សុ​ន ស្រី​ពេជ្រ​ស្មុគស្មាញ​ដល់​ថ្នាក់​ពោល​ពាក្យ​«​ខ្លួន​កំពុង​បរាជ័យ​ធ្ងន់ធ្ងរ​…»

57

មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​លើ​បណ្តាញ​សង្គម​របស់​តារាចម្រៀង​តូច​ច្រឡឹង​កញ្ញា​សុ​ន ស្រី​ពេជ្រ​ហាក់​បាន​បង្ហាញ​នូវ​អារម្មណ៍​តប់​ប្រ​ម៉​ល់​ដោយសារ​តែ​រង​នូវ​សម្ពាធ​គ្រួសារ​ពិសេស​ជំងឺ​របស់​ឪពុក​នាង​នៅ​តែ​ឈឺ​មិន​ទាន់​ស្រលះ​ខ្លួន​។​រស់នៅ​ជាមួយ​ការ​ចំណាយពេល​ព្យាបាល​លោក​មានគុណ​រាល់ថ្ងៃ​សុ​ន ស្រី​ពេជ្រ​ជា​ការ​ទទួលខុសត្រូវ​ធ្ងន់​ដែល​ត្រូវ​តស៊ូ​។


ក្នុង​ចម្រៀង​មួយ​បទ​ដែល​តារា​ល្បី​ក្នុង​ការ​ច្រៀង​ឃោសនា​ចម្រៀង​ទេសចរណ៍​កម្ពុជា​សុ​ន ស្រី​ពេជ្រ​ដែល​ទើប​ចេញ​ថ្មី​មានឈ្មោះ​ថា​«​ចម្រៀង​លួង​ចិត្ត​»​ដែល​ផលិតកម្ម​ថោ​ន​ទើប​ចេញ​និង​ច្រៀង​ដោយ​សុ​ន ស្រី​ពេជ្រ​បាន​បង្កប់​នូវ​អារម្មណ៍​មនោសញ្ចេតនា​និយាយ​ពី​ភាព​តស៊ូ​ក្នុង​ឆាកជីវិត​បើ​ទោះជា​មាន​បញ្ហា​អ្វី​ត្រូវ​រ៉ាប់​រ៉​ងក៍​តម្កល់​ចិត្តរឹង​មាំ​ប្រ​យុ​ទ្ឋ​តទៅ​ទៀត​។​ មូលហេតុ​នេះ​ហើយ​ទើប​គេ​ឃើញ​ក្នុង​សំ​ណេ​រ​របស់​សុ​ន ស្រី​ពេជ្រ​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​នាង​កាលពី​ថ្ងៃ​ទី ទី​១៣ ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​ដោយ​នាង​សរសេរ​ថា «​មួយ​បទ​នេះ​មាន​ន័យ​ណាស់​សម្រាប់​អ្នក​ដែល​ជួប​រឿង​ខកចិត្ត​អស់សង្ឃឹម ហើយ​ក៏​កំពុង​តែ​ត្រូវចិត្ត​ខ្លួនឯង​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុង​តែ​ជួប​រឿង​បរាជ័យ​ធ្ងន់ធ្ងរ តែ​ខ្ញុំ​មិន​បោះបង់​ខ្លួនឯង​ឡើយ​ហើយ​ក៏​មិន​បណ្តោយ​តាម​វាសនា​ដែល​កំពុង​ទាញ​ខ្ញុំ​អោយ​បរាជ័យ​បន្តរ​ទៀត​ដែរ ត្រូវ​ចាំ « អត់ធ្មត់ និង តស៊ូ » ?? ស៊ូ​ទៅ​មុខ​ទៀត​ណា​បងប្អូន​និង​ហ្វេ​ន​ទាំងអស់​គ្នា ❤️❤️»​។

ជា​ការ​មើលឃើញ​ច្រើន​ខែ​មក​ហើយ​ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​សុ​ន ស្រី​ពេជ្រ​ដែល​ត្រូវជា​បងប្អូន​បង្កើត​ជាមួយ​គ្នា​បាន​ខិតខំ​ខ្នះខ្នែង​ចេញ​ធ្វើការ​រក​សុីដើម្បី​ប្រមូល​ថវិការ​ចាត់ចែង​ដំណោះស្រាយ​ក្នុង​គ្រួសារ​បន្ទាន់​។​ មូលហេតុ​ជំងឺ​លោកឪពុក​របស់​នាង​ជា​អតីត​តារា​កំប្លែង​លោ​ក ម៉ា​រី​សុ​ន ហៅ​សង់​សុីស​នៅ​តែ​មិន​ទាន់​ធូរ​ហើយ​ពេល​នេះ​រូបរាង​ចុះ​ស្គម​បន្តបន្ទាប់​។​ បន្ថែម​ពីលើ​នេះ​ប្អូនប្រុស​របស់​សុ​ន ស្រី​ពេជ្រ​ក៍​ឈឺ​រហូត​ប្រើ​ការ​ចំណាយ​មិនធម្មតា​ដែរ​ដោយ​មាន​ពេល​ខ្លះទៅ​ព្យាបាល​នៅ​ក្រៅ​ស្រុក​។​

អុីចឹ​ង​ហើយ​សុ​ន ស្រី​ពេជ្រ​ធ្លាប់​ប្រកាស​លក់​ផ្ទះ​នៅ​ខណ្ឌ​សែន​សុខ​ម្តុំ​ចម្ការ​ព្រីង​ហើយ​នាង​ខំ​ច្រៀង​ភ្លេង​ការ​កាត់សក់​ការ​សេសសល់​ពេល​ច្រៀង​តាម​កម្មវិធី​មួយ​ចំនួន​នឹង​ពេល​ខ្លះ​Live video​លក់​ផលិតផល​សំអាង​ផ្សេង​ៗ​ដើម្បី​បន្ថែម​ប្រាក់​ចំណូល​ជួយ​ដល់​លោកប៉ា​និង​ប្អូនប្រុស​។

ក្រៅពី​នេះ​ក្រុម​គ្រួសារ​នាង​បាន​ជំពាក់​បំណុល​គេ​ជា​បន្តបន្ទាប់​ក្រោយ​យក​ទៅ​ព្យាបាល​ដោយសារ​តែ​បញ្ហា​បែប​នេះ​ទើបត្រូវ​ចាត់ចែង​ចេញ​ទៅ​ក្រៅ​រក​ប្រាក់​ដើម្បី​បង់វិល​មក​វិញ​ជូន​ម្ចាស់​បុល​។ អ្នកគាំទ្រ​ស្រឡាញ់​ក្រុម​គ្រួសារ​នាង​បាន​នាំ​គ្នា​លើកទឹកចិត្ត​ហើយ​តស៊ូ​ជា​បន្ត​ទៀត​កុំ​ចុះចាញ់​។