Wednesday, August 14, 2019
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co
កាលពី​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ លោក​នូ សុ​ផេ​ន ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ផលិត​ទម្រង់​វប្ប​ធ​ម៍​ម្នាក់ និង​ជា​អ្នក​ឌី​ហ្សា​ញ​ឈុត​បុរាណ​មួយ​រូប បាន​ត្រលប់​មក​ពី​ព្រឹត្តិការណ៍​Cambodian Week International ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ​ហើយ បន្ទាប់​ពី​លោក​ចំណាយពេល​ច្រើន​ថ្ងៃ​នៅ​ជប៉ុន ដើម្បី​រៀបចំ​ទម្រង់​របាំ​ប្រជាប្រិយ​ខ្មែរ និង​បាន​ទាំំ​ង​តំឡើង​រឿង​ទុំ​ទាវ និយាយ​ជា​ភាសា​ខ្មែរ ផ្សព្វផ្សាយ​ទម្រង់​វប្ប​ធ​ម៍​ខ្មែរ​នៅ​ទីនោះ​។ លោក​បង្ហាញ​ពី​លទ្ធផល​ជោគជ័យ ជា​ពិសេស​ក្នុង​ពេល​ដែល​និស្សិត​បរទេស មក​ពី​ជាង​៤០​ប្រទេស ក៍បាន​ចូលរួម​សម្ដែង​សិល្បៈ​ខ្មែរ ដែល​ធ្វើ​អោយ​ព្រឹត្តិការណ៍ Cambodian Week មាន​សិល្បៈ​រស់​រវើក​ក្នុង​ពេល​សម្ដែង​ជូន​មហាជន​។ លោក នូ សុ​ផេ​ន...
សម្លៀក​បំពាក​បុរាណ​ខ្មែរ​ជា​ច្រើន​ឈុត​ត្រូវ​គេ​ឃើញ​គ្រង​ទាំង​បរទេស​និង​ខ្មែរ​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន​បង្ក​ឲ្យមា​នារ​ចាប់អារម្មណ៍​រហូត​ត្រូវ​បាន​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​នាំ​គ្នា​ចែក​គ្នា​Share​បន្តបន្ទាប់​ព្រមទាំង​មាន​សារព័ត៌​មាននៅ​តាម​អន​ឡាញ​មួយ​ចំនួន​បង្ហោះ​ផ្សាយ​បន្ត​គ្នា​ផង​ដែរ​ដើម្បី​ពង្រីក​វប្បធម៌​ខ្មែរ​ឲ្យគេ​ដឹង​។ គេ​បានឃើញ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sophen Nou បាន​បង្ហោះ​សារ និង​រូបភាព​មួយ​ចំនួន ពិតជា​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​មាន​ក្តី​រំភើប​ជា​ខ្លាំង បន្ទាប់​ពី​ទទួល​ដំណឹង​ថា និស្សិត​ខ្មែរ​ដែល​រៀន​នៅ​សកល​វិទ្យាល័យ​មួយ​កន្លែង​ក្នុង​ប្រទេស​ជប៉ុន ដែល​មាន​គ្នា​ចំនួន​8​នាក់​បាន​សាមគ្គី​ព្យាយាម​ពុះពា​គ្រប់​ឧបសគ្គ​ដើម្បី​រួម​សហការ​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​មួយ​។ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ “​ពិតជា​មាន​មោទនភាព​បំផុត នៅ​ពេល​ដែល​ទង់ជាតិ ភ្លេងជាតិ និង​ប្រាង្គ​ប្រាសាទ​អង្គរ រួម​ទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវ​បាន​ដាក់​តាំង​បង្ហាញ និង​សម្តែង​ជូន​មហាជន​ជា​ច្រើន​ពាន់​នាក់​ទស្សនា​នៅ​ចំ​កណ្តាល​កំពូលភ្នំ​ដែល​មាន​អាគា​ដ៏​ស្គឹ​ម​ស្គៃ​នៃ​សាកលវិទ្យាល័យ​អា​ស៉ី​ប៉ា​ស៉ី​ហ្វិ​ក APU មាន​និស្សិត​មក​ពី​ជាង​មួយ​រយ​ប្រទេស​ចូលរួម និង​យុវ​សិល្បករ​ចម្រុះ​ជាតិ​សាសន៍ សម្តែង​ទម្រង់​សិល្បៈ​ខ្មែរ រួម​ជាមួយ​សម្លេង​ទៈ​ដៃ​កងរំពង​ជា​ការ​គាំទ្រ រំ​ភើប​ស្ទើ​រ​ស្រក់​ទឹកភ្នែក ពិតជា​គួ​អោយ​កោត​សរសើរ​ប្អូន​ៗ​និស្សិត​ខ្មែរ​ដែល​រៀន​នៅ​ទី​នេះ ដែល​មាន​គ្នា​ចំនួន​8​នាក់​បាន​សាមគ្គី​ព្យាយាម​ពុះពា​គ្រប់​ឧ​ប​ស័គ្គ​ដើម្បី​រួម​សហការ​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​មួយ​នេះ​។​” ៕ លោក​ នូ សុ​ភេ​ន​បាន​ឲ្យយើង​ដឹង​តាម​អេ​ឡិច​ត្រូ​និ​ច​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​ថា​ព្រឹត្តិការណ៍​នោះ​ម្ចាស់ផ្ទះ​ជប៉ុន​បាន​តម្រូវ​ឲ្យ​ប្រទេស​ចូលរួម​រៀបចំ​បង្ហាញ​ពី​វប្បធម៌​មុខម្ហូប​និង​អត្ត​សញ្ញា​របស់​ខ្មែរ​សូ​ម្បី​តែ​ទង់ជាតិ​ក៍​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​តាម​ផ្លូវ​ចូល​ធ្វើ​ឲ្យសិល្បករ​មាន​មោទនភាព​។​ លើស​ពី​នេះ​ខាង​ជប៉ុន​ក៍បាន​គ្រង​ឈុត​របស់​ខ្មែរ​ហើយ​ជួយ​រាំ​របាំ​ខ្មែរ​កាន់តែ​ចាប់ចិត្ត​ពី​វប្បធម៌​ខ្មែរ​ទៀត​ផង​។ ​លោក​ថា​នេះ​ជា​វត្តមាន​របស់​និស្សិត​ខ្មែរ​តាម​រយៈ​សាកលវិទ្យាល័យ​មួយ​បាន​ទំនាក់ទំនង​លោក​យក​ទម្រង់​សិល្បៈ​ខ្មែរ​យក​ទៅ​បង្ហាញ​ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​ទាំងនោះ​ទាំង​តំណាង​កម្ពុជា​និង​និស្សិត​បរទេស​បាន​សហការ​គ្នា​រួម​សម្តែង​ក្នុង​រឿង​ទុំ​ទាវ​ដើម្បី​រំលេច​ពី​កម្ពុជា​ដែល​លោក​រំភើប​ពេល​ដឹង​គម្រោង​គេ​រៀបចំ​បែប​នេះ​។ ​ពិតជា​សប្បាយ​រីករាយ​ដែល​អ្វី​ជា​របស់​ខ្មែរ​គេ​នាំ​គ្នា​បង្អួតរាង​យ៉ាង​សង្ហារ​នៅ​លើ​ទឹកដី​ជប៉ុន​។​ ជា​ពិសេស​លោក​មិន​នឿយហត់​ទេ​ត្រូវ​ស៊ូ​ពេល​ឃើញ​និស្សិត​ខ្មែរ​និង​បរទេស​ម្នាក់​ៗ​សុ​ទ្ឋ​តែ​តាំងចិត្ត​ចង់​គ្រង​សម្លៀក​បំពាក់​ហើយ​ចង់​សម្តែង​រឿង​រាំ​របាំ​និង​ច្រៀង​បុរាណ​ដែល​កម្រ​នឹង​ឃើញ​។ លោក​នូ សុ​ភេ​ន​​លោក​ជា​អតីត​សិស្សសាលា​វិចិត្រសិល្បៈ​មាន​ជំនាញ​ច្រើន​ផ្នែក​សិល្បៈ​បុរាណ​តាំងពី​របៀប​តុបតែង​ឆាក ការ​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់ ព្រមទាំង​មុខ​ជំនាញ​ផ្សេង​ៗ​ទៀត​ឲ​តែ​ពាក់​ព័​ន្ឋ​និង​សិល្បៈ​ទើប​ធ្វើ​ឲ្យលោក​លេចធ្លោ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ស្គាល់​លោក​។ ...
