ពិត​ជា​គួរ​ឱ្យ​សរសើរ! ទោះជា​ភ្លើង​ឆេះ​ផ្ទះមិន​រាំងស្ទះ​ស្នេហា​គាត់ឡើយ

41

ទោះបីជា​ភ្លើង​ឆេះ​ផ្ទះ​ក៏​មិន​បង្ក​បញ្ហា​ដល់​នាង​Miley Cyrus តារាចម្រៀង​ដ៏​ល្បី និង​លោក​Liam Hemsworth ដែរ ព្រោះ​ពួក​គេ​បាន​បង្កើត​ភាព​ល្អូកល្អិន​ដោយ​ពិគ្រោះគ្នា​ពី​ការ​រៀប​ការ ។

 ក្រោយ​ពី​រស់នៅ​រួម​គ្នា​ជា​គូ​ដណ្ដឹង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​សម្ព័ន្ធភាព​របស់​ ពួក​គេ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត ថែម​ទៀត ។ វេ​ប​សាយ​«Etonline.com» បាន​បង្ហាញ​ថា នាង​ម៉ា​យ​លី និង​លោក​លី​យុ​ាំ​បាន​លង់​ស្នេហ៍ និង​មាន​សេចក្ដីសុខ​ក្នុង​ពេល​រស់នៅ​រួម​គ្នា ។

ទោះបីជា​មិន​ទាន់​រៀប​ការ​ក៏​ដោយ ប៉ុន្តែ​ក៏​មាន​ពេលវេលា​ច្រើន​ល្អូកល្អិន​នឹង​គ្នា​ដែរ ដោយ​ពួក​គេ​រមែង​បង្ហាញ​ក្នុង​រូបភាព​ជា​ប្ដី​ប្រពន្ធ ។ ជា រឿយ​ៗ​រមែង​ពិគ្រោះគ្នា​ពី​រឿង​រៀប​ការ និង​ការ​មានកូន ៕