អ៊ិ​ត ស្រី​ពីន​ មានសាច់​បន្តិច​តែ​រាង​នៅតែ​ស្អាត​ !

71

 អ្នកនាង​ អ៊ិ​ត ស្រី​ពីន​ គឺជា​តារាចម្រៀង​ស្រី​ដែល​ពូកែ​ថែ​រាង​មួយ​រូប​នា​ពេល​កន្លងមក​ ប៉ុន្តែ​ថ្មី​ៗនេះ​គេ​បាន​មើលឃើញ​ថា​ នាង​ហាក់ដូចជា​មានសាច់​ឈាម​ទ្រលុកទ្រលន់​ជាង​មុន​ច្រើន​ចាប់តាំងពី​នាង​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​ ២០១០​ មក​ ។

តាមរយៈ​រូបភាព​ដែលតា​រា​ចម្រៀង​រូប​នេះ​បង្ហោះ​នៅក្នុង​គណនី​ Facebook​ របស់​នាង​បាន​បង្ហាញថា​ រូបរាង​ពិតជា​មាន​សភាព​ទ្រលុកទ្រលន់​ជាង​មុន​ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​នាងស​ម្រេច​ចិត្ត​ហាត់ប្រាណ​ដើម្បី​រក្សា​រាង​ឱ្យ​នៅ​ស្លី​ម និង​ស្រស់​ស្អាត​ដូចមុន​ ។ ទោះជាយ៉ាងណា​ក៏ដោយ​រូបរាង​របស់​អ្នកចម្រៀង​រូប​នេះ​មើលទៅ​នៅតែ​ស្រស់​ស្អាត​ដដែល​បើ​ទោះបីជា​នាង​មានកូន​ ៣ នាក់​ទៅ​ហើយក៏​ដោយ​ ។

សូម​រំឭក​ផង​ដែរ​ថា​តារាចម្រៀង​ដែល​ធ្លាប់​មាន​ប្រជាប្រិយ​ភាព​ អ៊ិ​ត ស្រី​ពីន​ កំពុង​រស់នៅ​រដ្ឋ​មីនី​សូ​តា​ ជាមួយ​ស្វាមី​ ហើយ​និង​កូន​ៗរបស់​នាង​ ។ ចាប់តាំងពី​ទៅដល់​ដំបូង​នាង​មាន​របររកស៊ី​ជា​អ្នកលក់​មាស​ជាមួយ​ម្តាយក្មេក​នៅ​អាមេរិក​ ប៉ុន្តែ​ជា​រឿយ​ៗគេ​ឃើញ​នាង​ចេញ​ច្រៀង​ម្តងម្កាល​ផង​ដែរ​នៅ​តាម​ភោជនីយដ្ឋាន​មួយចំនួន​សម្រាប់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ទស្សនា​កម្សាន្ត​ ។ ​

អ៊ិ​ត ស្រី​ពីន​ បាន​បញ្ចប់​អតីតភាព​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ​របស់​ខ្លួន​ក្រោយ​បាន​ជួប​ស្វាមី​ក្រោយ​ និង​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ​ ២០០៦​ ។ នាង​ទទួល​បាន​ចំណងដៃ​កូនស្រី​មួយទៀត​ជាមួយ​ស្វាមី​ក្រោយ​ ហើយ​ថែមទាំង​បាន​យកកូន​ទាំងពីរ​របស់​ស្វាមី​មុន​ទៅ​រស់នៅ​ជុំគ្នា​នៅ​អាមេរិក​ផង​ដែរ​ ៕