ឡូយ​មែន​! យាយ​យ៉​យ​ដាក់​មួយ​បទ​«​ចង់​តែ​នៅ​ក្រមុំ​»​ ពិ​រោះ​កប់​! (មានវីដេអូ)

133

ពិតជា​មិនធម្មតា​មែន​ធ្លាប់តែ​ឃើញ​លោកស្រី​នួន សារី​ហៅ​យាយ​យ៉​យ​លេង​កំប្លែង​លើ​ឆាក​និង​ច្រៀង​អា​យ៉ៃ​ដៃគូ​ជាមួយ​លោក​ព្រហ្ម ម៉ា​ញ​ស្រាប់តែ​តារា​កំប្លែង​រូប​នេះ​បាន​ចេញ​ចម្រៀង​នៅ​លើ​សង្គម​យូ​ធូប​មាន​ចំណងជើង​ថា ​«​ចង់​តែ​នៅ​ក្រមុំ​» ​ដោយ​សំឡេង​វិញ​ពិតជា​ប្លែក​ស្តាប់​ហើយ​ពិ​រោះ​មិន​ចាញ់​ក្មេង​ៗ​ឡើយ​។

ប្រាកដជា​មាន​ទស្សនិកជន មិន​តិច​នោះ​ទេ បាន​ស្គាល់​ពី តារា​កំប្លែង​ជើង​ចាស់ យាយ យ៉​យ ជាក់​ជា​មិន​ខាន ជាមួយនឹង​ទេព​កោសល្យ ក្នុង​ការ​និយាយ​របស់ លោកស្រី ធ្វើ​ឲ្យ​មហាជន​ទប់​សំណើច​សឹង​មិន​បាន​។ ហើយ​ទន្ទឹម​នឹង​នេះ​យាយ​យ៉​យ ក៏​មាន​អាជីព​ជា​អ្នកលេង​កំប្លែង​កាត់សក់ តាម​រោងការ​ផង​ដែរ ជាមួយនឹង​ដៃគូ​ជា​អ្នក​កំប្លែង​ដូច​គ្នា​ជា​ច្រើន​នាក់​។

ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកស្រី នួន សារី ហៅ​យាយ យ៉​យ រួប​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ពេល​បង្ហោះ​វី​ដេ​អូ​ចម្រៀង របស់​លោកស្រី នៅ​លើ​បណ្ដា​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គណនី​ផ្លូវការ​របស់​ខ្លួន​។ ដោយ​បទ​ចម្រៀង​នោះ​មាន​ចំណងជើង​ថា «​ចង់​តែ​នៅ​ក្រមុំ​» ។

យាយ យ៉​យ​មានកូន​ប្រុស​ម្នាក់​ស្នង​សិល្បៈ​កំពុង​តែ​លេចធ្លោ​នោះ​ជា​នាយ ព្រែក កាន់តែ​លេចមុខ​ខ្លាំង​នៅ​ក្នុង​សិល្បៈ​ជា​ពិសេស​ចុង​ក្រោយ​នេះ គេ​មានឱកាស​ច្រើន​នៅ​ក្នុង​ការ​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម​ធំ​ៗ​ជា​បន្តបន្ទាប់ មាន​ពេល​ខ្លះ​ស្ទើរតែ​គ្មាន​ពេលវេលា​សម្រាក ឬ​ជួប​មុខ​របស់ គូ​ដណ្តឹង​ខ្លួន​ទៀត ។