បទ​ចម្រៀង​ដែល​ក្រសួង​ព័ត៌មាន​ស្នើ​បញ្ឈប់​ការ​ចាក់​ផ្សាយ ពិតជា​មាន​អត្ថន័យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ការងារ​របស់​អ្នកបំរើ​ការងារ​តាម​ផ្ទះ?

797

ការ​ពិត​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​សល់​តែ​ចិត្ត​ស្មោះ​» ច្រៀង​ដោយ​អ្នក​នាង កែវ ច័ន្ទ​ស​ម្ជ​ស្ស របស់​ផលិតកម្ម​ខ្មែរ​អមតៈ ដែល​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី ១៧ កញ្ញា ឆ្នាំ​២០១៨ ស្នើ​ឲ្យ​គ្រប់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ «​បញ្ឈប់​» ការ​ចាក់​ផ្សាយ ដោយ​យោង​តាម​សំណើរ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថា «​អត្ថន័យ​បទ​ចម្រៀង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ការងារ​របស់​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ច្បាប់​ស្តី​ពី​គាំពារ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួក​គាត់​ដែល​បំរើ​ការងារ​តាម​ផ្ទះ​» គឺ​មិនមែន​ជា​បទ​ចម្រៀង​ដែល​ទើបតែ​តែង​និពន្ធ​និង​ថត​ថ្មី​ៗ​នោះ​ទេ ។

តាម​រយៈ MV មួយ​នៃ​បទ​ចម្រៀង​មួយ​នេះ ដែល​សម្តែង​ដោយ​តារា​ស្រី ខៀវ សុខា​រ៉ា​វី តាំងពី​នាង​នៅ​វ័យក្មេង និង​តួឯក​ប្រុស​សម្តែង​ដោយ​តារាចម្រៀង​និយម​ច្រៀង​បទ​ជំនាន់​ដើម គឺ លោក ឯក ស៊ី​ដេ ។

ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​នៃ​បទ​ចម្រៀង «​សល់​តែ​ចិត្ត​ស្មោះ​» ។

១- ជឿ​តាម​ពាក្យ​ញាតិ ឃ្លាត​ពី​សង្សារ គេ​នាំ​អូន​ទៅ​ធ្វើការ ជា​អ្នកបំរើ​តាម​ផ្ទះ
មិនបាច់​ចំណាយ ទិញ​បាយ​ចម្អែត​ក្រពះ ធ្វើ​តែ​កិច្ចការ​ក្នុងផ្ទះ សល់​ប្រាក់ខែ​ផ្ញើ​ឲ្យ​ម្តាយ

២- ស្មាន​តែ​ពាក្យពិត ក្នុង​ចិត្ត​ត្រេកអរ ការ​ពិតជា​អ្នក​កំដរ កំដរ​ប្រុស​បំពាន​ស្រី
ចុះ​ទឹក​ក្រពើ ឡើង​លើ​ជួប​សត្វ​ខ្លា​ព្រៃ រូប​កាយ​ក្លាយជា​ចំណី ប្រុស​ចិត្ត​អប្រិយ​ទួ​រយ​ស្ស

៣- បែក​ពី​បង ៣ ខែ​សល់​តែ​ចិត្ត​ស្មោះ មិន​គួរ​ណា​សោះ ធ្វើ​ឲ្យ​បង​អស់សង្ឃឹម
ទឹកនេត្រា រាល់ថ្ងៃ​ដូច​ភ្លៀងរលឹម រង់ចាំ​ថ្ងៃ​រួច​ពី​នឹម ទន្ទឹង​ចាំ​ផ្លូវ​ជីវ៉ា

៤- បើ​បង​មានចិត្ត​នៅ​អាណិត​អូន សុំ​ចិត្ត​ផង​ណា​មាសស្ងួន នឹមនួន​កុំ​ដាច់​មេត្តា
មាន​តែ​ទឹកភ្នែក ដែល​ហូរ​ៗ​ជ្រែក​ភក្ត្រា អង្វរ​បង​ជា​សង្សារ ជួយ​អូន​ផង​ណា​ចរណៃ ។

តាម​រយៈ​បា​រ៉ូ​ល​នៃ​ខ្លឹមសារ​បទ​ចម្រៀង​នេះ លោក​អ្នក​អាច​ពិចារណា​បាន​ថា​តើ​អត្ថន័យ​យ៉ាងណា?