បេក្ខនារី​ម្នាក់​សន្លប់​នៅ​លើ​ឆាក​ X Factor​ Cambodia​ វគ្គ​ Boot​ Camp​

44

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ X Factor​ Cambodia​ នៅក្នុង​វគ្គ​ Boot​ Camp​ ហាក់ដូចជា​មាន​ភាព​តានតឹង​ខ្លាំង​ណាស់​ ហើយ​បេក្ខជន​ភាគច្រើន​បាន​ចាកចេញ​ពី​កម្មវិធី​នេះ​ ដោយសារតែ​ការ​ច្រៀង​គឺ​តម្រូវ​ឱ្យ​បេក្ខជន​ច្រៀង​ជា​ក្រុម​ដែល​មានគ្នាច្រើន​នាក់​ ហើយ​ក្រុម​ខ្លះ​ថែមទាំង​មាន​ស្រី​ មាន​ប្រុស​ច្រៀង​ជាមួយគ្នា​ថែមទៀត​ផង​ដែល​នាំ​ឱ្យ​ការ​ច្រៀង​មានការ​លំបាក​ខ្លាំង​ ។

ជាក់ស្តែង​កាលពី​រាត្រី​ថ្ងៃទី​ ៤ ខែសីហា​មកនេះ​ក្រុម​មួយ​ដែល​មាន​គ្នា​ ៦ នាក់​ ក្នុង​នោះ​ស្រី​ ២ នាក់​ដោយមាន​ឈ្មោះ​ បូរី​, បញ្ញា​ ក្រុម​ សារា​ជ និង​ ផា​រ៉ាត់​ ព្រមទាំង​ក្រុម​ COOL​ GIRLS​ ដែល​បាន​ច្រៀង​បទ​ «ចង់ទៅ​ ទៅៗ​» នោះ​គឺ​ពួកគេ​ធ្វើ​មិនបាន​ល្អ​ទេ​ ។

អ្វី​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​នោះ​គឺ​មាន​បេក្ខនារី​ម្នាក់​នៅក្នុង​ក្រុម​ COOL​ GIRLS​ បាន​ប្រាប់​ទៅ​គណៈកម្មការ​ថា​នាង​ងងឹតមុខ​ឈឹង​ មុន​ពេល​ប្រកាស​ពី​លទ្ធផល​តែ​បន្តិច​ប៉ុណ្ណោះ​ដែល​ប្រហែលជា​នាង​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ ។

នៅក្នុង​ហេតុ​ការ​នេះ​អ្នក​រួម​ក្រុម​បាន​នាំគ្នា​ជួយ​នាង​ ហើយ​ពិធីករ​ និង​ ពិធី​ការិនី​បាន​មក​ទទួល​នាង​ចេញពី​ឆាក​ផង​ដែរ​ដោយ​ទុក​ឱ្យ​អ្នក​រួម​ក្រុម​តែ​ ៥ នាក់​ប៉ុណ្ណោះ​រង់ចាំ​ស្តាប់​លទ្ធផល​ ។

តែ​គួរ​ឱ្យ​សោក​ស្តាយ​ជា​លទ្ធផល​បេក្ខជន​ទាំង​ ៦ រូប​នេះ​មិន​មានឱកាស​បាន​ឆ្លង​ទៅ​វគ្គ​បន្ត​ទៀត​នៅក្នុង​កម្មវិធី​ X Factor​ Cambodia​ នោះ​ទេ​ ៕