ត្រៀមខ្លួន​ឬ​នៅ​កនយើង ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ «​ទុំ​ទាវ​បី​ជំនាន់​» នឹង​មក​ដល់​ឆាប់​ៗ​នេះ​ហើយ​!

111

ពិតជា​មិនធម្មតា​មែន​! សិល្បករ​ជើង​ចាស់​និង​ពោរពេញ​ដោយ​ទេព​កោសល្យ​នៃ​ការ​សម្តែង តាំងពី​ទស​វត្ស​ទី ៦០ ទី​៨០ និង​សម័យ​បច្ចុប្បន្ន​នឹង​រួម​គ្នា​បញ្ចេញស្នាដៃ​ថ្មី​មួយទៀត សម្រាប់​ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ «​ទុំ​ទាវ​បី​ជំនាន់​» ដែល​នឹង​បើក​ជូន​មហាជន​ចូល​ទស្សនា​ដោយ​មិន​គិត​ប្រាក់ ។

យោង​តាម​ព័ត៌មាន​ដែល​ក្រុមការងារ​ទទួល​បាន ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ «​ទុំ​ទាវ​បី​ជំនាន់​» នឹង​ធ្វើការ​សម្តែង នា​ថ្ងៃ​ទី ១០ ខែ​ធ្នួ ឆ្នាំ​២០១៨ នេះ នៅ​សាល​ស​ន្និ​សិទ្ធ ចតុម្មុខ ហើយ​កម្មវិធី​នេះ​គឺ​សហការ​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហភាព​សហព័ន្ធ​យុ​ជន​កម្ពុជា និង​ស្ថានីយទូរទស្សន៍​អ​ប្សា​រា ផង​ដែរ ។

លោ្ខ​ន​យីកេ​ខ្មែរ​រឿង «​ទុំ​-​ទាវ​» គឺជា​ទម្រង់​សិល្បៈ​ខ្មែរ​មួយ​ក្នុង​ចំណោម​ទម្រង់​សិល្បៈ​ខ្មែរ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា សិល្បៈ ល្ខោន លោ្ខ​ន​ខោល ល្ខោនស្បែក យីកេ អា​យ៉ៃ របាំ ភ្លេងពិណពាទ្យ ភ្លេង​ការ និង​ភ្លេង​ប្រពៃណី​យ​ជា​ច្រើន ។

ប្រាកដ​ណាស់ កុលបុត្រ​កុលធីតា ក្មេង​ចាស់​ប្រុស​ស្រី​ជនជាតិ​ខ្មែរ​ទាំងអស់​ពិតជា​បានដឹង​ច្បាស់​នូវ វប្បធម៌ អរិយធម៌ របស់​ខ្លួន​ដែល​មាន​ច្រើន​សតវត្ស​មក​ហើយ គឺ បុព្វបុរស ដូនតា របស់​ខ្មែរ​យើង​បាន​បន្សល់​ទុក​ឲ្យ​យ៉ាងច្រើន យ៉ាងណាមិញ លោ្ខ​ន​យីកេ​ខ្មែរ​រឿង «​ទុំ​-​ទាវ​» ពិតជា​ល្បីល្បាញ​ខ្លាំង​ណាស់ ហើយ​ម្ចាស់​ស្នាដៃ​ដ៏​ល្អ​ឯក គឺ លោក​ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ។

យ៉ាងណា​ក៏​ដោយ បងប្អូន​ខ្មែរ ធ្លាប់តែ​បាន​ទស្សនាការ​ផ្ទាំងទស្សនីយភាព​រឿង «​ទុំ​ទាវ​» តាម​រយៈ​ការយ​កមក​ផលិត​ជា​ខ្សែភាពយន្ត​ដុំ និង​កម្រង​ចម្រៀង​ភាគ​រឿង​ទុំ​ទាវ ឬ​ក៏​ធ្លាប់​ត្រឹម
ទស្សនា ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ «​ទុំ​ទាវ​» តែ​ប៉ុណ្ណោះ ។

ក៏​ប៉ុន្តែ ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ​ដែល​នឹង​សម្តែង​នា​ពេល​ខ្លី​ខាង​មុខ​នេះ គឺជា​ទម្រង់​មួយ​បែប​នៃ​ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ ដែល​មាន​ចំណងជើង​ថា «​ទុំ​ទាវ​បី​ជំនាន់​» ប្រមូលផ្តុំ​ដោយ​សិល្បករ​ជើង​ចាស់ ៣ ជំនាន់​សម្តែង​រួម​គ្នា ។

ចង់​ដឹង ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ «​ទុំ​ទាវ​បី​ជំនាន់​» អស្ចារ្យ​យ៉ាងណា​នោះ​សូមកុំ​ភ្លេច​អញ្ជើញ​ចូលរួម​ទស្សនា​ទាំងអស់​គ្នា ៕

រូបភាព ពី : KHMER LIBRARY