ពិតជា​មិនធម្មតា​មែន​! សិល្បករ​ជើង​ចាស់​និង​ពោរពេញ​ដោយ​ទេព​កោសល្យ​នៃ​ការ​សម្តែង តាំងពី​ទស​វត្ស​ទី ៦០ ទី​៨០ និង​សម័យ​បច្ចុប្បន្ន​នឹង​រួម​គ្នា​បញ្ចេញស្នាដៃ​ថ្មី​មួយទៀត សម្រាប់​ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ «​ទុំ​ទាវ​បី​ជំនាន់​» ដែល​នឹង​បើក​ជូន​មហាជន​ចូល​ទស្សនា​ដោយ​មិន​គិត​ប្រាក់ ។ យោង​តាម​ព័ត៌មាន​ដែល​ក្រុមការងារ​ទទួល​បាន ផ្ទាំងទស្សនីយភាព​ល្ខោន​យីកេ «​ទុំ​ទាវ​បី​ជំនាន់​» នឹង​ធ្វើការ​សម្តែង នា​ថ្ងៃ​ទី ១០ ខែ​ធ្នួ ឆ្នាំ​២០១៨ នេះ នៅ​សាល​ស​ន្និ​សិទ្ធ ចតុម្មុខ ហើយ​កម្មវិធី​នេះ​គឺ​សហការ​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហភាព​សហព័ន្ធ​យុ​ជន​កម្ពុជា និង​ស្ថានីយទូរទស្សន៍​អ​ប្សា​រា ផង​ដែរ ។ លោ្ខ​ន​យីកេ​ខ្មែរ​រឿង «​ទុំ​-​ទាវ​» គឺជា​ទម្រង់​សិល្បៈ​ខ្មែរ​មួយ​ក្នុង​ចំណោម​ទម្រង់​សិល្បៈ​ខ្មែរ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា សិល្បៈ ល្ខោន លោ្ខ​ន​ខោល ល្ខោនស្បែក យីកេ អា​យ៉ៃ របាំ ភ្លេងពិណពាទ្យ ភ្លេង​ការ និង​ភ្លេង​ប្រពៃណី​យ​ជា​ច្រើន ។ ប្រាកដ​ណាស់ កុលបុត្រ​កុលធីតា...
ពិតជា​រំភើប​ណាស់ និង​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់ ព្រោះ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​ផ្លូវការ​ហើយ នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃ ទី ២៨ វិច្ឆិកា​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ក្នុង​កិច្ចប្រជុំ​លើក​ទី ១៣ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស បាន​អនុម័ត​យល់ព្រម​ចុះ ល្ខោនខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច Decision13.COM.10.a.3 ។ លិខិត​របស់​ក្រសួង​បាន​បញ្ជាក់​ថា...
