មាស សុខ​សោភា​៖ រឿង​កើត​លើ ទេព បូ​ព្រឹក្ស គឺ​ធ្លាប់​កើត​មាន​លើ​រូប​នាង​និង​សិល្បៈ​ការិនី​ផ្សេង​ទៀត​ផង​ដែរ

6598

នៅ​មុន​នេះ​បន្តិច កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា​គឺ​កញ្ញា មាស សុខ​សោភា បាន​ទម្លាយ​នូវ​រឿងហេតុ​ជា​ច្រើន​ដែល​បាន​កើត​មាន​លើ​សិល្ប​ការិនី ដែល​មាន​លក្ខៈ​ដូចនឹង​រឿងហេតុ​ដែល​កើត​មាន​លើ​តារាចម្រៀង​ស្រី នាង ទេព បូ​ប្រឹ​ក្ស អ​ញ្ចឹ​ង នោះ​គឺ​ករណី​ដែល​នាងរង​ការ​ប្រមាថ​កាលពី​យប់មិញ ដោយ​ត្រូវ​បុរស​ម្នាក់​គប់​នឹង​កំប៉ុង​ស្រា​បៀ ពេល​នាង​កំពុង​ច្រៀង​លើ​ឆាក​។​

តាម​រយៈ​សំ​ណេ​រ​របស់​កញ្ញា មាស សុខ​សោភា ហាក់​ឲ្យ​មហាជន​កាត់​យល់​បាន​ថា​សិល្ប​ការិនី គឺ​មានការ​ប្រឈម​មុខ​ខ្ពស់​នូវ​រឿង​មិន​ល្អជា​ច្រើន ដែល​មាន​បុគ្គល​ខ្លះ​មិន​ឲ្យ​តម្លៃ​លើ​អ្នកសិល្បៈ ។

អម​ជាមួយនឹង​រូបថត​របស់​អ្នក​រួម​អាជីព​ដែល​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​នោះ កញ្ញា មាស សុខ​សោភា បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា «​សួស្តី បងប្អូន ពូ​មីង និង​មហាជន​ទាំងអស់​។
ក្នុង​នាម​ខ្ញុំ​ជា​អ្នកសិល្ប​:​មួយ​រូប​អស់​រយៈពេល​១៥​ឆ្នាំ​មកនេះ​។ ខ្ញុំ​សូម​បញ្ចេញមតិ​ខ្លះ​ៗ ទាក់ទង​និង​រឿង​ដែល​បាន​កើត​ទៅ​លើ​ប្អូនស្រី ទេព បូ​ព្រឹក្ស កាលពី​យប់​ម្សិលមិញ​នេះ ហើយ​នេះ​ជា​បញ្ហា​មួយ ដែល​តែងតែ​កើត​មាន​មក​លើ​សិល្បករ សិល្ប​ការិនី​យើង​មួយ​ចំនួន ទាំង​រូប​នាង​ខ្ញុំ​ផ្ទាល់ ក៍​ធ្លាប់​ជួប​រឿង​ស្រ​ដៀង​គ្នា​នេះ​ដែរ មិន​ថា​នៅ​ក្នុង​ប្រទេស រឺក៍​ក្រៅប្រទេស
ឡើយ​»​។

មាស សុខ​សោភា បន្ត​ថា «​ដូច​ច្នេះ​ខ្ញុំ​សូម​ឲ្យ​មហាជន​ទាំងអស់ មេត្តា​ជួយ​ឲ្យ​តម្លៃ​សិល្ប​ការិនី​ខ្មែរ​យើង ក៍​ដូច​ជា លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្ត្រី​ទាំងអស់​ទូ​ទាំង​ពិភពលោក មិន​ថា​គាត់​ជា​អ្នកសិល្ប​: រឺក៍​ជា​អ្នកធ្វើការ​អ្វីមួយ​ក៍ដោយ ពួក​គាត់​សុទ្ធតែ​មាន​តម្លៃ​របស់​ពួក​គាត់ ហើយ​ស្ត្រី​ទាំងអស់​ប្រៀប​បាន​ទៅ នឹង​កូនស្រី បងស្រី ប្អូនស្រី ម្តាយ និង​លោកយាយ របស់​យើង​ដូច​គ្នា​។ ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ជូនពរ​អោយ​ប្អូន ស្រី ទេព បូ​ព្រឹក្ស ឆាប់​រក​ឃើញ​ដំណោះស្រាយ​ក្នុង​ប្រការ​ណាមួយ ហើយក៍​សូម​អោយ​ប្អូន នៅ​តែ​មាន​កម្លាំងចិត្ត និង​រឹង​មាំ តស៊ូ​ដើម្បី​សិល្ប​:​ខ្មែរ​យើង​តទៅ​មុខ​ទៀត​។ ??????» ។

