នាង​ Jennifer​ Lopez​ ស្រឡាំងកាំង​នឹង​កាដូ​ពី​គូស្នេហ៍​ក្នុង​ថ្ងៃខួបកំណើត​គម្រប់​ ៥០​ ឆ្នាំ​ (មានវីដេអូ)

65

ថ្មី​ៗមកនេះ​តារាចម្រៀង​ស្រី​អាមេរិក​នាង​ Jennifer​ Lopez​ បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​អាយុ​ ៥០​ ឆ្នាំ​របស់​នាង​តាម​បែប​ប្លែក​ៗនៅ​ឯផ្ទះ​របស់​នាង​នៅក្នុង​ទីក្រុង​ Miami​ រដ្ឋ​ Florida​ សហរដ្ឋអាមេរិក​ ។

អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ភ្ញាក់ផ្អើល​បំផុត​នោះ​ គឺ​មិត្ត​ប្រុស​លោក​ Alex​ Rodriguez​ បាន​ផ្តល់​កាដូ​ដល់​នាង​ជាមួយនឹង​រថយន្ត​ទំនើប​មួយ​គ្រឿងក្នុង​ថ្ងៃខួបកំណើត​របស់​នាង​ ។ លោក​ Alex​ មាន​វ័យ​ ៤៤​ ឆ្នាំ​បាន​ធ្វើ​ឱ្យ​ Jennifer​ ភ្ញាក់ផ្អើល​ជាមួយនឹង​រថយន្ត​ម៉ាក​ Porsche​ 911​ GTS​ ពណ៌ក្រហម​ស៊េរី​ឆ្នាំ​ ២០១៩​ ដ៏​ស្រស់​ស្អាត​ ។

លោក​ Alex​ Rodriguez​ បាន​និយាយ​ថា​ ថ្ងៃខួបកំណើត​របស់​ Jennifer​ គឺ​នៅ​ថ្ងៃទី​ ២៤​ ខែកក្កដា​ហើយ​យើង​បាន​គិត​អំពីអ្វី​ដែល​នាង​គួរ​ទទួល​បាន​ ។ យើង​ចង់​ផ្តល់​ឱ្យ​នាង​នូវ​រថយន្ត​តែ​វា​មានការ​លំបាក​ដោយសារតែ​នាង​ខាន​បើកបរ​រយៈពេល​ ២៥​ ឆ្នាំ​មក​ហើយ​ តែ​ទោះជាយ៉ាងណា​ក៏ដោយ​នៅទីបំផុត​លោក​បានសម្រេច​ចិត្ត​ផ្តល់​ជូន​នាង​នូវ​រថយន្ត​ម៉ាក​ Porsche​ ពណ៌ក្រហម​នេះ​ដែល​មានតម្លៃ​ ១២០.៧០០​ ដុល្លារ​ ។

បន្ទាប់ពី​រៀបចំផែនការ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​រួចមក​លោក​ Alex​ Rodriguez​ បាន​បិទមុខ​គូស្នេហ៍​របស់​លោក​ហើយ​នាំ​នាង​ចេញក្រៅ​ផ្ទះ​ បន្ទាប់មក​បាន​បើកមុខ​នាង​ដែល​ពេលនោះ​រថយន្ត​ពណ៌ក្រហម​ដ៏​ស្រស់​ស្អាត​ស្ថិតនៅ​ចំពោះមុខ​នាង​តែម្តង​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។

នាង​ Jennife​ បាន​និយាយ​ទាំង​ស្រឡាំងកាំង​ថា​៖ ឱព្រះម្ចាស់ថ្លៃ​អើយ​ ! ខ្ញុំ​ត្រូវតែ​បើកឡាន​មែនទេ​? ខ្ញុំ​មិនដែល​បើកឡាន​បែបនេះ​ទេ​ ! ខ្ញុំ​មិនដែល​បើកបរ​ទេ​ ។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ គឺ​វា​ងាយស្រួល​ដូចជា​ការ​ជិះកង់​អ៊ីចឹង​ បន្ទាប់មក​នាង​ហើយនិង​គូស្នេហ៍​បាន​បើករថយន្ត​នេះ​កម្សាន្ត​នៅ​ជុំវិញ​សង្កាត់​ដែល​ពួកគេ​រស់នៅ​ ៕

ប្រភព​៖ dailymail​