រាជធានី​ភ្នំពេញ​៖ ការ​ធ្លាក់​ចុះ​នូវ​វិស័យ​ភាពយន្ត​ខ្មែរ​ជា​សម័យ​បច្ចុប្បន្ន បាន​បង្កើត​នូវ​សំនួរ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​គុណភាព​នៃ​រឿងកុន ទាំង​បច្ចេកទេស​នៃ​ការ​ថត និង​តួ​សម្តែង​ថា​នៅ​មាន​លក្ខៈ​ខ្វះខាត​ច្រើន ។ ជាមួយ​គ្នា​នោះ​ផង​ដែរ គឺ​បញ្ហា​នៃ​ការ​មិន​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ម្តង ព្រោះ​ចំនួន​អ្នក​ទៅ​មើល​ភាពយន្ត​ខ្មែរ ចាក់​បញ្ចាំង​តាម​រោងកុន​ទំនើប គឺ​មាន​ភាគរយ​តិច​មែនទែន បើ​ប្រៀបធៀប​នឹង​ចំនួន​អ្នក​ទៅ​ទស្សនា​ភាពយន្ត​បរទេស​ដូច​ជា​រឿង ហូ​លី​វូ​ដ ឬ​រឿង​ដុំ​របស់​ថៃ ជាដើម​។ ចំណោទបញ្ហា​មួយទៀត​ដែល​ពាក់ព័ន្ធ​នឹង​គុណភាព​កុន ការ​តែង​និពន្ធ ការ​ដឹកនាំ​រឿង តើ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ទទួល​បាន​គុណភាព​យក​ទៅ​ប្រកួតប្រជែង​នឹង​កុន​បរទេស​បាន​។ ចំនុច​នេះ​គឺ​ទាមទារ​ឲ្យ​ម្ចាស់​ផលិតកម្ម​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​វិស័យ​ឯកជន​និង​រដ្ឋ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ថា​តើ​គួរ​បង្កើត​ឲ្យ​មាន​មហាវិទ្យាល័យ​ភាពយន្ត​ឬ​យ៉ាងណា ៕ ខណៈ​ដែល​ច​ម្ង​ល់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត ឬ​មិន​គូរ​បង្កើត​មហាវិទ្យាល័យ​ភាពយន្ត ស្រាប់តែ​មាន​វី​ដេ​អូ​ខ្លី​មួយ​នៃ​ក្រុម​និស្សិត​សកល​វិទ្យាល័យ​ន័​រ​តុ​ន ផ្នែក​ស្ថាបត្យកម្ម និង​នគរ​រូប​នី​យ​វិទ្យា បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃ​ទី ៥ ខែកញ្ញា ឆ្នាំ​២០១៨ បង្ហាញ​ពី​គំនូរ​ប្លង់​ខាងក្នុង​និង​ខាងក្រៅ​អាគារ មហាវិទ្យាល័យ​ភាពយន្ត ។ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ Sophea Tunsai ដែល​បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​មួយ​នេះ​គឺ​ត្រឹម​រយៈពេល ១៦ ម៉ោង​មាន​អ្នក​ចូល​ទស្សនា​ជាង ១៧០០០...
រាជធានីភ្នំពេញ ៖ គេ​នៅ​តែ​កត់​សម្គាល់ថា ​ករណី​ល្ខោនខោល​បាន​ក្លាយជា​ប្រធានបទ​ឡើង​កំ​ដៅ យ៉ាង​កក្រើក​តែ​ម្ដង នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មាន​ទាំង​អ្នកគាំទ្រ​ឲ្យ​មានការ​អភិរក្ស និង​មាន​ទាំង​អ្នក​ជេរប្រទិច​លើ​ក្រុម​ដែល​គាំទ្រ​ល្ខោនខោល​ថៃ រហូត​ក្លាយជា​ការ​បោះសម្ដី​ផ្លែផ្កា​ឌឺដង​គ្នា​ដូច​ផ្ទុះ​សង្គ្រាមពាក្យសម្ដី ​។ ជាមួយ​ការ​ឡើង​កំ​ដៅ​ដ៏​មុត​ស្រួច​នេះ លោក នូ សុ​ផេ​ន ដែល​ត្រូវ​គេ​ស្គាល់​ថា​បាន​រួមចំណែក​បំផុស​ល្ខោនខោល នៅ​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍​អប្សរា​នា​ពេល​កន្លង​មក