ចាន់ សុបញ្ញា បេក្ខជន X Factor Cambodia ខ្លូនក្មេងសំឡេងចាស់

143

បេក្ខជនវ័យក្មេងមួយរូបក្នុងកម្មវិធី X Factor Cambodia  វគ្គ Judge Audition សប្តាហ៍ទី ៣ ឈ្មោះ ចាន់ សុបញ្ញា ដែលទើបតែមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះមានភាពក្លាហាន និងមានសមត្ថភាពខ្ពស់ធ្វើឱ្យរំភើបដល់ទស្សនិកជន ក៏ដូចជាគណៈកម្មការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំងកាលពីរាត្រីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ មកនេះ ។​

ប្អូនប្រុស ចាន់ សុបញ្ញា ដែលជាសិស្សរៀនថ្នាក់ទី ៩ មកពីខេត្តកំពង់ចាម បានលើកយកបទ «ខូចចិត្តត្បិតព្រាត់អូន» មកច្រៀងបានយ៉ាងពីរោះជាមួយទឹមដមសំឡេងដូចជាអ្នកចម្រៀងពេញវ័យយ៉ាងដូច្នេះដែរ ។ ក្រោយពីច្រៀងចប់ទស្សនិកជននាំគ្នាទះដៃអបអរសាទរដល់ប្អូនប្រុស ។

ទឹកដមសំឡេងរបស់ ចាន់ សុបញ្ញា បានធ្វើឱ្យលោក ខេមរៈ សិរីមន្ត បះរោមតែម្តង ហើយបាននិយាយថាលោកមិនងាយជួបក្មេងដែលអាចធ្វើបែបនេះបានទេ ព្រោះបទចម្រៀងនេះជាបទពីដើមដែលមានរលកសំឡេងពិបាកច្រៀងណាស់ តែ សុបញ្ញា អាចធ្វើបាននេះពិតជាមោទនភាពណាស់ ។ ចំពោះលោក ណុប ប៉ាយ៉ារិទ្ធ បាននិយាយថា ឱកាសដ៏ខ្លីខាងមុខ សុបញ្ញា អាចក្លាយជាអ្នកចម្រៀងល្បីមួយរូបបាន ។

អ្វីដែលធ្វើឱ្យ សុបញ្ញា រំភើបរហូតស្រក់ទឹកភ្នែកនោះ គឺគណៈកម្មការទាំង ៤ រូបបានឆ្លើយ Yes ទាំងអស់គ្នាតែម្តង ។ ជាងនេះទៅទៀតនោះលោក ខេមរៈ សិរីមន្ត លោក ណុប ប៉ាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន បានងើបពីកៅអី ដើម្បីទៅលើកទឹកចិត្តដល់ប្អូនប្រុសថែមទៀតផង ៕

This image has an empty alt attribute; its file name is %25E1%259F%25A1%25E1%259F%25A3.JPG