ករណី ទេព បូ​ព្រឹក្ស អាច​បញ្ចប់​ត្រឹម​ការចរចារ ឬ​ឡើង​តុលាការ?

286

រឿងរ៉ាវ​នៃ​ការ​ជះ​ស្រា​បៀរ​និង​គប់​កំប៉ុង​ស្រា​បៀរ​លើ​តារាចម្រៀង​ស្រី​ដែល​និយម​លេង​ស្ទា​យ​បរទេស កំពុង​តែ​ពុះកញ្ជ្រោល​ខ្លាំងក្លា​មែនទែន បន្ទាប់​ពី​កញ្ញា​ទេព បូ​ព្រឹក្ស ស្រែកយំ​ខ្លាំង​ៗ​បង្ហាញ​នូវ​ក្តី​ឈឺចាប់ ដែល​មិន​អាច​គណនា​បាន​ចំពោះ​ទ​ង្វើ​ដែល​បុរស​ម្នាក់​បាន​ធ្វើ​មក​លើ​រូប​នាង ព្រោះ​ទ​ង្វើ​បែប​នោះ​គឺជា​ការ​មិន​ឱ្យ​តម្លៃ​មនុស្ស​ស្រី និង​អ្នកសិល្បៈ​ទាល់តែ​សោះ ។

កញ្ញា ទេព បូ​ព្រឹក្ស បាន​ឡាយ​វី​ដេ​អូ​ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ ដោយ​ថ្លែង​ទាំង​ហូ​ស​ចិត្ត រហូត​ស្រែក​ទ្រហោយំ​ថា «​មុន​កើតហេតុ គឺ​ខាង​ក្រុមហ៊ុនស្រា​បៀរ​មួយ បាន​អញ្ជើញ​គាត់ ឱ្យមក​ច្រៀង​នៅ​ក្នុង​ហាង​«​សមុទ្រ​» នៅ​វេលា​ម៉ោង​១០​យប់ ។ ប៉ុន្តែ​នាង​ជិះ​ម៉ូតូ​ចេញពី​ខន​សឺត​របស់​ហ្គែ​ន​ស្បឺត​នៅ​កោះ​ពេជ្រ មក​ដល់​ហាង​សមុទ្រ នៅ​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ។

គាត់​ត្រូវ​ច្រៀង​៦​បទ ហើយនឹង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កោះ​ពេជ្រ​វិញ ដើម្បី​ច្រៀង​បិទ​កម្មវិធី​របស់​ហ្គែ​ន​ស្បឺត ។ កញ្ញា​បន្ត​ថា ពេល​ដែល​គាត់​មក​ដល់ អ្នក​រៀបចំ​កម្មវិធី​រៀបចំ​ឱ្យ​គាត់​ឡើង​ច្រៀង​មុន ព្រោះ​គាត់​ត្រូវ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ខាង​កូន​របស់​ថៅកែ​ចង់​ចាប់ឆ្នោត​ផ្សងសំណាង​មុន ។

ខណៈ​ពេល​អ្នក​រៀបចំ​កម្មវិធី​ប្រកាស​ឈ្មោះ​គាត់​ឡើង​ច្រៀង​កំពុង​តែ​ច្រៀង ស្រាប់តែ​កូន​ថៅកែ​ហាង និង​បក្សពួក បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​ចំអក ហើយ​បាន​យក​ស្រា​ជះ​ទៅ​លើ​គាត់ រួច​ថែម​ទាំង​គប់​កំប៉ុង​ស្រា​បៀរ​ចំនួន​២​កំប៉ុង ទៅ​លើ​រូប​នាង​ទៀត​ធ្វើ​ឱ្យ​នាង​ខ្មាស់​គេ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ចំពោះ​ទ​ង្វើ​ទាំងនេះ ដែល​បាន​មើលងាយ​នាង​ជា​អ្នកចំរៀង ក៏​ដូច​ជា​មិន​អោយ​តម្លៃ​ស្ត្រី​ខ្មែរ​ទូទៅ ។

ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ កញ្ញា ទេព បូ​ព្រឹក្ស នាង​បាន​សួរ​រក​មូលហេតុ​ពាក់ព័ន្ធ​នឹង​ទ​ង្វើ​ដែល​បុគ្គល​ម្នាក់​នោះ​បាន​ប្រព្រឹត្ត​លើ​រូប​នាង តែ​ត្រូវ​ជន​បង្ក​បាន​គេចខ្លួន​បាត់ ស្រាប់តែ​លេខ​មុ​ច ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​ថៅកែ​ហាង​ម្នាក់​ចេញ​មុខ​មក​សម្រួល​ដោយ​និយាយ​ប្រើស​ម្តី​ធ្ងន់​ៗ​លើ​តារាចម្រៀង​ស្រី​រូប​នេះ​ថា បើ​មិន​ស្តាប់​គាត់​ទេ «​ចុះ​ចេញពី​ហាង​គាត់​» ដែល​ស្តាប់​ទៅ​មិនមែន​ជាស​ម្តី​សម្រួល​ស្ថានការណ៍​នោះ​ទេ តែ​ជាស​ម្តី​ដែល​ហាក់​មើលងាយ​រូប​តារាចម្រៀង​ស្រី​រូប​នេះ​កាន់តែ​ខ្លាំង​ឡើង ។

