បះសក់​ ! ស្កា​ឡេ​តបង្ហាញ​ចិញ្ចៀនពេជ្រ​ភ្ជាប់ពាក្យ​តម្លៃ​ ៤០​ ម៉ឺន​ដុល្លារ​

32

កំពូល​តារា​សម្តែង​ហូលី​វូ​ដល្បីឈ្មោះ​នាង​ ស្កា​ឡេ​ត ចូ​ហាន​សុន​ (ScarlettJohansson​) ដែល​បាន​សម្តែង​នៅក្នុង​រឿង​ “Avengers​: Endgame​” នោះ​ គឺ​ថ្មី​ៗនេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​ ColinJost​ ដែល​ជា​សហ​និពន្ធ​នៅក្នុង​រឿង​នេះ​ផ្ទាល់​បន្ទាប់ពី​ភ្ជាប់​ទំនាក់ទំនង​គ្នា​រយៈពេល២​ ឆ្នាំ​កន្លងមក​ ។

នៅទីបំផុត​នាង​បាន​បង្ហាញ​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដ៏​ភ្លឺ​ចែងចាំង​កាលពី​ថ្ងៃសៅរ៍​សប្តា​ហ៍​មុន​នៅ​ឯMarvelStudios​ Panel​ ក្នុង​កំឡុង​ពេល​មហាសន្និបាត​ដ៏​ពេញនិយម​នៅ​ទីក្រុង​ SanDiego​ ។ នាង​បាន​ស្លៀកខោ​ខ្មៅ​ អាវ​ ស មើលទៅ​មាន​រូបរាង​ស្រស់​ស្អាត​ណាស់​ជាមួយនឹង​ស្នាម​សាក់​នៅ​លើ​ដង​ខ្លូន​របស់​នាង​ហើយ​នាង​បាន​ពាក់ចិញ្ចៀន​ពេជ្រ​យ៉ាង​ធំ​នៅ​ម្រាមដៃ​ខាងឆ្វេង​ ។

យោង​តាម​គេហទំព័រ​ Page​ Six​ បានឱ្យ​ដឹង​ថា​ពេជ្រ​ពណ៌ត្នោត​នេះ​មាន​ទំហំ១១​ កា​រ៉ាត់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ស្នា​ដៃ​របស់​ Taffin’s​ James​ de​ Givenchy​ ហើយ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មានតម្លៃ​ប្រហែល​ ៤០​ ម៉ឺន​ដុល្លារ​អាមេរិក​ ។ វា​ជាលើកដំបូង​ហើយដែល​នាង​ ស្កា​ឡេ​ត បាន​ពាក់ចិញ្ចៀន​ពេជ្រ​ជា​សាធារណៈ​ចាប់តាំងពី​ទទួលយក​សំណើ​របស់​លោក​ Jost​ នៅក្នុង​ខែឧសភា​ ។

គូស្នេហ៍​នេះ​បាន​ជួបគ្នា​ជាលើកដំបូង​នៅក្នុង​ឆ្នាំ​ ២០០៦​ នៅពេល​ដែល​ Jost​ជា​អ្នកនិពន្ធ​ និង​ ស្កា​ឡេ​ត គឺជា​អ្នកទទួល​ភ្ញៀវ​ដ៏​ល្បីល្បាញ​មួយ​រូប​ ។ ពួកគេ​មិន​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​ទេរ​ហូត​ដល់​ជាង​មួយ​ទសវត្សរ៍​គឺ​នៅ​ឆ្នាំ ២០១៧​ នៅពេល​ពួកគេ​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ឯពិធី​ចុងក្រោយ​នៃ​រដូវ​កាល​បង្ហាញ​ស្នាដៃ​ ។

លោក​ Jost​ បាន​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​ពួកគេ​នៅ​ចុងឆ្នាំ​ហើយ​ពួកគេ​ទាំងពីរ​នាក់​បាន​ចាប់ផ្តើម​ដើរ​លើក​ម្រា​លព្រំ​ពណ៌ក្រហម​ជាមួយគ្នា​ ។ អ្នក​ទាំងពីរ​មាន​សេចក្តី​ស្នេហា​និង​ចែករំលែក​ចំណាប់​អារម្មណ៍​ដូចគ្នា​ជាច្រើន​ហើយ​ ស្កា​ឡេ​ត ពិតជា​រីករាយ​ណាស់​ ។

គូស្នេហ៍​នេះ​បាន​ជួបគ្នា​ជាលើកដំបូង​បន្ទាប់ពី​ ស្កា​ឡេ​ត បាន​លែងលះ​គ្នា​ពី​អ្នកសារព័ត៌មាន​បារាំង​លោក​ RomainDauriac​ ដែល​នាង​បាន​រៀបការ​ពីឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៧​ និង​បាន​ចែក​កូនស្រី​អាយុ​ប្រាំ​ឆ្នាំ​ឈ្មោះ​រ៉ូស​ ៕

ដោយ​៖ សុវិទ្យា​

ប្រភព​៖ Dailymail​