តោះ​ ! មក​ដឹងពី​មនុស្ស​ដែល​ សូ​ដា​ នី​តា​ ខ្លាច​បំផុត​ជា​នរណា​?​

9

តារា​សម្ដែង​ និង​ជាពិធី​ការិនី​ សូ​ដា​ នី​តា​ បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ នាង​បាន​បង្ហាញមុខ​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ជាបន្តបន្ទាប់​ ហើយ​ក្រៅពី​ការងារ​សិល្បៈ​គេ​ក៏បាន​ឃើញ​នាង​ឆ្លៀត​ចូលរួម​ក្នុង​ការងារ​សង្គម​ផង​ដែរ​ ។ សូ​ដា​ នី​តា​ ក៏​ជាតា​រា​ស្រី​មួយ​រូប​ដែល​ពូកែ​រក្សា​រូប​សម្ផស្ស​ឱ្យ​នៅតែ​ស្រស់​ស្អាត​ជានិច្ច​បើ​ទោះបីជា​នាង​មាន​វ័យ​ច្រើន​បន្តិច​ទៅ​ហើយ​ក្តី​ ។

អ្វី​ដែលគេ​ចាប់អារម្មណ៍​នោះ​ គឺ​មុន​នេះ​បន្តិច​នៅ​ថ្ងៃទី​ ២ ខែសីហា​នេះ​នាង​បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅក្នុង​គណនី​ហ្វេ​សប៊ុ​ករបស់​នាង​ដែល​មានខ្លឹមសារ​ថា​ «ក្តីសុខ​ពិត​ គឺ​ការងារ​ដ៏​ត្រជាក់​នៃ​ការងារ​សុចរិត​ប្រកួតប្រជែង​ដោយ​ក្តី​យុត្តិធម៌​ ខុសត្រូវ​កុំ​បំផ្លើស​បំផ្លាញ​ បើ​មនុស្ស​មានមុខ​បិសាច​ តែ​មានចិត្ត​ព្រះ​ គឺ​ខ្ញុំ​មិន​ខ្លាច​ តែ​មនុស្ស​ដែល​ខ្ញុំ​ខ្លាច​បំផុត​នោះ​គឺ​ មុខ​ទេវតា​ តែ​ចិត្ត​បិសាច​… !!!» ។

គួរ​រំឭក​ផង​ដែរ​ថា​ កន្លងមក​ សូ​ដា​ នី​តា​ និង​លោក​ យ៉ែម​ សំ​អូន​ ធ្លាប់ធ្វើ​ឱ្យ​មហាជន​ភាន់ច្រឡំ​ថា​អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​ស្នេហ៍​នឹងគ្នា​ ដោយហេតុថា​គេ​តែងឃើញ​អ្នក​ទាំងពីរ​ហាក់ដូចជា​ស្និត​ស្នាល​នឹងគ្នា​ខ្លាំង​ណាស់​ ។ តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ការពិត​នាង​ធ្លាប់​បាន​ប្រកាសប្រាប់​ហើយ​ថា​លោក​ យ៉ែម​ សំ​អូន​ គ្រាន់តែ​ជា​មិត្តភក្តិ​សិល្បៈ​ និង​ចាត់ទុក​ដូចជា​បងប្រុស​តែប៉ុណ្ណោះ​ ៕

ប្រភព​៖ ហ្វេ​សប៊ុ​ក