នៅ​ព្រឹក​ថ្ងៃនេះ​ផង​ដែរ មាន​តារា​ល្បី​ៗ​ជា​ច្រើន​រូប​បាន​បញ្ចេញ​ប្រតិកម្ម លើ​ទ​ង្វើ​ប្រមាថមើលងាយ​លើ​អ្នកសិល្បៈ ជា​ពិសេស​គឺ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​អះអាង​ថា​អ្នក​នាង​បាន​ត្រៀម​មេធាវី ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​កញ្ញា ទេព បូ​ព្រឹក្ស ក្នុង​ករណី​ដែល​បុរស​ម្នាក់​បាន​ជះ​ស្រា និង​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​នាង ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង កាលពី​យប់​ថ្ងៃ​ទី​២៥ ធ្នូ នេះ​។

សូម​រម្លឹក​ថា ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​តារាចម្រៀង ទេព បូ​ព្រឹក្ស បាន​ស្រែកយំ​ពេញ​ហាង និង​បាន​ធ្វើការ​live តាម​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ផង​ដែរ ។ ទាក់ទិន​លើ​ករណី​តារាចម្រៀង​ស្រី​ដ៏​ល្បី​ម្នាក់ ដែល​ត្រូវ​បាន​ខាង​បក្សពួក​កូន​ថៅកែ​ហាង​យីហោ «​សមុទ្រ​» ជះ​ស្រា​បៀ​ហើយ​គប់​កំប៉ុង មក​លើ​កញ្ញា​ទេព បូ​ព្រឹក្ស ខណៈ​នាង​កំពុង​ច្រៀង​នោះ គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នេះ គឺ​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ទទួល​ពាក្យបណ្តឹង​របស់​នាង​នៅឡើយ បើ​ទោះបី​ពេល​កើតហេតុ​ភ្លាម​ៗ នាង​និយាយ​ថា នឹង​ដាក់​ពាក្យ​ប្តឹង​លើ​បុរស​បង្ក​នោះ​ក្តី ។ នេះ​បើ​យោង​តាម​នគរបាល​ខណ្ឌទួលគោក បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នេះ ។

សម្រាប់​បញ្ហា​នេះ​ផង​ដែរ តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ ថា​តើ​ជន​បង្ក​គួរ​ចេញ​មុខ​មក​សម្រួល​ស្ថាន​ការ​ត្រឹម​ការ​សុំ​ទោស ឬ​ក៏​គួរតែ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់ការ​រឿង​នេះ​ដល់
តុលាការ ដើម្បី​កុំ​ឲ្យ​រឿងរ៉ាវ​ដែល​ប្រមាថមើលងាយ​ស្ត្រី​កើត​មាន​បន្ត​ទៀត?

អ្នកគាំទ្រតារាចម្រៀងស្រីរូបនេះបានបង្ហោះសារថា «បេីអ្នកមិនគ្រាំនាង មិនស្រលាញ់នាង អ្នកក៏មិនគួរធ្វេីដាក់នាងដល់ថ្នាក់នេះដែរ ! បេីស្អប់នាងកុំមេីលនាងទៅបានហេីយ ហេីយចាំបាច់ទៅជះស្រាបៀរទៅនាងធ្វេីអី? រាល់ថ្ងៃនឹងអ្នកទុកអ្នកសិល្បះខ្មែរជាស្វតឆ្កែរឺ? ឯណាទៅពាក្យថាអោយតំលៃលេីស្រ្តីខ្មែរ? ទង្វើរបស់អ្នកពិតជាថោកទាបបំផុត ចុះបេីពួកខ្ញុំធ្វេីដាក់ទៅលេីបងប្អូនអ្នក កូនអ្នក តេីអ្នកមានអារម្មណ៍យ៉ាងណា? ខ្ញុំជឿថាកំលាំងមានសមត្ថកិច្ចនឹងជួយស្វែងរកយុត្តិធម៌ដល់នាងអោយបាន ធ្វេីទង្វើរនេះដូចជាហួសហេតុពេកហេីយ