តាំងពី​ពេល​ដែល​សិល្បៈ​បុរាណ​ខ្មែរ​មួយ​នេះ បាន​អះអាង​ថា ស្ថានភាព​នេះ​បន្ត​កើតឡើង បើ​ក្រសួង​ធំ​២ មិន​ធ្វើ​បទ​អន្តរាគមន៍ ដែល​បណ្ដាល​អោយ​ទម្រង់​វប្ប​ធ​ម៍​ខ្វះ​ការ​យកចិត្ត​ដាក់ ហើយ​រហូត​ទាល់តែ​ប្រទេស​ជិតខាង​ត្រៀម​យក​ទៅ​បញ្ចូល​ក្នុង​អង្គការ​យូ​នី​ស្កូ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ដាច់មុខ ដូច​ករណី​ល្ខោនខោល ទើប​ផុសផុល​បែប​នេះ​។ លោក នូ សុ​ផេ​ន អនុប្រធាន​នាយកដ្ឋាន​ផលិតកម្ម​វិធី​ប្រចាំ​ទូរទស្សន៍​អប្សរា បាន​អះអាង​ថា លោក​មានការ​សាទរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​ស្រទាប់​មហាជន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ច្រើន​ឡើង នាំ​គ្នា​បំផុស និង​ចែកចាយ​ពី​សិល្បៈ​ល្ខោនខោល ដោយ​បាន​ទាំង​ប្រើ​ពាក្យ​ថា​ល្ខោនខោល​ជា​របស់​ខ្មែរ ដែល​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​ជាដើម​។ នេះ​ជា​ទ​ង្វើ​ដ៏​ប្រពៃ ដែល​លោក​ថា​នឹង​ធ្វើ​អោយ​ក្មេង​ជំនាន់​ក្រោយ និង អ្នក​មិន​ធ្លាប់​ចង់​ដឹង​ចង់​ស្គាល់​ពី​សិល្បៈ​មួយ​នេះ...
ក្មេង​ៗ​សម័យ​បច្ចេកវិទ្យា​ទំនើប ហាក់​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ​ជាមួយនឹង​ការ​រៀន​លេង ចាប៉ី ដង​វែង បើ​ទោះបីជា​ឧបករណ៍ ចាប៉ី​ដង​វែង គឺជា​មរតក​ជាតិ​ដ៏​សំខាន់​ក៏​ដោយ ។ ភាគច្រើន​ក្មេង​ៗ​បច្ចុប្បន្ន​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន សម្រាប់​ការ​លេង​ស្មា​ត​ហ្វូ​ន និង​ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​។ ដោយ​ចង់​បណ្តុះ​គំនិត​ក្មេង​ៗ​យុវវ័យ​ឲ្យ​ចេះ​ស្រលាញ់​និង​អរិ​រក្ស​នូវ​ដ​ន្ត្រី​មួយ​ប្រភេទ​នេះ សហគមន៍​ចាប៉ី​អមតៈ បាន​បង្កើត​គម្រោង​មួយ​ថ្មី គឺ​ថ្នាក់រៀន​ទម្រង់​ចាប៉ី​ដល់​កុមារ ក្នុង​ន័យ​បំផុសគំនិត​ការ​យល់​ដឹង និង​ចូលរួម​ថែរក្សា​លើ​ទម្រង់​សិល្បៈ​ដ៏​ចំណាស់​មួយ​នេះ ។ យើង​ដឹង​ហើយ​ថា​កំពូល​អ្នកលេង​ចាប៉ី​ដង​វែង​កម្ពុជា​នៅ​កម្ពុជា​គឺ​លោកតា ប្រាជ្ញ ឈួ​ន លោកតា គង់​ណៃ និង​លោក សួន សាន គឺជា​កំពូល​វី​រៈ​សិល្បករ ចាប៉ី​ដង​វែង​កម្ពុជា ដែល​យើង​ត្រូវ​រួម​គ្នា​ការពារ​កុំ​ឲ្យ​បាត់បង់ ចាប៉ី​ដង​វែង របស់​យើង​។ កន្លង​មក សហគមន៍​ចាប៉ី​អមតៈ បាន​ធ្វើ​បទ​បង្ហាញ​នៅ​តាម​ទី​តំបន់​នានា​ជា​ច្រើន​មុន​ឈាន​ដល់​ការ​បង្កើត​គម្រោង​មួយ​នេះ គឺ​ថ្នាក់រៀន​ទម្រង់​ចាប៉ី​ដល់​កុមារ ។ ក្រោយ​ពី​ធ្វើតេស្ត​សាកល្បង​លោក​សង្កេត​ឃើញ​ការ​រៀន​ពី​កុមារ គឺ​ពួក​គេ​មាន​ភាព​សប្បាយ​រីករាយ និង​ចូលរួម​ថែរក្សា​កាន់តែ​ខ្លាំង​សម្រាប់​វប្បធម៌​បេតិកភណ្ឌ​ជាតិ​យើង ។ លោក​ពេជ្រ សា​រ៉ាត និយាយ​ថា​«...
