ គឺ​បញ្ហា​នៃ​ការ​មិន​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ម្តង ព្រោះ​ចំនួន​អ្នក​ទៅ​មើល​ភាពយន្ត​ខ្មែរ ចាក់​បញ្ចាំង​តាម​រោងកុន​ទំនើប គឺ​មាន​ភាគរយ​តិច​មែនទែន បើ​ប្រៀបធៀប​នឹង​ចំនួន​អ្នក​ទៅ​ទស្សនា​ភាពយន្ត​បរទេស​ដូច​ជា​រឿង ហូ​លី​វូ​ដ ឬ​រឿង​ដុំ​របស់​ថៃ ជាដើម​។

ចំណោទបញ្ហា​មួយទៀត​ដែល​ពាក់ព័ន្ធ​នឹង​គុណភាព​កុន ការ​តែង​និពន្ធ ការ​ដឹកនាំ​រឿង តើ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ទទួល​បាន​គុណភាព​យក​ទៅ​ប្រកួតប្រជែង​នឹង​កុន​បរទេស​បាន​។ ចំនុច​នេះ​គឺ​ទាមទារ​ឲ្យ​ម្ចាស់​ផលិតកម្ម​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​វិស័យ​ឯកជន​និង​រដ្ឋ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ថា​តើ​គួរ​បង្កើត​ឲ្យ​មាន​មហាវិទ្យាល័យ​ភាពយន្ត​ឬ​យ៉ាងណា ៕

ខណៈ​ដែល​ច​ម្ង​ល់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត ឬ​មិន​គូរ​បង្កើត​មហាវិទ្យាល័យ​ភាពយន្ត ស្រាប់តែ​មាន​វី​ដេ​អូ​ខ្លី​មួយ​នៃ​ក្រុម​និស្សិត​សកល​វិទ្យាល័យ​ន័​រ​តុ​ន ផ្នែក​ស្ថាបត្យកម្ម និង​នគរ​រូប​នី​យ​វិទ្យា
បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃ​ទី ៥ ខែកញ្ញា ឆ្នាំ​២០១៨ បង្ហាញ​ពី​គំនូរ​ប្លង់​ខាងក្នុង​និង​ខាងក្រៅ​អាគារ មហាវិទ្យាល័យ​ភាពយន្ត ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ Sophea Tunsai ដែល​បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​មួយ​នេះ​គឺ​ត្រឹម​រយៈពេល ១៦ ម៉ោង​មាន​អ្នក​ចូល​ទស្សនា​ជាង ១៧០០០ នាក់ និង​ការ​ចែកចាយ​ជា
ច្រើន​។ ជាមួយ​គ្នា​នោះ​ផង​ដែរ​គណនី​ដដែល​បាន​បញ្ជាក់​ថា នេះ​គឺជា​គម្រោង «​មហាវិទ្យាល័យ​ភាពយន្ត​» ដែល​មា​នទី​តាំងនៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់
ដំបង​។ វី​ដេ​អូ​ខ្លី​នេះ​គឺជា​និក្ខេបបទ ស្តី​ពី «​ការ​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​វិស័យ​វប្បធម៌ វត្ត​គរ ខេត្តបាត់ដំបង ហើយ​វី​ដេ​អូ​នេះ​ផង​ដែរ​គឺ​មាន បណ្ឌិត សូ សុ​គ​ន្ធា​រី ជា សាស្ត្រាចារ្យ​ដឹកនាំ និង​អ្នក​សិក្សា​គម្រោង គឺ​និស្សិត​ឈ្មោះ ឈួ​ន ប៊ុ​ន​ធឿ​ន​។

ចំនុច​ទាក់ទាញ​បំផុត ក្នុង​ចំណោម​ចំនុច​ទាក់ទាញ​ជា​ច្រើន​នៃ​គម្រោង​ប្លង់​វី​ដេ​អូ​នេះ គឹ​ការ​លើកកម្ពស់​និស្សិត​ឲ្យ​ធ្វើ​ដំណើរ​ថ្មើរជើង ឬ​ប្រើប្រាស់​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​បរិវេណ​មហាវិទ្យាល័យ ហើយ​អនុញ្ញាតិ​ឲ្យ​ភ្ញៀវ​និង​សាស្ត្រាចារ្យ​ប្រើប្រាស់​រថយន្ត​បើកបរ​ចូល​ក្នុង​បរិវេណ​មហាវិទ្យាល័យ ដែល​មាន​ទីតាំង​សួនច្បារ​ក្រាល​គ្រប​ដោយ​វាលស្មៅ ខៀវស្រងាត់​សម្រាប់​និស្សិត​អាន​សៀវភៅ​។

ជា​ពិសេស​ខាងក្នុង​អាគារ​ទៀត​សោត គឺ​មានការ​តាំង​បង្ហាញ​រូបថត​តារា​សម្តែង​ភាពយន្ត​ជើង​ចាស់​ជា​ច្រើន ដូច​ជា​លោក គង់ សំ​អឿ​ន និង​អ្នកស្រី​វី​រៈ តារា ជាដើម​។ ចំណែក​អាគារ​វិញ​គឺ​សាងសង់​ក្នុង​រចនា​បទ​ខ្មែរ មាន​ស្រះ​ទឹក​ដ៏​ធំ​ទូលាយ​នៅ​ខាងក្រោយ​អាគារ ។

តោះ​! ទៅ​ទស្សនា​ទាំងអស់​គ្នា​ថា​គម្រោង​ប្លង់​សម្រាប់​សាកលវិទ្យាល័យ​ភាពយន្ត​របស់​និស្សិត​ខ្មែរ​មួយ​រូប​នេះ​អស្ចារ្យ​និង​គួរ​ឲ្យ​កោត​ស​សើរ ឬ​មាន​ចំណុច​ចង់​កែ​លម្អរ​បន្ថែម​យ៉ាងណា​!

គម្រោង៖ មហាវិទ្យាល័យភាពយន្តទីតាំងសិក្សា៖ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។និក្ខេបបទ៖ ការធ្វើឱ្យរស់ឡើងវិញនូវវិស័យវប្បធម៌ វត្តគរ ខេត្តបាត់ដំបង។សាស្ត្រាចារ្យដឹកនាំ៖ បណ្ឌិត សូ សុគន្ធារី

បាន​បង្ហោះ​ដោយ Sophea Tunsai នៅ ថ្ងៃអង្គារ 4 កញ្ញា 2018