កំពូល​តារា​បង្ហាញ​ម៉ូដ​ Kylie​ Jenner​ បង្ហោះ​រូបថត​សិច​ស៊ី​ទាក់ភ្នែក​

36

 កំពូល​តារា​បង្ហាញ​ម៉ូដ​នាង​ Kylie​ Jenner​ កំពុងតែ​បង្ហាញ​ពី​ស្បែក​ដ៏​ល្អឥតខ្ចោះ​ដោយ​ភ្ជាប់​មក​ជាមួយ​ផលិតផល​ Kylie​ Skin​ របស់​នាង​ ។ មហាសេដ្ឋី​វ័យក្មេង​រូប​នេះ​បាន​រីករាយ​នឹង​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ទួរគី​ និង​ Caicos​ ជាទី​ដ៏​ស្រស់​ស្អាត​កាលពី​ពេល​ថ្មី​ៗមកនេះ​ ។ នាង​បាន​បង្ហោះ​រូបថត​ដែល​នាង​បាន​ថត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយខ្លួនឯង​ផ្ទាល់​ដែល​បាន​បង្ហាញ​ពី​ភាព​រីករាយ​ជាមួយនឹង​ពន្លឺ​ព្រះអាទិត្យ​ ។

នាង​ Kylie​ ដែល​ទើបតែ​មាន​អាយុ​ ២១​ ឆ្នាំ​នោះ​បាន​បង្ហោះ​រូបភាព​របស់​នាង​នៅក្នុង​ Instagram​ ដោយ​បង្ហាញ​ពី​រូបរាង​ដ៏​សិច​ស៊ី​ និង​ស្រើបស្រាល​នៅក្នុង​ឈុត​ប៊ី​គី​នី​ពណ៌ខ្មៅ​ដ៏​ទាក់ទាញ​បំផុត​ ។ នាង​ក៏បាន​ពាក់​ក្រវិល​ដែល​មាន​ត្បូង​ពណ៌ខ្មៅ​ស្រោប​ដោយ​មាស​ដ៏​ស្រស់​ស្អាត​ផង​ដែរ​ ដែល​រចនា​ឡើង​ដោយ​ជនជាតិ​អូស្រ្តាលី​ឈ្មោះ​ Christie​ Nicolaides​ ។

នៅក្នុង​ដំណើរ​កម្សាន្ត​ និង​សម្រាក​លម្ហែ​កាយ​នេះ​ស្រី​ស្អាត​ Kylie​ ក៏បាន​រួម​ដំណើរ​ជាមួយ​មិត្ត​ប្រុស​ Travis​ Scott​ និង​កូនស្រី​អាយុ​ ១ ឆ្នាំ​ឈ្មោះ​ Stormi​ របស់​នាង​ផង​ដែរ​ ។ សូម​បញ្ជាក់​ផង​ដែរ​ថា​ពេលនេះ​នាង​បាន​វិលត្រឡប់​មក​រស់នៅ​ក្នុង​ទីក្រុង​ឡូស​អេន​ជឺ​ឡេស​ វិញ​ ហើយ​នាង​បាន​ចែករំលែក​រូបភាព​ដ៏​កម្រ​នេះ​នៅក្នុង​ហាង​ Kylie​ Cosmetics​ ៕

ប្រភព​៖ dailymail​