តារា​កំប្លែង​ថៃ​ដ៍​ល្បី​មក​កម្ពុជា​ភ្លាម​លាន់មាត់​ថា សរសើរ​ខ្មែរ​ជឿនលឿន​!

185

Thai Star ៖ ជា​ថ្មី​ម្តងទៀត​តារា​កំប្លែង​ដ៍​ល្បី​របស់​ប្រទេស​ថៃ ​លោក​ កូ​ ទី ​ដែល​ក្រៅពី​កំប្លែង​ ក៍​មាន​ជំនាញ​ខាង​សម្តែង ​និង​ពិធីករ​ផង​ដែរ​។ ​លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​សារ​ជា​ថ្មី ​ដោយ​នេះជា​លើក​ទី​២ ​ដើម្បី​មក​បំពេញភារៈកិច្ច​មួយ​នៅកម្ពុជា​។ ​អ្វី​ដែល​ប្លែក​លោក​បាន​លើក​សរសើរ​ដល់​ប្រទេស​កម្ពុជា​ទាក់ទង​ និង​បច្ចេកវិទ្យា​ព្រម​ជាមួយ​ភាព​ជឿនលឿន​ខុស​ពី​ពេល​លោកមកលើកទី១​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​កាលពី​វេលា​ថ្ងៃត្រង់​ទី​២១ ធ្នូ ឆ្នាំ​២០១៨​ នា​សណ្ឋាគារ​មួយ​លោក​ កូ​ទី​ បាន​ឲ្យ​ដឹង​ថា ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​បាន​ម​កាន់​ទឹកដី​ប្រទេស​កម្ពុជា ​ដោយ​លើក​ទី​១​មក​ដើមឆ្នាំ​។​ ប្រទេស​កម្ពុជា​ពិតជា​ប្លែក​ខុស​ពី​អ្វី​ ដែល​លោក​យល់​ខុស​នៅ​ស្រុក​ថៃ​ថា​ ជា​ប្រទេស​មិន​ទាន់​រីក​ចម្រើន​ដែល​កាល​មកលើកទី​២​​នេះ​ ឃើញ​ថា​ មាន​សន្ទុះ​ជឿនលឿន​ពិសេស​ភាព​ទាន់សម័យ​នៃ​បច្ចេកវិទ្យា​។

​តារា​កំប្លែង​ដែល​ជាតា​រា​ពហុ​ជំនាញ​ខាង​សម្តែង​របស់​ថៃ​រូប​នេះ​បាន​បន្ត​ថា​ ទាក់ទិន​និង​អាកាសធាតុ​រវាង​កម្ពុជា​ និង​ថៃ​គឺ​ប្រទេស​ប្រហែល​គ្នា​អាច​មក​ថត​សម្តែង​នៅ​ទី​នេះ​បាន​។ ​ដំណើរ​មក​លេង​ស្រុក​ខ្មែរ​គឺ​ខ្លី​ប៉ុណ្ណោះ​ដោយ​លោក​មក​ថត​ស្ព​ត​មួយ​ ​ជាមួយ​តារា​កម្ពុជា​ផ្សេងទៀតដូច​ជា​ នាយ​គ្រឿន និង​តារា​ស្រី​ទើប​ឡើង​កូដ​ម៉ា​រី​លី​ន​។

កញ្ញា​ម៉ា​រី​លី​ន ​តារា​សម្តែង​ប្រចាំ​កម្ពុជា​បាន​សម្តែង​ការ​សប្បាយ​រីករាយ​ ក្រោយ​ប៉ះ​គ្នា​ថត​ជាមួយ​តារា​កំប្លែង​ថៃ​ដ៍​ល្បីល្បាញ​នេះ​។ ​កញ្ញា​ថា ​ធ្លាប់តែ​មើល​កុន​គាត់​សម្តែង​ពេល​នេះ​បែរជា ​ថត​សម្តែង​ជាមួយ​គ្នា​ពិតជា​ពិសេស​ហើយ​រំពឹង​ថា ​ជួយ​បំបែក​ទីផ្សារ​សិល្បៈ​ដល់​នាង​ជា​បន្ត​ទៀត​មហាជន​ចាប់អារម្មណ៍​៕