អុឹម ជីវ៉ា ថត​វី​ដេ​អូ​មួយ​ពាក់ព័ន្ធ​រឿង​ក្តៅ​គគុក​របស់​ទេព បូ​ព្រឹក្ស ថា​ជា «​រឿង​តូច​មួយ​» តែ​មិនមែន​ឌឺ​ឲ្យ​អ្នក​ណា

57

តារា​សម្តែង​និង​ពិធីករ លោក អុឹម ជីវ៉ា នៅ​មុន​នេះ​បន្តិច​បាន​បង្ហោះ​វី​ដេ​អូ​សម្តែង​ខ្លី​មួយ ដែល​លោក​ដើរតួ​ជា​អ្នកធំ​មួយ​រូប ពាក់​អាវធំ នឹង​ត្រូវ​បាន​សម្ភាសន៍​ដោយ​តួអង្គ​ម្នាក់​ទៀត ពាក់ព័ន្ធ​នឹង​រឿង​ថា ការ​ជះ​ទឹក ឬ​ជះ​ប៊ី​យៀរ លើ​តារាចម្រៀង​ទេព បូ​ព្រឹក្ស គឺជា​រឿង​តូចតាច តែ​ភ្លាម​ៗ​នោះ បុរស​ពាក់​អាវធំ​របៀប​អ្នកធំ នោះ​ក៏​ត្រូវ​តួអង្គ​ស្រី​មួយ​រូប​ជះ​ទឹក​លើ ស្រ​ទឹក​ជោគ ស្រាប់តែ​លោក​ខឹងសម្បារ​យ៉ាង​ខ្លាំង ។

អម​ជាមួយនឹង​វី​ដេ​អូ​ខ្លី​នោះ​ផង​ដែរ តារា​សម្តែង​និង​ពិធីករ លោក អុឹម ជីវ៉ា បាន​សរសេរ​សារ​ថា វី​ដេ​អូ​នេះ​គឺជា​ថត​របៀប​លេង​ធម្មតា​ៗ មិន​សំដៅ​ឌឺដង​ឲ្យ​អ្នក​ណា​នោះ​ទេ ។

លោក អុឹម ជីវ៉ា បាន​សរសេរ​សារ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ជំរាប​ថា ការ​ថត​វី​ដេ​អូ​របស់ខ្ញុំ​បាន​គឺ​មិន​បាន​ឌឺដង​ដាក់​មន្ត្រី​ឬ​បុគ្គល ឬ​ដាក់​ឈ្មោះ​ក្រសួង ឬ​ឈ្មោះ​មន្ត្រី ណាមួយ​ឡើយ គឺ​ធ្វើ​វ់​បែប​កំប្លែង សូម​មេត្តា កុំ​ស៊ី​លៀស​រអៀសខ្លួន រើស​យក​ដាក់ខ្លួន បើ​អ្នក​ណា​មិន​ពេញចិត្ត​អាច​អូស​រំលង​បាន​មិនបាច់​ចូល​មើល​ទេ !!! រឿង​មួយទៀត​ជូន​ចំពោះ​អ្នក​ពូកែ​ជេ​ផង សូម​មេត្តា​ហូប​អាហារ​ទិព្វ​និង​អោយ​ជីវិត​ក្លាយជា​អមតៈ​ផង ក្រែង​ថ្ងៃ​ណាមួយ​គេ​ជះ​ស្រា​បៀ​លើ ឬ​មុន​ឆ្លង​ឆ្នាំ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន​ដូច​ខ្ញុំ​ក្រែង​គ្មាន​ជីវិត​រស់នៅ​តទៅ​ទៀត ។ ពាក្យចាស់​ពោល​ថា កុំ​សើច​និង​បង​ប្រយ័ត្ន​ពារ​ឆ្លង​ម្តងម្នាក់ ?? សូម​អរគុណ ដោយ​ក្តី​គោរព​អមពី​ខ្ញុំបាទ អ៊ឹម ជីវ៉ា​» ។

យ៉ាងណាមិញ រឿង​របស់​តារាចម្រៀង​ទេព បុ​ព្រឹក្ស ដែល​ត្រូវ​បាន​បុរស​ម្នាក់​ជះ​និង​គប់​កំប៉ុង​ស្រា​បៀរ​លើ​នោះ បាន​ក្លាយជា​រឿង​ក្តៅ​គគុក និង​មានការ​ខ្វែងគំនិត​គ្នា​ពី​អ្នក​បញ្ចេញយោបល់​នានា ។ ក្នុង​នោះ​ផង​ដែរ ក៏​មាន​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សម្តី​ថា គឺជា​រឿង​តូច​ទេ សូមកុំ​ប៉ោង​ព័ត៌មាន​ឲ្យ​ធំ​អី ។

