មួយ​ថ្ងៃមុន ទេព បូ​ព្រឹក្ស ត្រូវ​គេ​ប្រមាថ កំពូល​តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​មានរឿង​ហួសចិត្ត​មួយ​ដែរ​ពី​បុរស​មួយ​ចំនួន ?

667

ខណៈ​ដែល​រឿង​តារាចម្រៀង​ទេព បូ​ព្រឹក្ស ដែល​ត្រូវ​រង​ការ​ប្រមាថ​ដោយសារ​ត្រូវ​បុរស​ម្នាក់​ជះ​ស្រា​បៀរ​និង​គប់​ស្រា​បៀរ​លើ​រូប​នាង​នោះ ការ​ពិត​នៅ​មានរឿង​មួយទៀត​ដែល​បាន​កើតឡើង​លើ​កំពូល​តារាចម្រៀង​ជួរ​មុខ គឺ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ផង​ដែរ ។

កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ ធ្នូ តារាចម្រៀង​សម្លេង​ពិ​រោះ​រណ្តំ​និង​ច្រៀង​បាន​គ្រប់​ទម្រង់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង ដែល​មាន​បុរស​មួយ​ចំនួន ហាក់​ឆ្លៀតឱកាស​កេង​ចំណេញ​លើ​អ្នក​សិ​ល្បះ ជា​ពិសេស​គឺ​សិល្ប​ការិនី​តែ​ម្តង រហូត​អ្នក​នាង​បាន​ចោទ​ជា​សំនួ​រថា​តើ​អ្នក​នាង​ខុស ឬ​យ៉ាងណា ?

កំពូល​តារាចម្រៀង​ដែល​ជា​មាតា​នៃ​កូនប្រុស​-​ស្រី ២ រូប​បាន​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា «
តើ​ខ្ញុំ​ខុស​ដែរ​មែន​ទេ ? យប់​ម៉ិ​ញ ពេល​ខ្ញុំ​ច្រៀង​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​នៅ​សណ្ឋាគារ​ប្រណិត Sokha Hotel ចប់​ខ្ញុំ​ក៏​បន្ត​មក​កម្មវិធី​ឥត​ព្រៀង​ទុក​មួយ​របស់​ហ្វ៊ែ​ន ( ម៉ោង ប្រហែលជា​១១ យប់ ) គឺជា​ខួប​អា​ពា​ហ៏​ពិ​ពា​ហ៏​ដែល​ប្រារ​ពនៅ​ក្នុង​ភោជន​ដ្ឋា​ន ។ ពេល​ខ្ញុំ​ដើរ​ចូល​ទៅ និង​បាន​អង្គុយ​មិន​ទាន់​ទាំង​ញាំ​អ្វីមួយ​ម៉ាត់​ផង ក៏​មាន​ភ្ញៀវ​តុ​ផ្សេង មិនមែន​ភ្ញៀវ​ពិធី​ទេ ដើរមក​សុំ​ខ្ញុំ​ទៅ​តុ​របស់​គាត់​ដើម្បី​ថតរូប​ជាមួយ​បងប្រុស​គាត់​»​។

