ស្រី​ស្អាត​ Kylie​ Jenner​ ជួល​នាវា​ប្រណីត​តម្លៃ​ ២៥០លាន​ដុល្លារ​សម្រាប់​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​ ២២ឆ្នាំ​

1

តាម​សេចក្តី​រាយការណ៍​បានឱ្យ​ដឹង​ថា​តារា​បង្ហាញ​ម៉ូដ​នាង​ Kylie​ Jenner​ បាន​ជួល​នាវា​ទំនើប​បំផុត​ Superyacht​ ដែល​មានតម្លៃ​ ២៥០​ លាន​ដុល្លារ​ដើម្បី​យក​ទៅ​រៀបចំ​ក្នុង​ពិធី​ខួបកំណើត​គម្រប់​អាយុ​ ២២​ ឆ្នាំ​របស់​នាង​ ។

តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​ស្អាត​នេះ​នឹង​ឈាន​ចូល​អាយុ​ ២២​ ឆ្នាំ​នៅ​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ​ហើយ​ ហើយ​ត្រូវ​បាន​គេ​និយាយ​ថា​នាង​បាន​ចំណាយ​លុយ​យ៉ាងច្រើន​ដើម្បី​ជប់លៀង​ពិធី​ខួបកំណើត​ធំ​បំផុត​របស់​នាង​ជាមួយ​និង​មិត្ត​ភក្កិ​ ព្រមទាំង​គ្រួសារ​ត្រកូល​ Kardashian​ ។

នាវា​ដ៏​ទំនើប​នេះ​មាន​កម្ពស់​ ៣០០​ ហ្វី​តមាន​បន្ទប់​សម្រាប់​ភ្ញៀវ​ ២២​ នាក់​ មាន​បន្ទប់​ VIP​ ចំនួន​ ៣ មាន​កន្លែង​ស្ប៉ា​ ហាង​កែសម្ផស្ស​ រោងកុន​ កន្លែង​ហាត់ប្រាណ​ អាងហែលទឹក​នៅ​លើដំបូល​នាវា​ បារ​ និង​កន្លែងចុះ​ចត​ឧទ្ធម្ភាគចក្រ​ ព្រមទាំង​មាន​នាវិក​ចំនួន​ ២៩​ នាក់​ ។

ថ្មី​ៗនេះ​នាង​ Kylie​ ត្រូវ​បាន​គេដាក់​ឈ្មោះ​ជាម​ហា​សេដ្ឋី​វ័យក្មេង​ជាងគេ​បំផុត​ដែល​មិនធ្លាប់​មាន​ដោយ​ទស្សនាវដ្តី​ Forbes​ ។ ​;ជាមួយ​អាណាចក្រ​គ្រឿងសម្អាង​ Kylie​ ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មានតម្លៃ​ ៩០០​ លាន​ដុល្លារ​ ។

នាវា​ដ៏​ប្រណីត​បំផុត​នេះ​អាច​ជួល​ក្នុង​តម្លៃ​ ១ លាន​ផោន​ក្នុង​មួយ​សប្តាហ៍​ ។ ជាមួយនឹង​ចម្ងាយ​ធ្វើដំណើរ​ ៥,០០០​ ម៉ាយ​ល៍​ និង​មាន​ល្បឿន​អតិបរមា​ ២០​ គ.ម​ ក្នុង​មួយ​ម៉ោង​ ហើយ​នាវា​ Tranquility​ នេះ​ថែមទាំង​អាច​ជិះ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ​ទៀតផង​ ។ ផ្នែក​ខាងក្នុង​របស់​វា​ត្រូវ​បាន​រចនា​ដោយ​ Winch​ Design​ ហើយ​រចនាបថ​ខាងក្រៅ​គឺ​ដោយ​ Oceanco​ ៕

ប្រភព​៖ Dailymail​