សូម​រម្លឹក​ថា​ក្រុមហ៊ុនស្រា​បៀរ​មួយ​បាន អ​ញ្ចើ​ញ​នាង​ទេព បូ​ព្រឹក្ស ទៅ​ច្រៀង​ហាង​មួយ​មាន​ញឺ​ឈ្មោះ​ថា «​សមុទ្រ​» ក្នុង​តម្លៃ មក​ក្នុង​តម្លៃ​៩០០​ដុល្លារ​មក​ច្រៀង​ដើម្បី​ប្រ​ម៉ូត​ស្រា​បៀរ​ឲ្យ​ក្រុមហ៊ុន តែ​កំពុង​តែ​ច្រៀង​នោះ​ក៏​មាន​ជន​មិនល្អ​ម្នាក់​បាន​ជះ​ស្រា​ដាក់​នាង ដែល​ជា​តារាចម្រៀង រឿងរ៉ាវ​នៃ​ការ​ជះ​ស្រា​បៀរ​និង​គប់​កំប៉ុង​ស្រា​បៀរ​លើ​តារាចម្រៀង​ស្រី​ដែល​និយម​លេង​ស្ទា​យ​បរទេស កំពុង​តែ​ពុះកញ្ជ្រោល​ខ្លាំងក្លា​មែនទែន បន្ទាប់​ពី​កញ្ញា​ទេព បូ​ព្រឹក្ស ស្រែកយំ​ខ្លាំង​ៗ​បង្ហាញ​នូវ​ក្តី​ឈឺចាប់ ដែល​មិន​អាច​គណនា​បាន​ចំពោះ​ទ​ង្វើ​ដែល​បុរស​ម្នាក់​បាន​ធ្វើ​មក​លើ​រូប​នាង ព្រោះ​ទ​ង្វើ​បែប​នោះ​គឺជា​ការ​មិន​ឱ្យ​តម្លៃ​មនុស្ស​ស្រី និង​អ្នកសិល្បៈ​ទាល់តែ​សោះ ។

កញ្ញា ទេព បូ​ព្រឹក្ស បាន​ឡាយ​វី​ដេ​អូ​ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ ដោយ​ថ្លែង​ទាំង​ហូ​ស​ចិត្ត រហូត​ស្រែក​ទ្រហោយំ​ថា «​មុន​កើតហេតុ គឺ​ខាង​ក្រុមហ៊ុនស្រា​បៀរ​មួយ បាន​អញ្ជើញ​គាត់ ឱ្យមក​ច្រៀង​នៅ​ក្នុង​ហាង​«​សមុទ្រ​» នៅ​វេលា​ម៉ោង​១០​យប់ ។ ប៉ុន្តែ​នាង​ជិះ​ម៉ូតូ​ចេញពី​ខន​សឺត​របស់​ហ្គែ​ន​ស្បឺត​នៅ​កោះ​ពេជ្រ មក​ដល់​ហាង​សមុទ្រ នៅ​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ។

គាត់​ត្រូវ​ច្រៀង​៦​បទ ហើយនឹង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កោះ​ពេជ្រ​វិញ ដើម្បី​ច្រៀង​បិទ​កម្មវិធី​របស់​ហ្គែ​ន​ស្បឺត ។ កញ្ញា​បន្ត​ថា ពេល​ដែល​គាត់​មក​ដល់ អ្នក​រៀបចំ​កម្មវិធី​រៀបចំ​ឱ្យ​គាត់​ឡើង​ច្រៀង​មុន ព្រោះ​គាត់​ត្រូវ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ខាង​កូន​របស់​ថៅកែ​ចង់​ចាប់ឆ្នោត​ផ្សងសំណាង​មុន ។