អ្នក​នាង​បន្ត​ទៀត​ថា «​ទោះ​ខ្ញុំ​កំពុង​ហេវ​ហត់ អស់កម្លាំង និង​ឃ្លាន​យ៉ាងណា តែ​ដោយ​គោរព​លើ​គាត់​ជា​ទស្សនិកជន ខ្ញុំ​ក៏​បាន​ទៅ​ឈរ​ថត​ជាមួយ​គាត់ ព្រមទាំង​មាន​បុរស​ពីរ​នាក់​ទៀត​ដែល​ពួក​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា ។ ក្នុង​ពេល​ថត ពួក​គាត់​បាន​លូកដៃ​ឱប​ចង្កេះ​ខ្ញុំ និង​ចង់​ប្រកៀក​ស្មា​ខ្ញុំ ដែល​កាយវិការ​នេះ​ខ្ញុំ​មិន​ដែល​ទេ ក៏​មិន​ចូល​ចិត្ត​ដែរ ខ្ញុំ​ទើសទាល់​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​ត្រឹម​ងា​គ​ចេញ ហើយ​ខំ​សើច​យកចិត្ត​ក្នុង​ន័យ​កុំអោយ​គាត់​ខឹង​ព្រោះ​មើលទៅ​វា​មិន​ទំនង​មែន ។ ក្រោយ​ពី​ថត​រួច ខ្ញុំ​ក៏​សំពះ​អរគុណ និង​លាមក​តុ​របស់ខ្ញុំ​ដែល​មាន​បង​ៗ​ខ្ញុំ​អង្គុយ​ចាំ ។​ក្រោយ​ញាំ​អាហារ​សម្រន់​ការ​ឃ្លាន​បន្តិច ខ្ញុំ​ក៏​ឡើង​ច្រៀង​ជូនពរ​ម្ចាស់​ពិធី និង​បាន​ដើរ​ត្រលប់​បំរុង​មក​អង្គុយ​តុ ស្រាប់តែ​ភ្ញៀវ​ដដែល​ដើរមក​រក​ខ្ញុំ ហើយ​សុំ​ខ្ញុំ​ថតរូប​ជាមួយ​បងប្រុស​គាត់​ម្តងទៀត​»​។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​សរសេរ​បន្ថែម​ទៀត​ថា «​ពេល​នោះ​ខ្ញុំ​ក៏​បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា ” ថត​ទៀត​ហើយ ? តែ​ក្រែង​មុន​នេះ​ថត​ច្រើន​ប៉ុ​ស្ត៏​ដែរ​មែន​ទេ​បង ? ខ្ញុំ​សូមទោស​កុំ​ថត​ទៀត​អី ថត​រួច​ហើយ ប៉ុណ្ណឹង​បាន​ហើយ ខ្ញុំ​សូម​អនុញាតិ​ហូប​បាយ​សិន​ណា​បង ។ ស្រាប់តែ​ភ្ញៀវ​នោះ​គាត់​ប្រែ​ទឹកមុខ​ខឹង​ភ្លាម ហើយ​និយាយ​ពាក្យ​បំផ្លើស​ប្រាប់​ទៅ​គ្នា​គាត់​ថា ” គេ​មិន​ថត​ជាមួយ​បង​ឯង​ទេ គេ​ថា​មុខ​បង​ឯង​មិន​ស្អាត គេ​ថា​បង​ឯង​មិន​សម​នឹង​គេ ណ្ហើយ មិន​ថត​ក៏​បាន ..” ។ ខ្ញុំ និង​បងប្អូន​ម្ចាស់​ពិធី​ឮ​ហើយ​ហួសចិត្ត​ណាស់ ប៉ុន្តែ​ពួក​យើង​ខ្ជិល​វែង​ឆ្ងាយ ចាត់​ទុក​ថា​គាត់​ស្រវឹង​ទៅ​ចុះ ។ ប៉ុន្តែ​ខ្ញុំ​មិន​អស់ចិត្ត​ទេ ព្រោះ​ហេតុ​អី​ក៏​គាត់​កាឡៃ​ពាក្យ​នៅ​នឹង​មុខ​ខ្ញុំ​ទៅ​ជា​រឿង​ផ្សេង​ទៅ​វិញ ? ហើយ​ការ​ដែល​ខ្ញុំ​បដិសេធន៍​ដូច្នេះ តើ​ខុស​ដែរ​មែន​ទេ ? ហេតុ​អី​ក៏​សិទ្ធ​អ្នកសិល្បៈ​កាន់តែ​រួញ​ខ្លី​បែប​នេះ ? តើ​មក​ពី​សិល្បៈ​គ្មាន​សិទ្ធ ឬ​ក៏​មក​ពី​អ្នក​នោះ​ចង្អៀតចង្អល់ ? សោកស្តាយ​ដែល​ខំ​ឆ្លើយ​តប​សំណូមពរ​ប៉ុណ្ណឹង​ហើយ​ចុង​ក្រោយ​នៅ​តែ​គេ​ខឹង​បាន​..
តើ​ដោយសារ​មាន​មនុស្ស​បែប​នេះ​ឬ​ទើប​ខ្ញុំ​ចេះ​តែ​មា​រឿង​អោយ​គេ​យល់​ច្រ​លំ ? សូម​ប្រាប់​ទៅ​បងប្រុស​ទាំង​ប ទាំង​បួន​នាក់​នោះ​ផង​ថា ពេល​បង​ស្វាង​ស្រវឹង​សូម​អោយ​កែប្រែ​ចរិត​ផង ព្រោះ​បង​មិន​ចេះ​តែ​សំណាងល្អ​រហូត​នោះ​ទេ ! ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ក៏​ចេះ​ខឹង និង​ចេះ​អន់ចិត្ត​ដែរ ! ! ! ?? » ។
​យ៉ាងណាមិញ​អ្នកសិល្បៈ​ក៏​ជា​មនុស្ស​មាន​សាច់​មាន​ឈាម និង​មាន​បេះដូង​ដូច​គ្នា ដូច្នេះ Admin សូម​លើកទឹកចិត្ត​ដល់​មហាជន​ក្នុង​ការ​ផ្តល់​តម្លៃ​ដល់​អ្នកសិល្បៈ​ផង ៕