នាព្រឹកមិញនេះសាលាមធ្យមសិល្បៈនាបឹងប៉ាយ៉ាបបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំធំមួយរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ដល់១១ សីហា ឆ្នាំ២០១៨។នេះជាការប្រឡងសិល្បៈច្រើនវិញ្ញាសាក្រោយពេលសិស្សខំសិក្សាហើយលោកគ្រូអ្នកគ្រូព្យាយាមបង្ហាត់បង្ហាញ។ ក្នុងពេលបើកឆាកការប្រឡងមានការកត់សម្គាល់ឃើញថាទស្សនិកជនជាច្រើនមកលើកទឹកចិត្តដោយជាការផ្សំកម្លាំងមួយសម្រាប់ក្រុមការងារក៍ដូចជាមន្ត្រីនៅសាលាសិល្បៈ។ មានរយៈពេល៣ថ្ងៃហើយរំពឹងថាសល់២ថ្ងៃ(១០និង១១សីហា)មានអ្នកទស្សនាមកបន្តទៀតដើម្បីជាការស្វែងយល់ពីតម្លៃសិល្បៈខ្មែរដែលកប់ទុកនៅសាលាវិចិត្រសិល្បៈខ្មែរ។ ការ​ប្រឡង​នៅ​ថ្ងៃ​នេះ​សិស្ស​ទាំង​អស់​​បាន​យក​របាំ​ប្រពៃណី​ខ្មែរ​មួយ​ចំនួន​មក​​​បង្ហាញ​មាន​ដូច​ជា របាំ​បុរាណ" ឈួយឆាយបួងសួង" របាំ​ប្រពៃណី​"ល្បុក្កតោ" ល្ខោន​យីកេ"មា​យើង" សៀក​" មហិទ្ធិឫទ្ធិ​​​នាគ​រាជ" ល្ខោន​និយាយ ​"កំពង់ធំ​ជំរុំចិត្ត" និង​ល្ខោន​បាសាក់​ "មរណមាតា" ជា​ដើម​។ រៀង​រាល់​ឆ្នាំ សិស្ស​មាន​ប្រឡង​ចេញ​ និង​ចូល។ ចំពោះ​ការ​ប្រឡង​ចេញ​នេះ​មាន​ពីរ​ទី១​គឺ​ខាង​សញ្ញាប័ត្រ​ឌីប្លូម និង​ទី​២​គឺ​​សញ្ញាប័ត្រ​​បាក់​ឌុប ហើយ​ពួក​គាត់​បញ្ចេញ​ស្នា​ដៃ​ទៅ​តាម​ចំណេះ​ជំនាញ​ដែល​បាន​រៀន​កន្លង​មក។ ឆ្លៀតក្នុងឱកាសនេះលោកនាយកស្ដីទី ក៏សូមអំពាវនាវដល់ទ្រង់ឯកឧត្ដម លោកជំទាវអ្នកនាងកញ្ញា និងពុកម៉ែបងប្អូនទៅចូលរួមទស្សនាឲ្យបានច្រើនកុះករ ចំពោះការប្រឡងឯកទេសជំនាញបញ្ចប់សញ្ញាប័ត្រសិល្បៈ និងស្មាតកបត្រសិល្បៈ ។ ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់ ប្រពៃណីខ្មែរនៅលើឆាកអន្តរជាតិ។ ...
