ប៉ុន្មាន​ឃ្លា​ពី​ហ្វេ​ន​ៗ​របស់ កញ្ញា សួ​ស វី​សា ពិតជា​មាន​ន័យ​ខ្លាំង​ណាស់​!

411

បន្ទាប់​ពី​តារាចម្រៀង​ដែល​មាន​ប្រភព​ចេញពី​សាលា​វិចិត្រសិល្បៈ​និង​ជា​គ្រូបង្វឹក​មួយ​រូប​របស់​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ “The voice kids season 2” បាន​បង្ហាញ​អត្តសញ្ញាណ​បុរស​ក្នុង​ដួងចិត្ត នា​រាត្រី​ខួប​៤​ឆ្នាំ​នៃ​ចំណងស្នេហា​របស់​ពួក​គេ​មក បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ឬ​ហៅ​ថា​ហ្វេ​ន​ៗ​របស់​តារាចម្រៀង​ស្រស់​សោភា​រូប​នេះ​បញ្ចេញ​សារ​ជូនពរ យ៉ាង​ពិ​រោះ​។

សូម​រម្លឹក​ថា​តារាចម្រៀង​ម្ចាស់​បទ «​វាសនា​បុប្ផា​ស្វាយ​រៀង​» បាន​បង្ហោះ​នូវ​រូបភាព​មួយ​ចំនួន​កាលពី​រាត្រី​ថ្ងៃ ពុធ អម​នឹង​សារ​ដ៏​ផ្អែម​ល្អែ​ម​ថា «Happy anniversary 4year❤️ អរគុណ​T​ដែល​តែងតែ​គោរព​ស្រលាញ់ នឹង​ផ្តល់​តំលៃ​អោយ​ខ្ញុំ​រហូត​មក​?​សំខាន់​ស្រលាញ់​គាត់​ត្រង់​ទោះ​ពេល​ពិបាក​ខ្លាំង​ប៉ុណ្ណា​ក៏​នៅ​ក្បែរ មិន​ទៅ​ចោល មិន​រត់​ចោល​?​ចឹ​ង​ខ្ញុំ​គួរ​ដល់​ពេល​តបស្នង​ដល់​គាត់​វិញ​ដោយ​ក្តី​គោរព​ស្រលាញ់​ដូច​គ្នា​?❤️ អរគុណ​ដល់​បងប្អូន ពូ​មីង​ទាំង​សងខាង រួម​ទាំង​ក្រុម​រាំ នឹង​ម្ចាស់​ហាង​ផ្ទាល់​ដែល​ព្រួត​គ្នា​ធ្វេ​ី​កម្មវិធី​អោយ​មួយ​ទំហឹង​យ៉ាង​សប្បាយ​នឹង​ពេញ​ដោយ​អត្ត​ន​យ័​??????❤️​ខ្ញុំ​មិនដឹង​ទេ​ថា​ខ្ញុំ​ធ្វេ​ី​នេះ ខុស​រឺ​ត្រូវ​យ៉ាងណា​?​ចឹ​ង​មាន​តែ​សូម​អ​ធ្យា​ស្រ​យ័​ពី​បងប្អូន​ទាំង​ក្នុង​នឹង​ក្រៅ​FB​ផង​?​ខ្ញុំ​គ្រាន់តែ​ដឹង​ត្រឹម​ថា ខ្ញុំ​ចង់​ផ្តល់​តំលៃ​នៃ​ពាក្យ​ថា​ស្រលាញ់​អោយ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​នឹង​ផ្តល់​អោយ​ខ្លួនឯង ដោយ​លែង​លាក់លៀម​?❤️ ។ ដោយ​ក្តី​គោរព​ពី​ខ្ញុំ សួ​ស វី​សា ?❤️» ។

តាម​រយៈ​សារ​ខាងលើ ក៏​ដូច​ជា​រូបថត​របស់​នាង​ជាមួយនឹង​តារា​សម្តែង​ស្រស់​សង្ហា​លោក Tommy Real និង​មិត្ត​ភ័ក្ត្រ​ផ្សេង​ទៀត ធ្វើ​ឲ្យ​មហាជន​បានដឹង​ថា​តារាចម្រៀង​ស្រី​ស្រស់​ស្អាត​មាន​ទឹកដម​សម្លេង​ពិ​រោះ​រូប​នេះ​គឺ​សាង​ស្នេហា​ជាមួយនឹង​តារា​សម្តែង​ប្រុស​ថ្ពាល់ខួច និង​ស្រស់​សង្ហា​រូប​នេះ​យ៉ាង​ពិតប្រាកដ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រឡេក​ទៅ​មើល​ហ្វេ​ន​ៗ​របស់​តារាចម្រៀង​ស្រី​រូប​នេះ​វិញ ហាក់ដូចជា​រំភើប​ជាង​ម្ចាស់ខ្លួន​ទៅ​ទៀត ដោយ​ហ្វេ​ន​ខ្លះ​បាន​បញ្ចេញ​ទស្សនៈ​លើ​រូប​កញ្ញា​ខាងលើ​ថា «​ស្អាត ប៉ះ​សង្ហារ​កប់​ម៉​ង​idol ♥️♥️​។ ជូនពរ​អោយ​បង​ទាំង​ពីរ​ស្រលាញ់​គ្នា​រហូត ហើយ​ស​ង្ឈឹ​ម​ថា​និង​មាន​ដំណឹង​ល្អ​ឆាប់​ៗ♥️♥️» ។ ចំណែក​ហ្វេ​ន​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​គួរ​អោយ​ស្រលាញ់​ទាំង​2» និង​ខ្លះ​ទៀត​បាន​សរសេរ​សារ​ជូនពរ​ថា «​សូម​អោយ​ស្រឡាញ់​គ្នា​រហូត​ណា​បងស្រី​សំណ​ប់​ចិត្ត​?????????????????» ជាដើម ។

តោះ​ទៅ​មើលរូប​ភាព​ទាំងអស់​គ្នា ថា​អ្នក​ទាំង ២ សាក​សម​គ្នា​យ៉ាងណា? ជា​ពិសេស​បើ​អ្នក​ទាំង ២ ចាប់ដៃ​សាង​គ្រួសារ មិនដឹង​ថា​អនាគត​កូន​ៗ​របស់​តារា​ស្រី​-​ប្រុស​នេះ ស្រស់​ស្អាត​និង​ខ្យូ​ត​ខ​ប់​ៗ​យា់ង​ណា​នោះ​ទេ ?