សូម​រម្លឹក​ថា​ក្រុមហ៊ុនស្រា​បៀរ​មួយ​បាន អ​ញ្ចើ​ញ​នាង​ទេព បូ​ប្រឹ​ក្ស ទៅ​ច្រៀង​ហាង​មួយ​មាន​ញឺ​ឈ្មោះ​ថា «​សមុទ្រ​» ក្នុង​តម្លៃ មក​ក្នុង​តម្លៃ​៩០០​ដុល្លារ​មក​ច្រៀង​ដើម្បី​ប្រ​ម៉ូត​ស្រា​បៀរ​ឲ្យ​ក្រុមហ៊ុន តែ​កំពុង​តែ​ច្រៀង​នោះ​ក៏​មាន​ជន​មិនល្អ​ម្នាក់​បាន​ជះ​ស្រា​ដាក់​នាង ដែល​ជា​តារាចម្រៀង
រឿងរ៉ាវ​នៃ​ការ​ជះ​ស្រា​បៀរ​និង​គប់​កំប៉ុង​ស្រា​បៀរ​លើ​តារាចម្រៀង​ស្រី​ដែល​និយម​លេង​ស្ទា​យ​បរទេស កំពុង​តែ​ពុះកញ្ជ្រោល​ខ្លាំងក្លា​មែនទែន បន្ទាប់​ពី​កញ្ញា​ទេព បូ​ព្រឹក្ស ស្រែកយំ​ខ្លាំង​ៗ​បង្ហាញ​នូវ​ក្តី​ឈឺចាប់ ដែល​មិន​អាច​គណនា​បាន​ចំពោះ​ទ​ង្វើ​ដែល​បុរស​ម្នាក់​បាន​ធ្វើ​មក​លើ​រូប​នាង ព្រោះ​ទ​ង្វើ​បែប​នោះ​គឺជា​ការ​មិន​ឱ្យ​តម្លៃ​មនុស្ស​ស្រី និង​អ្នកសិល្បៈ​ទាល់តែ​សោះ ។

កញ្ញា ទេព បូ​ព្រឹក្ស បាន​ឡាយ​វី​ដេ​អូ​ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ ដោយ​ថ្លែង​ទាំង​ហូ​ស​ចិត្ត រហូត​ស្រែក​ទ្រហោយំ​ថា «​មុន​កើតហេតុ គឺ​ខាង​ក្រុមហ៊ុនស្រា​បៀរ​មួយ បាន​អញ្ជើញ​គាត់ ឱ្យមក​ច្រៀង​នៅ​ក្នុង​ហាង​«​សមុទ្រ​» នៅ​វេលា​ម៉ោង​១០​យប់ ។ ប៉ុន្តែ​នាង​ជិះ​ម៉ូតូ​ចេញពី​ខន​សឺត​របស់​ហ្គែ​ន​ស្បឺត​នៅ​កោះ​ពេជ្រ មក​ដល់​ហាង​សមុទ្រ នៅ​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ។

គាត់​ត្រូវ​ច្រៀង​៦​បទ ហើយនឹង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កោះ​ពេជ្រ​វិញ ដើម្បី​ច្រៀង​បិទ​កម្មវិធី​របស់​ហ្គែ​ន​ស្បឺត ។ កញ្ញា​បន្ត​ថា ពេល​ដែល​គាត់​មក​ដល់ អ្នក​រៀបចំ​កម្មវិធី​រៀបចំ​ឱ្យ​គាត់​ឡើង​ច្រៀង​មុន ព្រោះ​គាត់​ត្រូវ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ខាង​កូន​របស់​ថៅកែ​ចង់​ចាប់ឆ្នោត​ផ្សងសំណាង​មុន ។

រហូត​មក​ដល់​រសៀល​នេះ កញ្ញា ទេព បូ​ព្រឹក្ស បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​បុរស​ជន​បង្ក រួម​ទាំង​ថៅកែ​ហាង នឹង​ក្រុមហ៊ុនស្រា​បៀរ​(hite) ដែល​បាន​នាំ​នាង​មក​ច្រៀង ដែល​មិន​បាន​គិត​ពី​សុវត្ថិភាព​របស់​នាង បណ្តោយ​ឲ្យ​ជនសង្ស័យ​ជះ​ស្រា​មក​លើ​នាង ហើយ​នាង​ទាមទា​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​នោះ​យក​ទៅ​ឧ​បត្ត​ម្ភ​ទៅ​លើ​កុមារ​កំព្រា និង​មនុស្សធម៌ ៕