អ្នកស្រុក​ក្រូចឆ្មារ គ្រង​មកុដ Miss Grand Cambodia 2018

18344

ពិតជា​គួរ​ឲ្យ​រំភើប​ខ្លាំង​ណាស់ នៅ​ទីបំផុត​ស្រី​ស្អាត​មួយ​រូប​មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ទទួល​ជ័យ​លា​ភី​ពី​ការ​ប្រកួត​សម្រស់ Miss Grand Cambodia 2018 ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​រាត្រី​ថ្ងៃ ទី ១៣ កញ្ញា ឆ្នាំ​២០១៨ នេះ ។

ចូល​រូ​ម​អបអរសាទរ​ដល់​កញ្ញា ឌី លី​កា (DY LIKA) ដែល​មាន​ដើម​កំណើត​ជា​កូន​អ្នក​ខ្ពប​ក្រោម ស្រុក​ក្រូចឆ្មារ បន្ទាប់​ពី​កញ្ញា​បាន​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ជាមួយនឹង​ស្រី​ស្អាត​ជា​ច្រើន​រូប​មក​ពី​គ្រប់​ទិស​ទី ។ ដូច្នេះ​កញ្ញា ឌី លី​កា ដែល​បាន​គ្រង​មកុដ បវរកញ្ញា MISS GRAND CAMBODIA 2018 នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី MISS GRAND INTERNATIONAL 2018 ដែល​នឹង​ប្រព្រឹត្ត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។ យើង​ស​ង្ឈឹ​ម​ថា​កញ្ញា​នឹង​អភិវឌ្ឍ​ន៏​ខ្លួន អោយ​បាន​ល្អ​កាន់តែ​ខ្លាំង​ទៀត​ក្នុង​អា​ជីប​នេះ ក្លាយជា​ឥទ្ធិពល​ល្អ​សំរាប់​មនុស្ស​គ្រប់​គ្នា ជូនពរ​សំណាងល្អ​ជាប់​ជា​និច្ច​។

សូម​បញ្ជាក់​ថា​ម្ចាស់​ជ័យ​លា​ភី សម្រស់ Miss Grand Cambodia 2018 ក​ញ្ញ ឌី លី​កា មាន​វ័យ ២០​ឆ្នាំ កម្ពស់​១៧២ សង់ទីម៉ែត្រ ក៏​បាន​បង្ហោះ​សារ​បង្ហាញ​ការ​អរគុណ​ដល់​បងប្អូន​ដែល​បាន​គាំទ្រ​រូប​នាង​រហូត​ឈាន​ដល់​ការ​គ្រង​មកុដ​បវរកញ្ញា​សម្រាប់​ការ​ប្រ​កូត​ថ្នាក់​អន្តរជាតិ​បន្ត​ទៀត​ដែរ ។

កញ្ញា ឌី លី​កា បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែ​មានឈ្មោះ​ជា​ភាសាឡាតាំង
Molika DY នាង​ខ្ញុំ​សូម​អរគុណ ដល់ Miss Grand Cambodia ?? នឹង​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែរ​ស្រលាញ់​គាំទ្រ​រូប​នាង​ខ្ញុំ ?? ?? ❤ ។ Miss Grand Cambodia ?? 2018 ? ? នាង​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​ដែរ​បាន​គាំទ្រ​រូប​នាង​ខ្ញុំ ?? ️» ៕