រាជធានីភ្នំពេញ ៖ ក្នុង​ពេល​វប្បធម៌​បរទេស​កំពុង​តែ​ប្រជែង​ជាមួយ​វប្បធម៌​ខ្មែរ ​នៅ​ថ្ងៃស្អែក​នេះ​សាលា​វិចិត្រសិល្បៈ​មានការ​រៀបចំ​កម្មវិធី​ប្រឡង​ធំ​មួយ​ប្រចាំឆ្នាំ​នៅ​ទម្រង់​សិល្បៈ​ខ្មែរ​ជា​ច្រើន ​ក្រោយ​សិស្ស​ទាំងឡាយ​បាន​រៀន​ច្រើន​ឆ្នាំ ​ហើយ​ដល់​វេន​ប្រឡង​យក​ស្នាដៃ​។​កម្មវិធី​បើក​ទូលាយ​អោយ​យុវវ័យ​ទាំងអស់​មក​ទស្សនា​ក្រេប​យក​ព្រលឹង​សិល្បៈ​ខ្មែរ​ដោយ​រំពឹង​ថា​ នឹង​មិន​មើល​រំលង​ឡើយ​ព្រោះវាជា​ការ​លើកទឹកចិត្ត​ធំធេងសម្រាប់វប្បធម៍ ក៏ដូចជាសិល្បៈខ្មែរ ។ ក្នុង​បំណង​បំផុសចលនា​វប្បធម៌​ទម្រង់​សិល្បៈ​មួយ​ចំនួន ​អោយ​យុវវ័យ​ និង​មហាជន​បាន​យល់​ជ្រាប​សា​លាម​ធ​ម្យ​វិចិត្រសិល្បៈ​បាន​រៀបចំ​កម្មវិធី​បើក​ការ​ប្រឡង​ ឯកទេស​ជំនាញ​ ដើម្បី​បញ្ចប់​សញ្ញាបត្រ​សិល្បៈ​ និង​ស្មា​ត​កប​ត្រ​សិល្បៈ ​ឆ្នាំ​សិក្សា​២០១៧​ និង​២០១៨​។​កម្មវិធី​នេះ​ឃើញ​មានការ​ផ្ចិតផ្ចង់​យ៉ាង​ខ្លាំង ​ទាំង​គ្រូ​ និង​សិស្ស​ហើយ​ជា​ការ​លើកទឹកចិត្ត​ខាង​សាលា​វិចិត្រសិល្បៈ​សុំ​អំពាវនាវ​ដល់​សាធារណៈជន ​មេត្តា​ចូលរួម​អោយ​បាន​ច្រើន​កុះករ​លើក​ស្ទួយ​ស្នាដៃ​សិល្បៈ​កូន​ខ្មែរ​។ ស្នាដៃ​ចំនួន​​៦ ​ដែល​ត្រូវ​ប្រឡង​នៅ​ព្រឹកស្អែក​ ជា​វិ​ញ្ញា​សារសំខាន់​រួម​មាន​របាំ​បុរាណ «​ឈួ​យ​ឆាយ​បួងសួង» របាំ​ប្រពៃណី​«​ល្បុក្កតោ» ល្ខោន​យីកេ​ «​មា​យើង» សៀ​ក «​ម​ហិរិ​ទ្ឋិ​នាគរាជ​» ល្ខោននិយាយ «កំពង់ធំ​ជំរុំ​ចិត្ត» ល្ខោនបាសាក់​ «​មរណ​មាតា​» ដែល​នឹង​ត្រូវ​ប្រជែង​យកជ័យ​ជម្នះ​ក្រោម​ការ​វិន្និច្ឆ័យ​ពី​សាស្ត្រាចារ្យ ប្រចាំ​សាលា​មួយ​នេះ​ជា​ច្រើន​នាក់​ ។ ​កម្មវិធី​សម្តែង​ចាប់ពី​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៨​នេះ ​ដោយ​មាន​លោក ​សោម...
