មុន G-Devith ប្រកាស​ដើរ​ចេញពី​ហង្ស​មាស គឺ​មានរឿង​នេះ​ធ្លាប់​កើតឡើង

12864

ការ​ប្រកាស​របស់​តារាចម្រៀង​រ៉េ​ប លោក G-Davith ដើរ​ចេញពី​ផលិតកម្ម​ចម្រៀង​ហង្ស​មាស ហើយ​ប្រកាស​ខ្លួន​លោក​ជា​តារាចម្រៀង «​ឯករាជ្យ​» នា​រសៀល​ថ្ងៃ​ទី ១៣ កញ្ញា ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​អ្នកគាំទ្រ​ម្ចាស់​បទ «​រាំ​ញី​កែងជើង​» នេះ​តែ​ម្តង ដែល​បាន​បញ្ចេញ​សារ​ថា​ពួក​គេ​នៅ​តែ​បន្ត​ការ​គាំទ្រ​តារាចម្រៀង​រូប​នេះ បើ​ទោះបីជា​គាត់​សម្រេច​ចាក​ចេញពី​ហង្ស​មាស​ក៏​ដោយ​។

យ៉ាងណាមិញ លោក G-Devith មិន​បាន​បញ្ជាក់​មួល​ហេតុ​នៃ​ការ​សម្រេចចិត្ត​ចាក​ចេញពី​ទ្រនំ​មួយ​នេះ​ទេ ដោយ​លោក​គ្រាន់តែ​បង្ហោះ​សារ​យ៉ាង​ខ្លី​ជា​ភាសា​ខ្មែរ​ផង លាយ​ភាសា​អង់គ្លេស​ផង​ដែល​មាន​ខ្លឹមសារ​ថា «OFFICIAL ANNOUNCEMENT. DIT-WAY is now an Independent Singer. ខ្ញុំ​បាន​ចាកចេញ​ដោយ​ជំហរ​ជា​អ្នកចម្រៀង​ឯករាជ្យ​ដើម្បី​ផ្លាស់​ប្តូរ​បទ
ពិសោធន៍​ការងារ​ឆ្ពោះទៅ​កាន់​បទ​ពិសោធន៍​ថ្មី​ដើម្បី​ចែករំលែក​ទៅ​កាន់​អ្នកគាំទ្រ​ជាទី​ស្រលាញ់​ទាំងអស់​គ្នា​»​។

បន្ថែម​ពីលើ​នេះ គឺ​លោក​បែរជា​សំណួ​ម​ពរ​ឲ្យ​អ្នកគាំទ្រ «​សូម​ជួយ subscribe official YouTube channel របស់ខ្ញុំ​ដើម្បី​ទទួល​បាន​បទ​ចម្រៀង​ថ្មី​ថ្មី​ពី​ខ្ញុំ​» ។

ងាក​ទៅ​ខម​មិន​របស់​អ្នកគាំទ្រ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ការ​ប្រកាស​ស្តី​ពី​ការ​សម្រេចចិត្ត​ចាកចេញ​របស់​លោក​តារាចម្រៀង​រ៉េ​ប ខ្ពស់ស្រឡះ​មួយ​ដួង​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​អ្នកគាំទ្រ​បាន​បញ្ជាក់​ថា «​អ៊ីចឹង​តើ​! ពេល​ខ្ញុំ​ស្ដាប់​វិទ្យុ​ហង្ស​មាស ពេល​មាន​អ្នក​សំណូមពរ​បទ​របស់ G-Devith ខាង​វិទ្យុ​អត់​ចាក់​ឲ្យ​ទេ ថា​ចាក់​អត់​បាន ឥលូវ​យល់​ហើយ​…» ដែល​តាម
រយៈ​ខម​មិន​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ថា អាច​មានការ​អាក់អន់ស្រពន់ចិត្ត​រវាង​ក្រុមហ៊ុន​ហង្ស​មាស និង​លោក G-Davith ទើប​ឈាន​ដល់​ការ​ចាកចេញ​បែប​នេះ ។

សារ​របស់​តារាចម្រៀង​ប្រុស​សង្ហា បាន​ទាក់ទាញ​ការ Like ខម​មិន និង​ចែកចាយ​យ៉ាងច្រើន ជាក់ស្តែង​ហ្វេ​ន​មួយ​រួប​របស់​លោក G-Davith មានឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​កថា Han NaReen បាន​បញ្ចេញមតិ​ថា «​ខ្ញុំ​គាំទ្រ​ជំហរ​មួយ​នេះ​. ជូនពរ​អោយ​បង​កាន់តែ​ល្បីល្បាញ ?
ខ្ញុំ​នឹង​រង​ចាំ​រាល់​បទ​ចម្រៀងរ​បស់បង ? ❤ #iloveditway ❤» ។

យ៉ាងណាមិញ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ហង្ស​មាស​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ចាកចេញ​របស់​លោក G-Davith ។ ជាមួយ​គ្នា​នោះ​ផង​ដែរ​តារាចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ហង្ស​មាស គឺ​នាង​ទេព បូ​ព្រឹក្ស នៅ​មិន​ទាន់​មាន​ប្រតិកម្ម ឬ​ប្រកាស​ថា​នឹង​ចាកចេញ​តាម​គូរ​ស្នេហ៍​នោះ​ទេ តែ​នាង​បាន​ចែកចាយ​នូវ​សារ​របស់ G-Davith អម​និង​ខម​មិន​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ពួក​យើង​ក៏​នឹង​មាន​អ្វី​ថ្មី​ប្លែក​ឆាប់​ៗ​នេះ​»​។

សូម​បញ្ជាក់​ថា​តារាចម្រៀង G-Davith មាន​បទ​ចម្រៀង​មួយ​បទ​ដែល​ផ្ទុះ​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅប្រទេស​រហូត​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ពេញចិត្ត​បទ​ចម្រៀង​របស់​លោក​និង​បាន​រាំ​លេង​កំសាន្ត​ផង​ដែរ ។

ជូនពរ​លោក G-Davith ទទួល​បាន​ជោគជ័យ​ក្នុង​នាម​ជា​តារាចម្រៀង​ឯករាជ្យ​មួយ​ដួង​៕