កូនប្រុស​ច្បង​របស់​អ្នក​នាង ស្វែង សុជាតា នឹង​ហក់​ចូល​វិស័យ​ភាពយន្ត​ដូច​ម្តាយ?

219

មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​កត់សម្គាល់​ឃើញ​ថា​អ្នក​នាង ស្វែង សុជាតា ដែល​ជា​តារា​សម្តែង​ពោរពេញ​ដោយ​ទេព​កោសល្យ បាន​បង្ហាញ​វត្តមាន​កូនប្រុស​ច្បង ដែល​មាន​រូបរាង​មុខមាត់​យ៉ាង​ស្រស់​សង្ហា​ឲ្យ​សាធារណៈ​បាន​ស្គាល់​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ កូនប្រុស​ច្បង​អ្នក​នាង ស្វែង សុជាតា ក៏​កំពុង​តែ​ហ្វឹកហាត់​ក្បាច់​គុណ​បុរាណ​ខ្មែរ​យ៉ាង​ខ្លាំងក្លា​ជាមួយ​អ្នក​ម្តាយ​និង​ប្អូន​ៗ​របស់​គាត់​ផង​ដែរ ដែល​បង្កើត​ជា​ច​ម្ង​ល់​ដល់​មហាជន ជា​ពិសេស​អ្នកគាំទ្រ​ថា​តើ កូនប្រុស​ច្បង​រូប​នេះ​នឹង​ប្រឡូក​ក្នុងវិស័យ​ក្បាច់​គុណ​បុរាណ​ខ្មែរ​ឬ​យ៉ាងណា ឬ​មួយ​ក៏​គេ​អាច​ចូលរួម​ក្នុង​វិស័យ​ភាពយន្ត​ព្រោះ​អ្នក​ម្តាយ​របស់​ខ្លួន​ក៏​ជា​តារា​សម្តែង​ដ៏​ល្បី​មួយ​រូប​នោះ ។

ជាក់ស្តែង​នៅ​ថ្ងៃ​សុក្រ ទី​២១ កញ្ញា ឆ្នាំ​២០១៨​នេះ​ទៀត​សោត អ្នក​នាង​ស្វែង សុជាតា បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នក​នាង​ដែល​មាន​ខ្លឹមសារ​ថា «​រីក​ចំរើន​ខ្លះ​ៗ​ហើយ​កូន​សម្លាញ់​ខ្ញុំ គ្រាន់តែ​មិន​អាច​ទាន់​ហាត់​យក​សាច់ដុំ​បាន ព្រោះ​អត់​ទាន់​គ្រប់​អាយុ​ហាត់​យក​សាច់ដុំ​ទេ ។ អគុណ​លោកគ្រូ​បង្វឹក​ក្បាច់​គុណ​ខ្មែរ​ខ្លាំង​បំផុត​ដែល​ប្រឹង​បង្វឹក​កូនប្រុស​ខ្ញុំ​អស់ពី​កម្លាំងចិត្ត ព្រមទាំង​តួ​ដែល​ត្រូវ​ថត​ភាពយន្ត​ខាង​មុខ​នេះ​» ។

ជាមួយនឹង​សារ​ខាងលើ​នេះ តារា​សម្តែង​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​សម្តែង​គ្រប់​ច​រិ​ក​តួអង្គ​ជា​ពិសេស​តួ​កាច​ឆ្នាស់​ឆ្នើម រហូត​បាន​សម្តែង​ភាពយន្ត​ហូ​លី​វូ​ដ និង​លោក​ខាងលិច​ជា​ច្រើន​ដងនោះ ក៏​បាន​បង្ហោះ​រូបថត​កូនប្រុស​ដ៏​ស្រស់​សង្ហា​របស់​ខ្លួន​ផង​ដែរ ។

ជួប​ជាមួយនឹង​ភ្នាក់ងារ​កោះ​តារា អ្នក​នាង ស្វែង សុជាតា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​កូនប្រុស​របស់​អ្នក​នាង​មានឈ្មោះ​ថា វិបុល សុខ អាយុ​១៦​ឆ្នាំ កំពស់ ១.៧៨ ម៉ែត្រ ទើប​ប្រឡង​ចប់​ថ្នាក់​ទី ៩ ថ្មី​ៗ​នេះ​កន្លង​ទៅ​នេះ​ពិតជា​កំពុង​ហ្វឹកហាត់​ជាមួយ​អ្នក​នាង នូវ​ក្បាច់​គុណ​បុរាណ​ខ្មែរ សម្រាប់​ការ​សម្តែង​ភាពយន្ត​មួយ​ជា​ពេល​ខ្លី​ខាង​មុខ​នេះ ។

