គង់ ចាន់​ស្រី​មុំ ជាមួយនឹង​ស្វាមី​ព្រមទាំង​កូន​តូច ធ្វើ​អ​ញ្ចឹ​ង​ៗ​អី ដឹង​តែ​មាន​អ្នក​លួច​ច្រណែន​ហ្មង​!

131

តារា​សម្តែង​ដ៍​ស្រស់​ស្អាត​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី​របស់​អ្នក​នាង ថ្មី​ៗ​នេះ​បាន​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ក្រៅប្រទេស​ជា​ញឹកញាប់​បំផុត ហើយ​អ្នក​ទាំង​ពីរ​តែងតែ​បង្ហាញ​នូវ​រូបភាព​ផ្អែម​ល្អែ​ម សបញ្ជាក់​ពី​ចំណងអាពាហ៍ពិពាហ៍​ដ៏​រឹង​មាំ​និង​ស្អិតរ​មួ​ត ពិបាក​នឹង​រក​គូ​អ្នកសិល្បៈ​វ័យក្មេង​មក​ប្រៀបប្រដូច​បាន ។

ជាក់ស្តែង​កាលពី​រាត្រី​ថ្ងៃអាទិត្យ នេះ​ផង​ដែរ​តារា​សម្តែង​ដែល​សំបូរ​ការងារ​ខាង​ផ្សាយពាណិជ្ជកម្ម​ម្ស៉ៅ​ទឹកដោះគោ​កូន​ក្មេង​ផង និង​មានមុខ​របរ​គ្រឿងសម្អាង​ក្នុង​ដៃ​ផង​នោះ បាន​បង្ហោះ​នូវ​រូបថត​ជា​ច្រើន​សន្លឹក​រវាង​រូប​នាង​និង​ស្វាមី ជា​ពិសេស​គឺ​មុខមាត់​កូន​តូច​របស់​នាង​ឡើង​ខ្យូ​ត​ៗ​គួរ​ឲ្យ​ខ្នា​ញ់​ពន់ពេក ។

អម​ជាមួយនឹង​រូបថត​បង្ហាញ​ពី​សុភមង្គល​មិន​អាច​កាត់ថ្លៃ​បាន​របស់​នាង​ជាមួយ​និង​ប្តី ព្រមទាំង​កូន​ផង​នោះ អ្នក​នាង គង់ ចាន់​ស្រី​មុំ បាន​បង្ហោះ​សារ​ប៉ុន្មាន​ឃ្លា ដែល​មាន​ខ្លឹមសារ​ថា​« 2+1=❤️??? ។ សេ​ក្តី​សុខ​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន ✨️ ។ ❤️​និង​កំលាំងចិត្ត ជាតិ​នេះ​ពេញ​មួយ​ជីវិត​របស់ខ្ញុំ ????» ។

ងាក​ទៅ​អាល់​ប៊ុ​ម​រូបថត​ដែល​អ្នក​នាង​បង្ហាញមុខ​កូន​តូច​ផង​នោះ គឺជា​ដំណើរ​កំសាន្ត​បែប​គ្រួសារ​នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ហើយ​រូបភាព​ទាំងអស់​គឺ​ពិតជា​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​រូប​អ្នក​នាង ស្ងើចសរសើរ​ពី​ក្តី​សុខ​របស់​គ្រួសារ​មួយ​នេះ ។

តោះ​ទៅ​មើល​រូបថត​ទាំងអស់​គ្នា ថា​អ្នក​ទាំង ៣ មាន​ស្នាមញញឹម​ស្រស់​ស្អាត និង​គួរ​ឲ្យ​ទាក់ទាញ​យ៉ាងណា​ខ្លះ ក្រែងលោ​ហ្វែ​ន​ៗ​របស់​អ្នក​នាង គង់ ចាន់​ស្រី​មុំ ចង់​យក​ស្ទា​យ​នៃ​ការ​ថត​លក្ខណៈ​គ្រួសារ​ប្លែក​ៗ ទាំងអស់​គ្នា​៖