ស្រី​ស្អាត​ល្បី​កប់​នឹង​បទ​ជំនាន់​ដើម «​មេម៉ាយ​សប្បាយចិត្ត​» លាតត្រដាង​រឿង «​ស្វាមី​»?

665

ក្រោយ​ពី​ជាប់​រហ័ស​នាម​ជា​ស្រី​ស្អាត «​មេម៉ាយ​សប្បាយចិត្ត​» ក្រោយ​ការ​បកស្រាយ​បទ​ជំនាន់​ដើម​ឲ្យ​ល្បី​កក្រើក​ឡើង​វិញ​នោះ ស្រី​ស្អាត រ័​ត្ន រចនា បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ទឹកដម​សម្លេង និង​រូប​សម្រស់​ស្រស់​ស្អាត ទ្រលុកទ្រលន់ ជា​ពិសេស​បងប្អូន​ចង់​ដឹង​ថា​តើ​កញ្ញា មាន​ស្វាមី ឬ​នៅ?

កន្លង​មហាជន​បានដឹង​ពី​ប្រវត្តិ​តស៊ូ​ក្នុង​អាជីព​ចម្រៀង​អស់​រយៈពេល​ជិត ២០ ឆ្នាំ​របស់​កញ្ញា រ័​ត្ន រចនា រហូត​ទទួល​បាន​ស្នាដៃ​លេច​ធោ្ល ដែល​ធ្វើ​ឲ្យ​បទ​ជំនាន់​ដើម​មួយ​បទ មាន​ចំណងជើង​ថា «​មេម៉ាយ​សប្បាយចិត្ត​» ដែល​ជា​ច្រៀង​ដោយ​អ្នកស្រី ប៉ែន រ៉​ន ដែល​សឹងតែ​គ្មាន យុវវ័យ​ណា​ម្នាក់​ធ្លាប់​ស្តាប់​ពី​មុន​មក​នោះ ងាក​មក​គាំទ្រ​បទ​ចម្រៀង​នេះ​ឡើង​វិញ រហូត​បទ​ចម្រៀង​ដែល​កញ្ញា រ័​ត្ន រចនា បកស្រាយ ត្រូវ​បាន​យក​ចាក់​ផ្សាយ​តាម​ទីផ្សារ និង​ស្ថានីយ៍​វិទ្យុ ក៏​ដូច​ជា​តាម​បណ្តាញ​សង្គម ឡើងក​ក្រើន​នឹក​ស្មាន​មិន​ដល់ ។

យ៉ាងណាមិញ បងប្អូន​ក៏​ចង់​ដឹង​បន្ថែម​ទៀត​ពី​ប្រវត្តិ​និង​ជីវិត​ស្នេហា​របស់​ស្រី​ស្អាត​យើង ថា​តើ​កញ្ញា មាន​ស្វាមី ឬ​ក៏​នៅ​លីវ ឬ​យ៉ាងណា? ខណៈ​ដែល​មហាជន​កំពុង​តែ​ចង់​ដឹង​ពី​រឿងរ៉ាវ​ស្នេហា ស្រាប់តែ​ថ្មី​ៗ​នេះ ស្រី​ស្អាត​ដែល​ជាប់​រហ័ស​នាម «​មេម៉ាយ​សប្បាយចិត្ត​» ផង និង​ត្រូវ​អ្នក​សិ​ល្បះ ក៏​ដូច​មហាជន​មួយ​ចំនួន ប្រៀបប្រដូច​ថា រចនា គឺជា «​ឆោម ឆ​វិ​នទី​២» ព្រោះ​មាន​ទឹកដម​សំឡេង ក្រអៅ​ក្រអួន ប្រហាក់​ប្រហែង​នឹង​រៀមច្បង អ្នកស្រី ឆោម ឆ​វិ​ន ស្រាប់តែ​បង្ហាញ​អារម្មណ៍​ពិត​ៗ​ពាក់ព័ន្ធ​នឹង​ទឹកចិត្ត​ស្វាមី​មាន​ចំពោះ​ភរិយា រហូត​ស្រី​ស្អាត​យើង​ស្រែក
ច្រៀង​ក្តែ​ង​ៗ អរគុណ​ចំពោះ​ស្វាមី ដែល​ចេះ​គិតគូរ និង​មាន​ទឹកចិត្ត​ស​ណ្តោះ​ប្រណី​ចំពោះ​ភរិយា ។

ជួប​ជាមួយ​កោះ​តារា ស្រី​ស្អាត រ​ត្ន័ រចនា សូម​មិន​បកស្រាយ​ពាក់ព័ន្ធ​នឹង​ជីវិត​ស្នេហា​នោះ​ទេ តែ រ័​ត្ន រចនា បាន​បញ្ជាក់​ថា​នោះ​គឺជា​ការ​បកស្រាយ​នូវ​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ចំណងជើង​ថា «​ឧត្តម​ស្វាមី​» ដែល​ជា​សំនៀង​ដើម​របស់​អ្នក​នាង មាស សុខ​សោភា ។

