មិននឹកស្មានថាគ្រាន់តែ​បង្ហើបពាក្យ​«​ចង់​ក្លាយជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​»​ធ្វើ​ឲ្យអម្ពរ ទេវី​ចុច​ប៊ូ​តុង​មាស​យក​ហើយ​រំភើប​ចង់​ស្រក់​ទឹកភ្នែក(មានវីដេអូ)

1783

កំពូល​រាជិនី​តារាភាពយន្ត​ខ្មែរ ​អម្ពរ ទេវី បាន​ចូលរួម​ជា​គណកម្មការ​កិត្តិយស​ពិសេស​ក្នុង​កម្មវិធី cambodia’s got talents វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ​ធ្វើ​ឲ​មហាជន​ភ្ញាក់ផ្អើល​។​ ក្នុង​នោះ​ម្នាក់​ៗ​សរសើរ​ពី​រូបសម្បត្តិ​អ្នកស្រី​នៅ​តែ​ផូរផង់​គួរ​ឲ្យ​ស្រឡាញ់​ដដែល​។

កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodia’s Got Talent រដូវ​កាល​ទី​២ របស់​ទូរទស្សន៍​ហង្ស​មាស ទទួល​បានការ​គាំទ្រ​ខ្លាំង​មែនទែន ពី​សំណាក់​មហាជន​ទូ​ទាំង​ប្រទេស​។ ​យ៉ាងណាមិញ សម្រាប់​ការ​ចាក់​ផ្សាយ នៅ​ក្នុង​កម្មវិធី​បង្ហាញ​សមត្ថភាព​ទេព​កោសល្យ​លំដាប់​ពិភពលោក Cambodia’s Got Talent រដូវ​កាល​ទី 2 វគ្គ Live Show ស​ប្តា​ហ៏​ទី​៤ នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​ថា​មាន​បេក្ខភាព​ជា​ច្រើន បាន​បង្ហាញ​សមត្ថភាព​ប្លែក​រៀង​ៗ​ខ្លួន​។

នៅ​វគ្គ Live Show ស​ប្តា​ហ៏​ទី​4 កុមារ​ម្នាក់​ដែល​ធ្លាប់​គេ​ហៅ​ថា ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ឈ្មោះ ស៊ា​ប ឈៀង​ហេង សម្តែង សមត្ថភាព​អក្សរ ធ្វើ​ឲ្យ​ទាក់ចិត្ត​តារា​កិត្ត​យស អ្នកស្រី អម្ពរ ទេវី​ គោះ​ប៊ូ​តុង​មាស​ដោយ​សារភាព​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​។

អ្នកស្រី​អម្ពរ ទេវី​បាន​ផ្តាំ​ដល់​កុមារ​ខាងលើ​ខំរៀន​ហើយ​ប្អូន​នេះ​ហើយ​គឺជា​ធនធាន​អក្សរសាស្ត្រ​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​សូម​ក្មួយ​ជួយ​ស្រាវជ្រាវ​បន្ត​ហើយ​បំណង​ចង់​ក្លាយជា​អ្នក​អក្សរសាស្ត្រ​ខ្មែរ​បាន​ដូច​បំណង​ព្រមទាំង​ជួយ​បង្រៀន​កូន​ខ្មែរ​ឲ្យចេះ​ដឹង​គ្រប់​គ្នា​។​ មីង​សូម​ជូនពរ​ក្មួយ​ដើរ​ឲ្យដល់​គោលដៅ​ដ៍​ធំធេង​នេះ​។