ម្នាក់​ៗ​ចង់​យំ​តាម​!​ពេល​ឃើញ​តារា​ជើង​ចាស់​ទាំង​២​នាក់​ដាក់ចិត្ត​ចូល​តួ​បែប​នេះ

102

ពិតជា​មិនធម្មតា​សមជា​តារា​ដែល​មហាជន​ឲ្យតម្លៃ​ដោយ​គ្រាន់តែ​មួយ​ឈុត​ក្នុង​រឿង​«​លោកឪពុក​»​អ្នកស្រី​ចាន់​តារា​ទី​និង​លោក ​យស បូ​វណ្ណៈ​ប៉ះ​គ្នា​បាន​កន្ត្រាក់​អារម្មណ៍​អ្នក​នៅ​ជុំវិញ​ស្លុង​តាម​រហូត​ចង់​យំ​តាម​ព្រោះ​ឃើញ​កម្សត់​ពេក​។

នេះ​ជា​ឈុត​ភ្លើង​ឆេះ​ផ្ទះ​ដែល​តម្រូវ​ឲ្យលោក ​យស បូ​វណ្ណៈ​និង​ ចាន់ តារា​ទី​សម្តែង​ហើយ​ឈុត​នោះ​តម្រូវ​ឲ្យតួ​ម្តាយ​ស្លាប់​រួម​ផល​លំបាក​ជា​ច្រើន​ធ្លាក់​ទៅ​លើ​លោកឪពុក​ជា​អ្នក​មើលថែ​កូនស្រី​យ៉ាង​លំបាក​ប្រឈម​ឧបសគ្គ​តទៅ​ទៀត​។ រវាង​លោក​យស បូ​វណ្ណៈ​និង​ចាន់ តារា​ទី​ជា​សិស្ស​ធ្លាប់​ឆ្លងកាត់​សាលា​វិចិត្រសិល្បៈ​ហើយ​យល់​ឆ្អិនឆ្អៅ​ក្នុង​ការ​សម្តែង​គ្រប់​សណ្ឋាន​ព្រោះ​លោក​វណ្ណៈ​មាន​បាត​ជា​សិល្បករ​ផ្នែក​ល្ខោននិយាយ​។ ​ម្ល៉ោះហើយ​លោក​អិន សុ​ភិន​ដែល​ជា​ថៅកែ​ផលិតកម្ម​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​រឿង​ដុំ​ថ្មី​នេះ​ដោយសារ​លោក​យក​មក​សុ​ទ្ឋ​តែ​តារា​សាង​ស្នាដៃ​ក្នុង​ភាពយន្ត​ខ្មែរ​ជំនាន់​មុន​ហើយ​ទស្សនិកជន​ធ្លាប់​សរសើរ​ឲ្យ​តម្លៃ​រហូត​មក​ទល់​ពេល​នេះ​។

លោក អុិ​ន សុ​ភិន បាន​ឲ្យដឹង​ថា លោក យស បូ​វណ្ណៈ មាន​ពេល​ថត​រឿង​”​លោកឳពុក​” តែ​ប្រមាណ​១០​ថៃ្ង​តិចតួច ទើប​ផលិតកម្ម​សម្រុក​ចេញ​ថត​តែ​ម្ដង ដោយ​ការ​សម្ដែង​លើក​ដំបូង​របស់​អ​តី​តារា​ល្បីល្បាញ​កាលពី​អំឡុង​ឆ្នាំ​៩០​រូប​នេះ គឺ​សម្ដែង​ក្នុង​ប្លង់​ធំ ដែល​មាន​តារា​សម្ដែង​រួម​ជាមួយ​ច្រើន​នាក់​ក្នុង​ឈុត​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​។ នៅ​ក្នុង​ប្លង់​នេះ គឺជា​ប្លង់​សំខាន់​ជាងគេ​ក្នុង​រឿង ហើយក៍​ជា​ប្លង់​ដែល​តម្រូវ​អោយ​លោក​ក្លាយជា​បុរស​ពិការ​ជើង​ព្រោះតែ​ដើម្បី​សង្គ្រោះ​ជីវិត​កូនស្រី​នោះ​ដែរ ប៉ុន្តែ​ចុង​ក្រោយ​កូនស្រី​របស់​លោក បែរជា​ធំ​ដឹងក្ដី ដោយ​ការ​ប្រមាថ​លោក​យស បូ​វណ្ណៈ ជា​ឳ​ពុក ព្រោះតែ​លោក​ពិការ ក្រីក្រ មិន​អាច​អោយ​បាង​លូ​យ​ឆាយ ក្នុង​ពេល​ពេញវ័យ​ទៅ​បាន​។ លោក​ថា​ក្នុង​រឿង​”​លោកឳពុក​” មាន​តួអង្គ​ឳ​ពុក​៣​រូប ដោយ​លោក យស បូ​វណ្ណៈ គឺជា​ឳ​ពុក​ដៃគូ ជាមួយ​អ្នក​នាង ចាន់ តារា​ទី ហើយ​លោក​ក៍​ជា​តួ​ឳ​ពុក​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទឹកចិត្ត​ឳ​ពុក​កម្សត់​មួយ ដែល​សុខចិត្ត​លះបង់​គ្រប់យ៉ាង​ដើម្បី​អោយ​កូនស្រី​បាន​ល្អ គឺ​ទោះជា​លោក​ពិការ និង​រក​សុីលក់ដូរ​តាម​រទេះ ដែល​កូនស្រី​មិន​ចង់​ទទួលស្គាល់​ជា​ឳ​ពុក​។