បាន​ មុនី​ល័ក្ខ​ តែងខ្លួន​ជានា​រី​ព្រៃភ្នំ​អ៊ីចឹង​ទៅ​មានអី​ស្អាត​កប់​ !

25

 ​តារាចម្រៀង​ស្រី​វ័យក្មេង​ បាន​ មុនី​ល័ក្ខ​ ថ្មី​ៗនេះ​បាន​បង្ហោះ​រូបភាព​មួយចំនួន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​បាន​កោតសរសើរ​ពី​សម្រស់​ខណៈ​ពេល​នាង​ស្លៀកពាក់​តុបតែង​ខ្លួន​ជានា​រី​ជនជាតិ​ ។

ដោយ​បាន​តុបតែង​ខ្លួន​បែបជា​នារី​ព្រៃភ្នំ​ហើយ​ឈរ​ថត​នៅ​ពីមុខ​ទឹកជ្រោះ​ប៊ូស្រា​ ក្នុង​ខេត្តមណ្ឌលគិរី​ នោះ​កញ្ញា​ បាន​ មុនី​ល័ក្ខ​ ទទួល​បាន​នូវ​ការ​កោតសរសើរ​ពី​មហាជន​ជា​ពិ​សេ​សហ្វេនៗ​របស់​នាង​តែម្តង​ថា​ ពិតជា​មាន​សម្រស់​ស្រស់​ស្អាត​គួ​ជាទី​ទាក់ទាញ​ណាស់​ជាមួយនឹង​សាច់​សខ្ចី​ ។

សូម​រំឭក​ថា​ កញ្ញា​ បាន​ មុនី​ល័ក្ខ​ ជា​អ្នកចម្រៀង​មួយ​រូប​មិន​ជ្រកនៅ​ក្នុង​ផលិតកម្ម​ណា​ទេ​ចាប់តាំងពី​ចប់​ការងារ​ជាមួយ​ហង្ស​មាស​ ។ នាង​បាន​បង្កើត​ក្រុម​ចម្រៀង​មួយ​ដែល​ច្រៀង​រួច​បង្ហោះ​តាម​ប៉ុស្តិ៍​យូ​ធូប​ ហើយ​រាល់​បទចម្រៀង​ទាំងនោះ​ក៏​មានការ​ពេញនិយម​ខ្លាំង​ផង​ដែរ​ ៕

ប្រភព​៖ ហ្វេ​សប៊ុ​ក