រហូត​មក​ដល់​រសៀល​នេះ កញ្ញា ទេព បូ​ព្រឹក្ស បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​បុរស​ជន​បង្ក រួម​ទាំង​ថៅកែ​ហាង នឹង​ក្រុមហ៊ុនស្រា​បៀរ​(hite) ដែល​បាន​នាំ​នាង​មក​ច្រៀង ដែល​មិន​បាន​គិត​ពី​សុវត្ថិភាព​របស់​នាង បណ្តោយ​ឲ្យ​ជនសង្ស័យ​ជះ​ស្រា​មក​លើ​នាង ហើយ​នាង​ទាមទា​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​នោះ​យក​ទៅ​ឧ​បត្ត​ម្ភ​ទៅ​លើ​កុមារ​កំព្រា និង​មនុស្សធម៌ ។

ពិធីករ​រូប​នេះ​ក៏​បាន​សរសេរ​ថា​ខ្លី​មួយទៀត​ថា « រឿង​ជះ​ស្រា​បៀរ​លើ​តារា​ជា​រឿង​តូចតាច ពេល​នេះ​ចេញ Video ហើយ ???​សូម​ជួយ​share អោយ​ឯកឧត្តម​ម្នាក់​១​មក ???
ខ្ញុំ​សូម​ជំរាប​ថា ការ​ថត​វិ​ដេ​អូ​របស់ខ្ញុំ​បាន​គឺ​មិន​បាន​ឌឺដង​ដាក់​មន្ត្រី​ឬ​បុគ្គល ឬ​ដាក់​ឈ្មោះ​ក្រសួង ឬ​ឈ្មោះ​មន្ត្រី ណាមួយ​ឡើយ គឺ​ធ្វើ​វ់​បែប​កំប្លែង សូម​មេត្តា កុំ​សុ​ី​លៀស​រអៀសខ្លួន រើស​យក​ដាក់ខ្លួន បើ​អ្នក​ណា​មិន​ពេញចិត្ត​អាច​អូស​រំលង​បាន​មិនបាច់​ចូល​មើល​ទេ !!! រឿង​មួយទៀត​ជូន​ចំពោះ​អ្នក​ពូកែ​ជេ​ផង សូម​មេត្តា​ហូប​អាហារ​ទិព្វ​និង​អោយ​ជីវិត​ក្លាយជា​អមតៈ​ផង ក្រែង​ថ្ងៃ​ណាមួយ​គេ​ជះ​ស្រា​បៀ​លើ ឬ​មុន​ឆ្លង​ឆ្នាំ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន​ដូច​ខ្ញុំ ក្រែង​គ្មាន​ជីវិត​រស់នៅ​តទៅ​ទៀត ។ ពាក្យចាស់​ពោល​ថា កុំ​សើច​និង​បង​ប្រយ័ត្ន​ពារ​ឆ្លង​ម្តងម្នាក់ ?? សូម​អរគុណ​» ៕

ខ្ញុំសូមជំរាបថា ការថតវិដេអូរបស់ខ្ញុំបានគឺមិនបានឌឺដងដាក់មន្រ្តីឬបុគ្គល ឬដាក់ឈ្មោះក្រសួង ឬឈ្មោះមន្រ្តី ណាមួយឡើយ គឺធ្វើវ់បែបកំប្លែង សូមមេត្តា កុំសុីលៀសរអៀសខ្លួន រើសយកដាក់ខ្លួន បើអ្នកណាមិនពេញចិត្តអាចអូសរំលងបានមិនបាច់ចូលមើលទេ !!! បើវិដេអូមួយនេះធ្វើអោយលោកអ្នកក្តៅក្រហាយពេកនៅ មិនសុខ សូមទៅប្តឹងទៅ ខ្ញុំសូមស្វាគមន៍ជានិច្ច ។ រឿងមួយទៀតជូនចំពោះអ្នកពូកែជេលើខ្ញុំផង សូមមេត្តាហូបអាហារទិព្វនិងអោយជីវិតក្លាយជាអមតៈផង ក្រែងថ្ងៃណាមួយគេជះស្រាបៀលើ ឬមុនឆ្លងឆ្នាំជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដូចខ្ញុំ ក្រែងគ្មានជីវិតរស់នៅតទៅទៀត ។ ពាក្យចាស់ពោលថា កុំសើចនិងបងប្រយ័ត្នពារឆ្លងម្តងម្នាក់ ?? សូមអរគុណ ដោយក្តីគោរពអំពីខ្ញុំបាទ: អុឹម ជីវ៉ា

បាន​បង្ហោះ​ដោយ អុឹម ជីវ៉ា នៅ ពុធ 26 ធ្នូ 2018