កូន​ខ្មែរ​ជាប់​The Voice kids Canada ២០១៦​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​ម្តាយ​ជា​តារាចម្រៀង​ល្បី​ចេញពី​ស្រុក​ខ្មែរ

91

ពិតជា​មាន​មោទនភាព​បំផុត​ដែល​យុវជន​មួយ​រូប​មាន​ឈាមជ័រ​ជា​កូន​ខ្មែរ​បែរជា​អាច​ធ្វើ​ឲ្យមហាជន​ស្គាល់​កាន់តែ​ច្រើន​ឡើង​ពិសេស​ប្រទេស​កា​ណា​ដា​ទាំងមូល​។​ យុវជន​រូប​នោះ​បាន​ចូលរួម​ប្រកួត​ការ​ប្រឡង​ចម្រៀង​The Voice Kids Canada​រហូត​ជាប់​ពី​វគ្គ​មួយ​ទៅ​ដល់​ជុំ​ចុង​ក្រោយ​។​ នៅ​ពេល​នេះ​អតីត​បេក្ខជន​ឆ្នើម​ឈាន​ដល់​ជុំ​កាន់​ពាន​បាន​មក​ដល់​កម្ពុជា​តើ​រូបគេ​មាន​គម្រោង​អ្វីខ្លះ​ក្រោយ​ពេល​ជាន់​ដី​កំណើត​អ្នក​មានគុណ​។

បេក្ខជន​ឆ្នើម​រូប​នេះ​មានឈ្មោះ​ថា​ ឃុន អេ​ន​ឌី​មាន​វ័យ​១៤​ឆ្នាំ​ដែល​បាន​ចាប់កំណើត​នៅ​ប្រទេស​កា​ណា​ដា​។​ អេ​ន​ឌី​គឺជា​កូនប្រុស​ពៅ​មាន​បងប្អូន​៤​នាក់​ប្រុស​៣​ស្រី​១​។​ រូបគេ​គឺជា​កូនបង្កើត​អ្នកស្រី​ឃុន វ​ណ្ណា​អតីត​អ្នកចម្រៀង​មានឈ្មោះ​បោះ​សំឡេង​ប្រចាំ​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ​១៩៩០​ជាង​ដោយ​ម្តាយ​ ឃុន អេ​ន​ឌី​ក៏​គ្រង​បាន​ជ័យ​លា​ភី​លេខ​១​ផ្នែក​បុរាណ​និង​ផ្នែក​សម័យ​និង​ជា​អ្នក​ខេត្តតាកែវ​។​ បន្ថែម​ពី​នេះ​ទៀត​ឃុន អេ​ន​ឌី​ចេះ​ចាំ​ភាសា​ច្រើន​ដូច​ជា​បារាំង អង់​គ្ល​ស អា​ឡឺ​ម៉​ង់ អេ​ស្ប៉ា​ញ​និង​ភាសាជាតិ​ខ្មែរ​។

ស្នាមញញឹម​ដែល​ចុះ​ពីលើ​យន្តហោះ​មក​ដល់​ស្រុក​កំណើត​ឃើញ​មាន​អ្នក​មក​គាំទ្រ​លើកទឹកចិត្ត​ជាមួយ​សារព័ត៌មាន​មួយ​ចំនួន​ហាក់​ធ្វើ​ឲ្យ​អ្នកស្រី​ឃុន វ​ណ្ណា​និង​កូនប្រុស​អេ​ន​ឌី​បាត់​អស់​ការ​ហត់នឿយ​មួយ​ផ្នែក​។​ ជាមួយ​កា​រន​យាយ​ជា​ភាសា​ខ្មែរ​មួយ​ៗ​យុវជន​ឃុន អេ​ន​ឌី​ដែល​ជា​បេក្ខជន​មាន​សំឡេង​ល្អ​បាន​រៀបរាប់​ថា​មក​ស្រុក​កំណើត​ម្តាយ​លើក​នេះ​ដើម្បី​ធ្វើ​កិច្ចការ​មួយ​ចំនួន​ទាក់ទង​និង​សិល្បៈ​ចម្រៀង​ពោល​គ្រោង​ថត​ជា​អាល់​ប៊ុ​ម​ចម្រៀង​មួយ​ចំនួន​ជា​ភាសា​អង់គ្លេស​និង​ខ្មែរ​។​អ្វី​ដែល​ពិសេស​ជាង​នេះ​ចង់​ឲ្យប្រជាជន​កម្ពុជា​បាន​ស្គាល់​បន្ត​ទៀត​ចំពោះ​វត្តមាន​ខ្លួន​ដែល​បាន​លេចធ្លោ​ការ​ប្រឡង​កម្រិត​អន្តរជាតិ​កុំ​ឲ​ភ្លេច​។​ ក្រៅពី​អាច​ច្រៀង​ភាសា​អង់គ្លេស​ក៍​អាច​ច្រៀង​ភាសា​ខ្មែរ​។​ អេ​ន​ឌី​បន្ត​ថា​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​បាន​ម្តាយ​និង​បង​ៗ​ជួយ​ជម្រុញ​ហើយក៍​គិត​ថា​ជា​អនុស្សាវរីយ៍​មួយ​ដ៍​ល្អ​ដែល​បាន​សាង​ដើម្បី​ក្រុម​គ្រួសារ​និង​អ្នក​ម្តាយ​។

អ្នកស្រី​ឃុន វ​ណ្ណា​បាន​ឲ្យ​ដឹង​ថា​អ្នកស្រី​មក​លេង​ស្រុក​កំណើត​២​លើក​មក​ហើយដោយ​មួយ​លើក​នេះ​បាន​មក​លេង​១​ខែ​ជាង​ហើយ​ត្រៀម​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​។​ អ្នកស្រី​សូម​ផ្ញើ​កូនប្រុស​ម្នាក់​នេះ​ដើម្បី​ឲ្យគេ​បាន​ឈរជើង​ក្នុង​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​រីក​លូតលាស់​។​ អ្នកស្រី​ជា​ម្តាយ​គ្មាន​អ្វី​រំភើប​ដែល​មានកូន​ស្នង​សិល្បៈ​មិន​ត្រឹមតែ​ម្តាយ​នៅ​ពី​ក្មេង​ជាប់​លេខ​១​ប៉ុណ្ណោះ​ទេ​សូ​ម្បី​តែ​កូន​ក៍បាន​លេខ​ល្អ​លើ​ឆាក​ពិភពលោក​។