បទ​ថ្មី​របស់​ ទេព​ បូ​ព្រឹក្ស​ “WHAT​ YOU​ WANNA​ DO​” កំពុង​ចាប់អារម្មណ៍​ខ្លាំង​ (មាន​វីដេអូ​)

138

ទេព​ បូ​ព្រឹក្ស​ គឺជា​តារា​ច្រៀង​ស្រី​មួយ​រូប​ដែល​ទស្សនិកជន​ភាគច្រើន​ស្គាល់​យ៉ាង​ច្បាស់​តាមរយៈ​ការ​តុប​តែ​ខ្លួ​នប្លែ​កៗ​ពី​គេ​ ជាមួយ​បទ​ច្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​ព្រម​ជាមួយ​ក្បាច់​រាំ​សម្បូរ​បែប​តម្រូវ​តាមចិត្ត​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​ ។

ថ្មី​ៗនេះ​ស្រី​ស្អាត​ ទេព​ បូ​ព្រឹក្ស​ បាន​ចេញ​បទចម្រៀង​ថ្មី​មួយ​បទ​ជា​ Music​ Video​ ដែល​មាន​ចំណងជើង​ថា​ “WHAT​ YOU​ WANNA​ DO​” ដោយ​បាន​ចាប់ដៃ​គូ​សម្តែង​រួមគ្នា​ជាមួយ​លោក​ G-David​ ។

បទ​នេះ​បាន​បង្ហោះ​នៅ​លើ​ប៉ុស្តិ៍​ You​ Tube​ កាលពី​ថ្ងៃទី​ ១ ខែសីហា​ហើយដែល​រហូតមកដល់​ព្រឹក​ថ្ងៃទី​ ៣ ខែសីហា​នេះ​មាន​អ្នក​ចូល​មើល​ជិត​ ១៤​ ម៉ឺន​ដង​ និង​ថែមទាំង​មាន​អ្នក​ Subscribe​ ចំនួន​ 51K​ ថែមទៀត​ផង​ ។

តាមរយៈ​ MV​ ដែល​ចេញ​ជា​ផ្លូវការ​នេះ​ឃើញថា​ ទេព​ បូ​ព្រឹក្ស​ បាន​តុបតែង​ខ្លួ​នប្លែ​កៗ​ជាង​បទ​ពី​មុន​ៗរបស់​នាង​ ហើយ​រូបភាព​នៅក្នុង​ MV​ នេះ​ក៏​ល្អ​ប្លែក​ផង​ដែរ​ រហូត​មាន​អ្នក​សរសើរ​ថា​ MV​ នេះ​ប្លែក​ខ្លាំង​ដូច​នៅ​ស្រុក​គេ​ ទាំង​សាច់​ចម្រៀង​ក៏​ល្អ​ ការ​សម្តែង​ ការ​ថត​ ការរៀបចំ​ប្លង់​ទៀត​ក៏​ល្អ​ធ្វើ​ឱ្យ​ MV​ នេះ​ឥត​ខ្ចោះ​តែម្តង​ ៕

ចង់​ដឹង​ច្បាស់​ សូម​ទស្សនា​ MV​ បទ​ “WHAT​ YOU​ WANNA​ DO​” ដូច​ខាងក្រោម​នេះ​៖

ប្រភព​៖ ហ្វេ​សប៊ុ​ក