តារា​សម្តែង​ស្រី ដែល​មាន​ច​រិ​ក​រួសរាយ​រាក់ទាក់​រូប​នេះ​បន្ត​ថា «​ចាស គាត់​ថត​ជាមួយ​បង ហើយ​ឥឡូវ​ឲ្យ​គាត់​ហ្វឹកហាត់​ជាមួយនឹង​ក្បាច់​គុណ​ខ្មែរ មាន​គ្រូបង្វឹក​ជា​គ្រូ​ល្បី ដែល​ចេះ​គុណ​ខ្មែរ​ច្បាស់​ថា​ចេញពី​ចំណុច​ណា​ទៅ​ចំណុច​ណា ទើប​វ៉ៃ​ទៅ​ស្អាត​និង​មិន​ឆ្គង ។ បង​ចង់​បង្វឹកគាត់​ជាមួយនឹង​ក្បាច់​គុណ​ខ្មែរ​ឲ្យ​ស្អាត ហើយ​មួយវិញទៀត ក៏​គាត់​មាន​និស្ស័យ​ខាង​សិ​ល្បះ ហើយ​គាត់​ក៏​ទើប​ប្រឡង​ចប់ អ​ញ្ចឹ​ង​មាន​ពេលវេលា​ខ្លះ​អាច​ប្រឡូក​ភាពយន្ត ។ តែ​បង​ចង់​ឲ្យគាត់​មាន​អាជីព​មាន business ខ្លួនឯង មិន​ចង់​ឲ្យ​គាត់​ប្រឡូក​ខ្លាំង​ក្នុង​វិស័យ​ភាពយន្ត​នោះ​ទេ ព្រោះ​វិស័យ​ភាពយន្ត​ខ្មែរ​មិន​ទាន់​រីក​ចំរើន គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នៅឡើយ​» ។

អ្នក​នាង ស្វែង សុជាតា ដែល​សំបូរ​ការងារ​សម្តែង​ភាពយន្ត ទាំង​រឿង​ដុំ រឿង​ភាគ​និង​រឿង​ខ្លី​បែប​អប់រំ រូប​នេះ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ពី​មុន​ព្រួយ​បារ​ម្ម​ណ៍​នឹង​ការ​សិក្សា​របស់​គាត់​និង​ការ​ប្រឡង​របស់​គាត់ ចង់​ឲ្យ​គាត់​ប្រឹងរៀន តែ​ឥឡូវ​គាត់​ប្រឡង​ចប់​ឌី​ប្លូ​ម ហើយ​ជោគជ័យ​ហើយអ​ញ្ចឹ​ង​បំពេញ​បំណង​គាត់​ចង់​ធ្វើ​ជា​តារា​សម្តែង​និង​តារាចម្រៀង ក៏​ប៉ុន្តែ​បង​កំពុង​បង្វឹក​ការសម្តែង ហើយ​ឥឡូវ​គាត់​នឹង​សម្តែង​ក្នុង​រឿង​មួយ​ជាមួយ​បង ហើយ​ក៏​ចង់​ឲ្យ​រៀន​ច្រៀង​ជាមួយ​គ្រូ​ចម្រៀង​ល្បី​ៗ ឥឡូវ​ជ្រើសរើស​សាលារៀន​ច្រៀង​រួច​ហើយ ។

យ៉ាងណាមិញ​អ្នក​នាង ស្វែង សុជាតា ឲ្យ​ដឹង​ថា​អ្នក​នាង​ចង់​ឲ្យ​កូន​គាត់​អភិ​វ​ឌ្ឃ​ន៍​ទៅ​មុខ ហើយ​គាត់​គ្រោង​ឲ្យ​កូនប្រុស​បណ្តូលចិត្ត​រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ស្ទាត់ជំនាញ​ដើម្បី​ស្រួល​គាត់​មាន​វាសនា​ខ្ពស់​ថត​ជាមួយ​ភាពយន្ត​លោក​ខាងលិច​បាន​។

សម្រាប់​ភាពយន្ត​ដែល​កូនប្រុស​អ្នក​នាង​នឹង​ចូលរួម​សម្តែង​គឺជា ភាពយន្ត​តូច​មួយ​និយាយ​ពី​ក្បាច់​គុណ​បុរាណ​ខ្មែរ មន្តអាគម​ន៍ តែ​អ្នក​នាង​បញ្ជាក់​ថា​នេះ​ជា​ខ្សែភាពយន្ត​ដំបូង​សម្រាប់​កូនប្រុស​អ្នក​នាង ព្រោះ​កូនប្រុស​រូប​នេះ​បើ​ទោះបីជា​មាន​ដុ​ង​ខាង​សម្តែង តែ​អ្នក​នាង​ចង់​ឲ្យ​គេ​ចំណាយ​ពេលវេលា​លើ​ការ​សិក្សា​ឲ្យ​បាន​ច្រើន ហេតុ​ដូច្នេះ​កូនប្រុស​សំណព្វចិត្ត​អ្នក​នាង​នឹង​ចូលរួម​ថត​ភាពយន្ត​តែ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​តែ​ប៉ុណ្ណោះ ហើយ​ក៏​អាច​ប្រឡូក​ត្រឹម​១​ឆ្នាំ​អី​ទេ ដោយសារ​ពេល​កូនប្រុស​ឈាន​ចូល​ដល់​ថ្នាក់​ទី​១១ និង​ទី ១២ គឺ​ត្រូវ​ចំណាយពេល​លើ​ការ​សិក្សា​ជា​ថ្មី​សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប ៕