ពេល​ដឹង​ពី​ការ​ចំណាយ​ប្រចាំខែ​របស់​កំពូល​តារា ចូ​វ យ៉ុ​ង​ហ្វា​ត ចង់​ដាច់​ផ្ងារ​!

2551

តារា​សម្តែង​ជើង​ចាស់​របស់​ចិន ដែល​ល្បីល្បាញ​រហូត​ជាប់​រហ័ស​នាម «​កំពូល​ស្តេច​ល្បែង​ចូ​វ យ៉ុ​ង​ហ្វា​ត​» កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​សាធារណជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នោះ​មិនមែន​ដោយសារ​តែ​លោក​នឹង​សម្តែង​ភាពយន្ត​ថ្មី នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​របស់​លោក​ប្រចាំខែ ព្រោះ​តួលេខ​នៃ​ការ​ចំណាយ​គឺ​ពិតជា​ហួស​ថ្លែង​!

លោក ចូ​វ យ៉ុ​ង​ហ្វា​ត ត្រូវ​បាន​សារព័ត៌មាន indiewire ផ្សព្វផ្សាយ​ថា​តារា​ប្រុស​រូប​នេះ​បាន​លាតត្រដាង​ឲ្យ​ដឹង​ថា ការ​ចំណាយ​ប្រចាំខែ​របស់​លោក​គឺ​ត្រឹមតែ ៨០០ ដុល្លារ​ហុងកុង (​ប្រមាណ​ជា ១០២ ដុល្លារ​អា​មេ​រិ​ក​) ដែល​ជា​ចំនួន​មួយ​តិចតួច​បំផុត ដែល​សាធារណជន នឹក​ស្មាន​មិន​ដល់​សោះ​ថា​កំពូល​តារា​សម្តែង​ឈានមុខ​ដែល​មានទឹក​លុយរាប់​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ចំណាយ​ប្រចាំខែ​តិចតួច​យ៉ាងនេះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តារា​សម្តែង​លោក ចូ​វ យ៉ុ​ង​ហ្វា​ត មាន​ផែនការ​ក្នុង​ការ​បរិច្ចាគ​ទ្រព្យ​សុទ្ធ​របស់​លោក ដែល​មាន​ចំនួន ៥.៦ កោ​ដ​ដុល្លារ​ហុងកុង (​ត្រូវជា ៧១៤ លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​អង្គការ​សប្បុរសធម៌ ។

តារា​សម្តែង​លោក ចូ​វ យ៉ុ​ង​ហ្វា​ត ត្រូវ​បាន​ស្រង់​សម្តី​ដែល​មា​ខ្លឹមសារ​ថា «​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ គឺ​ចង់​ត្រឹម​ជា​មនុស្ស​ម្នាក់​សាមញ្ញ​និង​មាន​ក្តី​រីករាយ​ម្នាក់​ប៉ុណ្ណោះ​» ។ លោក​បាន​បន្ត​ថា «​រឿង​ដែល​ពិបាក​បំផុត​ក្នុង​ជីវិត គឺ​មិនមែន​ជា​បញ្ហា​ថា​តើ​អ្នក​អាច​រក​លុយ​បាន​ច្រើន​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​វិធី​ដើម្បី​រក្សា​ឲ្យ​មាន​ផ្នត់គំនិត​ដោយ​សន្តិភាព​និង​រស់នៅ​ពេញ​មួយ​ជីវិត​របស់​អ្នក ក្នុង
លក្ខណៈ​សាមញ្ញ​និង​គ្មាន​កង្វល់ ទើប​ជា​រឿង​ពិបាក​»​។

តើ​កំពូល​តារា​ប្រាក់​រយ​លាន​ដុល្លារ​នេះ​មាន​វិធី​អ្វី​សម្រាប់​ការ​ចំណាយ​ដ៏​ទាប​បែប​នេះ0x017d7 ជាក់
ស្តែង​ណាស់ លោក​ចូ​វ យ៉ុ​ង​ហ្វា​ត គាត់​នៅ​តែ​មាន​ទម្លាប់​សន្សំ​សំចៃ​ដោយ​ទទួលយក​ការ​ដឹក​ជញ្ជូន​សាធារណៈ ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​បាន និង​ធ្វើ​ការងារ​សប្បុរសធម៌​ជំនួស
ឲ្យ​ការ​ចំណាយ​លើ​ខ្លួនឯង​។ គាត់​ក៏​មាន​ទូរស័ព្ទ Nokia ប្រើ​អស់​រយៈពេល 17 ឆ្នាំ​មក​ហើយ (​យើង​គ្រាន់តែ​គិត​ថា​វា​ជា​ទូរស័ព្ទ​) គឺ​គ្រប់គ្រាន់​ហើយ ជា​ពិសេស​ថ្មី​ៗ​នេះ​លោក​ទើបតែ​បាន​សម្រេច​ប្តូរ​ទៅ​ប្រើ ទូរស័ព្ទ​ឆ្លាត​វៃ (Smartphone) នៅ​ពេល​ដែល​ទូរស័ព្ទ​ចាស់​ខូច ។ គាត់​ទៅ​ជាវ​ឥ​វ៉ា​ន់​និង​សម្លៀក​បំពាក់ នៅ​តាម​ហាង​លក់​សំលៀក​បំពាក់​ណា​ដែល​មាន​លក់​បញ្ចុះតម្លៃ ដោយ​ព្រោះ​គាត់​និយាយ​ថា «​ខ្ញុំ​មិន​ស្លៀក​សំលៀក​បំពាក់​សំរាប់​ផ្គាប់ចិត្ត​អ្នក​ដទៃ​ទេ​។ ដរាបណា​ខ្ញុំ​គិត​ថា​វា​មាន​ផាសុកភាព នោះ​វា​ល្អ​សម្រាប់​ខ្ញុំ​ហើយ​»​។

ចុះ​លោក​អ្នក​យល់​យ៉ាងណា​ដែរ ចំពោះ​អាយ​ដល​របស់​លោក​អ្នក ដែល​មិនមែន​ជា​មនុស្ស​សម្ភារៈ​និយម ហើយ​មានការ​ចាយវាយ​សន្សំ​សំចៃ​យ៉ាងនេះ?