រំភើប​ណាស់​វប្បធម៌​ខ្មែរ​ត្រដែត​ឡើង​ក្នុង​ព្រឹត្តិការណ៍​«Cambodian Week»​នា​ប្រទេស​ជប៉ុន

82

សម្លៀក​បំពាក​បុរាណ​ខ្មែរ​ជា​ច្រើន​ឈុត​ត្រូវ​គេ​ឃើញ​គ្រង​ទាំង​បរទេស​និង​ខ្មែរ​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន​បង្ក​ឲ្យមា​នារ​ចាប់អារម្មណ៍​រហូត​ត្រូវ​បាន​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​នាំ​គ្នា​ចែក​គ្នា​Share​បន្តបន្ទាប់​ព្រមទាំង​មាន​សារព័ត៌​មាននៅ​តាម​អន​ឡាញ​មួយ​ចំនួន​បង្ហោះ​ផ្សាយ​បន្ត​គ្នា​ផង​ដែរ​ដើម្បី​ពង្រីក​វប្បធម៌​ខ្មែរ​ឲ្យគេ​ដឹង​។

គេ​បានឃើញ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sophen Nou បាន​បង្ហោះ​សារ និង​រូបភាព​មួយ​ចំនួន ពិតជា​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​មាន​ក្តី​រំភើប​ជា​ខ្លាំង បន្ទាប់​ពី​ទទួល​ដំណឹង​ថា និស្សិត​ខ្មែរ​ដែល​រៀន​នៅ​សកល​វិទ្យាល័យ​មួយ​កន្លែង​ក្នុង​ប្រទេស​ជប៉ុន ដែល​មាន​គ្នា​ចំនួន​8​នាក់​បាន​សាមគ្គី​ព្យាយាម​ពុះពា​គ្រប់​ឧបសគ្គ​ដើម្បី​រួម​សហការ​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​មួយ​។

ម្ចាស់​ហ្វេ​ស​ប៊ុ​ក​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ “​ពិតជា​មាន​មោទនភាព​បំផុត នៅ​ពេល​ដែល​ទង់ជាតិ ភ្លេងជាតិ និង​ប្រាង្គ​ប្រាសាទ​អង្គរ រួម​ទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវ​បាន​ដាក់​តាំង​បង្ហាញ និង​សម្តែង​ជូន​មហាជន​ជា​ច្រើន​ពាន់​នាក់​ទស្សនា​នៅ​ចំ​កណ្តាល​កំពូលភ្នំ​ដែល​មាន​អាគា​ដ៏​ស្គឹ​ម​ស្គៃ​នៃ​សាកលវិទ្យាល័យ​អា​ស៉ី​ប៉ា​ស៉ី​ហ្វិ​ក APU មាន​និស្សិត​មក​ពី​ជាង​មួយ​រយ​ប្រទេស​ចូលរួម និង​យុវ​សិល្បករ​ចម្រុះ​ជាតិ​សាសន៍ សម្តែង​ទម្រង់​សិល្បៈ​ខ្មែរ រួម​ជាមួយ​សម្លេង​ទៈ​ដៃ​កងរំពង​ជា​ការ​គាំទ្រ រំ​ភើប​ស្ទើ​រ​ស្រក់​ទឹកភ្នែក ពិតជា​គួ​អោយ​កោត​សរសើរ​ប្អូន​ៗ​និស្សិត​ខ្មែរ​ដែល​រៀន​នៅ​ទី​នេះ ដែល​មាន​គ្នា​ចំនួន​8​នាក់​បាន​សាមគ្គី​ព្យាយាម​ពុះពា​គ្រប់​ឧ​ប​ស័គ្គ​ដើម្បី​រួម​សហការ​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​មួយ​នេះ​។​” ៕

លោក​ នូ សុ​ភេ​ន​បាន​ឲ្យយើង​ដឹង​តាម​អេ​ឡិច​ត្រូ​និ​ច​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​ថា​ព្រឹត្តិការណ៍​នោះ​ម្ចាស់ផ្ទះ​ជប៉ុន​បាន​តម្រូវ​ឲ្យ​ប្រទេស​ចូលរួម​រៀបចំ​បង្ហាញ​ពី​វប្បធម៌​មុខម្ហូប​និង​អត្ត​សញ្ញា​របស់​ខ្មែរ​សូ​ម្បី​តែ​ទង់ជាតិ​ក៍​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​តាម​ផ្លូវ​ចូល​ធ្វើ​ឲ្យសិល្បករ​មាន​មោទនភាព​។​ លើស​ពី​នេះ​ខាង​ជប៉ុន​ក៍បាន​គ្រង​ឈុត​របស់​ខ្មែរ​ហើយ​ជួយ​រាំ​របាំ​ខ្មែរ​កាន់តែ​ចាប់ចិត្ត​ពី​វប្បធម៌​ខ្មែរ​ទៀត​ផង​។ ​លោក​ថា​នេះ​ជា​វត្តមាន​របស់​និស្សិត​ខ្មែរ​តាម​រយៈ​សាកលវិទ្យាល័យ​មួយ​បាន​ទំនាក់ទំនង​លោក​យក​ទម្រង់​សិល្បៈ​ខ្មែរ​យក​ទៅ​បង្ហាញ​ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​ទាំងនោះ​ទាំង​តំណាង​កម្ពុជា​និង​និស្សិត​បរទេស​បាន​សហការ​គ្នា​រួម​សម្តែង​ក្នុង​រឿង​ទុំ​ទាវ​ដើម្បី​រំលេច​ពី​កម្ពុជា​ដែល​លោក​រំភើប​ពេល​ដឹង​គម្រោង​គេ​រៀបចំ​បែប​នេះ​។

​ពិតជា​សប្បាយ​រីករាយ​ដែល​អ្វី​ជា​របស់​ខ្មែរ​គេ​នាំ​គ្នា​បង្អួតរាង​យ៉ាង​សង្ហារ​នៅ​លើ​ទឹកដី​ជប៉ុន​។​ ជា​ពិសេស​លោក​មិន​នឿយហត់​ទេ​ត្រូវ​ស៊ូ​ពេល​ឃើញ​និស្សិត​ខ្មែរ​និង​បរទេស​ម្នាក់​ៗ​សុ​ទ្ឋ​តែ​តាំងចិត្ត​ចង់​គ្រង​សម្លៀក​បំពាក់​ហើយ​ចង់​សម្តែង​រឿង​រាំ​របាំ​និង​ច្រៀង​បុរាណ​ដែល​កម្រ​នឹង​ឃើញ​។

លោក​នូ សុ​ភេ​ន​​លោក​ជា​អតីត​សិស្សសាលា​វិចិត្រសិល្បៈ​មាន​ជំនាញ​ច្រើន​ផ្នែក​សិល្បៈ​បុរាណ​តាំងពី​របៀប​តុបតែង​ឆាក ការ​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់ ព្រមទាំង​មុខ​ជំនាញ​ផ្សេង​ៗ​ទៀត​ឲ​តែ​ពាក់​ព័​ន្ឋ​និង​សិល្បៈ​ទើប​ធ្វើ​ឲ្យលោក​លេចធ្លោ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ស្គាល់​លោក​។