គង់ សុ​ជាតិ​និង​គង់ ច័ន្ទ​ស្រី​មុំ​បរិ​ច្ចាក​ប្រាក់​ផ្ទាល់ខ្លួន​ដល់​កម្មវិធី​មនុស្សធម៌​នាសា​លា​ឋ​បម​សិក្សា

55

ដោយសារ​តែ​យល់​ថា ​វិស័យ​អប់​រំ ជា​អាទិភាព​មួយ​ជួយ​ដល់​ការ​បង្កើត​ធនធានមនុស្ស ​អ្នក​នាង​ គង់ សុ​ជាតិ​ និង​អ្នក​នាង ​គង់ ច័ន្ទ​ស្រី​មុំ​ បាន​សហការ​គ្នា​គិតគូ​ជាមួយ​ក្រុមការងារ​មួយ​យក​នូវ​ថវិកា​ព្រមទាំង​អំណោយ​ផ្នែក​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត​ ជូន​ដល់​គណៈ​គ្រប់គ្រង​សាលា​លោកគ្រូ​អ្នកគ្រូ​ព្រមទាំង​ប្អូន​ៗ​សិស្សានុសិស្ស​មួយ​ចំនួន​ផង​ដែរ​។

ពិធី​ការិនីល្បីឈ្មោះ អ្នក​នាង​ គង់ សុ​ជាតិ និង តារា​សម្តែងល្បីឈ្មោះ​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​បរិ​ច្ចាក​ថវិកា​ផ្ទាល់ខ្លួន ទៅ​ក្នុង​មូលនិធិ​របស់ ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោមួយ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ជួយ​ដល់​សាលា​បឋម​សិក្សា មួយ​នៅ​កោះ​សុទិន ខេត្តកំពង់ចាម​។ ​ការ​បរិ​ច្ចាក​ថវិកា​ផ្ទាល់ខ្លួន របស់​អ្នក​ទាំង​ពីរ​បាន​ធ្វើ​អោយ​ អ្នកគាំទ្រ​របស់​ពួក​គេ​សាទរ​ជាមួយ នឹង​ចិត្ត​ជ្រះថ្លា និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​ថា អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​ស្អាត​ទេ​គឺ ថែម​ទាំង​ចិត្តល្អ​ទៀត​ផង​។

អ្នក​នាង​គង់ ច័ន្ទ​ស្រី​មុំ និង អ្នក​នាង គង់ សុ​ជាតិ បាន​ចូលរួមកម្មវិធី​នោះ​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃអាទិត្យ ទី​១៥ ខែ​ឆ្នូ ឆ្នាំ​២០១៨ ដោយបាន​នាំ​យក​សម្ភារៈ​សិក្សា និង​ថវិការ​មួយ​ចំនួន ទៅ​ចែក​ជូន សិស្សានុសិស្ស ចំនួន​១៩៥​នាក់ នៅ​សាលា​បឋម​សិក្សា ឈិ​ត គឹ​ម​យា​ត ក្បាល​កោះសូទិន ព្រមទាំង​ជូន សម្ភារៈ​ប្រើប្រាស់ និង​ថិ​វិកា​មួយ​ចំនួន ដល់​លោកគ្រូ​អ្នកគ្រូ និង​ថវិកា​ចំនួន ៧​លាន​រៀល សម្រាប់​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ផង​ដែរ​។

គង់ ច័ន្ទ​ស្រី​មុំ ​បាន​ឲ្យដឹង​ថា​នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច ​ដែល​យើង​ត្រូវ​តែ​ចេះ​ជួយ​គ្នា​ចែករំលែក​ការងារ​ខ្លះ​ក្នុង​សង្គម ​ដើម្បី​បាន​ជួយ​ដល់​ប្អូន​ៗ​រៀនសូត្រ​។​ នាង​ក៍​អរគុណ​ដល់​ក្រុមការងារ​ទាំងអស់​បាន​ជួយ​បង្កើត​កម្មវិធី​មនុស្សធម៌​នេះ​ឡើង​ ហើយ​សង្ឃឹមថា​ យើង​នឹង​មានកម្ម​វិធី​ជា​បន្ត​ទៀត​ដើម្បី​ជួយ​សង្គម​យើង​តាម​ល​ទ្ឋ​ភាព​៕