ស្រី​ស្អាត​សាច់​សខ្ចី រ​ត្ន័ រចនា បាន​ធ្វើ​ឲ្យ​អ្នកមាន​គូ​រំភើប​ណាស់ ក្រោយ​ពេល​សាង​ឈ្មោះ​មួយរយៈ​ចុង​ក្រោយមកបាន​ធ្វើ​ឲ​កេ​រ្តី​ឈ្មោះ​អ្នក​នាងរ​ត្ន័ រចនា​មានការ​ពេញ​និយម​រហូត​ទីផ្សារសិល្បៈ​ហក់​ឡើង​ស្រឺ​ត​តែ​ម្តង​។ ឆ្លង​កាន់​វិ​ថី​ចម្រៀង​សឹងតែ ២ ទស្ស​វត្ស ស្រី​ស្អាត រ​ត្ន័ រចនាមិន​ត្រឹមតែ​ចេះ​ចាំ​បទ​ពី​ជំនាន់​ដើម ពេញ​ខ្លួន​នោះ​ទេ សូ​ម្បី​តែ​បទ​សម័យ​ក៏​នាង​មាន​សមត្ថភាព ច្រៀង​បាន​យ៉ាង​ល្អ ។

បទ​ចម្រៀង​ថ្មី​មួយទៀត​ដែល​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ថា​កញ្ញា រ័​ត្ន រចនា រៀបរាប់​ពី​ស្វាមី​ខ្លួ​នោះ គឺ​មាន​ចំណងជើង​ថា «​ឧត្តម​ស្វាមី​» ដែល​បទ​នេះ​បង្កប់​មនោសញ្ចេតនា​ណាស់​ពិ​រោះ​ហើយ​ស៊ីជម្រៅ ភាព​ផ្អែមល្ហែម​របស់​ស្វាមីភរិយា​ដែល​ចេះ​យល់​ទុក្ខ​ធុរៈ​ភរិយា ។

ក្រោយ​ពេល​អ្នក​នាងរ​ត្ន័ រចនា​សម្រេច​យក​មក​ច្រៀង​បង្ហោះ​លើ​បណ្តាញ​សង្គម​ឃើញ​ថា​មានការ​លោត​ឡើង​ស្ទុះ​ចូល​ស្តាប់​ច្រើន​នាក់​ដោយសារ​ប្លែក​អារម្មណ៍​អ្នក​ស្តាប់ ព្រោះ​កន្លង​មក​គឺ​កញ្ញា ច្រើន​តែ​បកស្រាយ​បទ​ពី​ដើម តែ​ស្រី​ស្អាត​ល្បី​កប់​នឹង​បទ «​មេម៉ាយ​សប្បាយចិត្ត​» រហូត​មាន​យីអ៊ុន​ឡើង​ស្រឺ​ត​ៗ​រូប​នេះ លេង​ចាស់ដៃ​ដាក់​សុ​ទ្ឋ​តែ​ចម្រៀង​បែប​សម័យ​ម្តង​។

កញ្ញា រ័​ត្ន រចនា មុន​នឹង​ចាប់ផ្តើម​ការ​ច្រៀង​នេះ​នាង​ក៏​បាន​ទទួល​ការ​បណ្តុះបណ្តាល​ផង​ដែរ​ពី
ក្លឹ​ប​ចម្រៀង​របស់​លោក ម៉ិ​ញ សុធី​វណ្ណ ហៅ​តូ​ផង​ដែរ​។ បន្ទាប់​ពី​ទទួល​បាន​បណ្តុះបណ្តាល​រួច​មក​អាជីព​ដំបូង​ដែល​នាង​ច្រៀង​នោះ​គឺ​នៅ​ហាង​មួយ​កន្លែង​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ហើយ​បន្ទាប់​មក​ក៏​មានការ​ច្រៀង​នៅ​ហាង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ ខ​ណះ​ពេល​បច្ចុប្បន្ន​នាង​ជា​អ្នកចម្រៀង​ប្រចាំ​ហាង​មួយ​កន្លែង​នៅ​ម្តុះ​ទួល​គោក​។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​នេះ​ប្រមាណ​២០​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ រ័​ត្ន រចនា មិន​ត្រូវ​បាន​គេ​ទទួលស្គាល់​ពី​ទឹកដម​សម្លេង​របស់​នាង​ឲ្យ​បាន​ទូលំទូលាយ​ពី​សំណាក់​ទស្សនិកជន​ឡើយ​។ ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​ទទួលស្គាល់​ខ្លាំង បន្ទាប់​ពី​វី​ដេ​អូ​ដែល​នាង​បកស្រាយ​បទ មេម៉ាយ​សប្បាយចិត្ត នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​មាន​អ្នក​ចូល​ទស្សនា និង​ចែកចាយ​រាប់​ម៉ឺន​នាក់​៕