រាជធានី​ភ្នំពេញ​៖ ជា​លើក​ដំបូង​ហើយ​ដែល​នារី​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​បាន​បង្កើត​គំនិត​ច្នៃប្រឌិត​ប្លែក​មួយ គឺ​យក​គ្រាប់​អង្ករ​ធ្វើ​ជា​រូបគំនូរ​យ៉ាង​ប្រណីត ។ ស្ថិត​ក្នុង​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​អ្នក​នាង​អាយ អុ​ី​សា ដែល​រស់នៅ​ខេត្តសៀមរាប​បាន​ចាប់ផ្តើម​ច្នៃ​គំនូរ​ធ្វើ​ពី​អង្ករ​នៅ​លើ​ឈើ​ដោយ​ខ្លួនឯង បន្ទាប់​ពី​បាន​មើលឃើញ​ពី​ការ​ធ្វើ​នំ​បាយ​ត្រៀប​របស់​ខ្មែរ​ដែល​ផ្សំ​គ្រឿង​ពីលើ​នំ​នោះ ។ អុ​ី​សា​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​ផ្សំ​រូបគំនូរ​ពី​គ្រាប់​អង្ករ​នេះ គឺ​ធ្វើ​ឡើង​ស្រ​ដៀង​ទៅ​នឹង​នំ​បាយ​ត្រៀប​របស់​ខ្មែរ ហើយ​ការ​ច្នៃ​ធ្វើ​រូប​គំនួរ​របៀប​នេះ​គឺ​មាន​ភាព​លំបាក​ខ្លាំង ដោយសារ​នាង​ត្រូវ​យក​ជ័រស្អិត ជាមួយនឹង​អង្ករ​ប្រមាណ​៥​ប្រភេទ​លាយថ្នាំ​ពណ៌​ផ្គុំ​ចូល​គ្នា​លើ​គំនូរ នីមួយ​ៗ ។ បើ​តាម​អ្នក​នាង​អាយ អុ​ី​សា គំនូរ​ប្រភេទ​នេះ​ហាក់​មិនសូវ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​នៅឡើយ​ទេ បើ​ទោះបីជា​វា​មាន​វត្តមាន​លក់​នៅ​លើ​ទីផ្សារ​ខ្លះ​ក៏​ដោយ ។ ការ​ធ្វើ​គំនូរ​ប្រភេទ​នេះ​ដំបូង​មានការ​លំបាក​ជា​ខ្លាំង ប៉ុន្តែ​ដោយសារ​ម្តាយ​លើកទឹកចិត្ត គាំទ្រ​លើ​គំនូរ​នេះ ទើប​នាង​ទទួល​បាន​ជោគជ័យ និង​មាន​លក់​នៅ​លើ​ទីផ្សារ ខ្លះ​ៗ​។ វិធីសាស្ត្រ​នៃ​ការ​ធ្វើ​គំនូរ​នេះ អ្នក​នាង​អាយ អុ​ី​សា និយាយ​ថា​គឺ​ត្រូវ​គូររូប​នៅ​លើ​ក្តារ​ឈើ​រួច​ហើយ​យក​អង្ករ​ទៅ​ផ្គុំ​នៅ​លើ​គំនូរ ដូច​ជា​រូប​អង្គរវត្ត និង​រូបភាព ផ្សេង​ៗ​ទៀត​តាម​តម្រូវការ​របស់​អ្នក​ចង់បាន ។ ប្រភេទ​អង្ករ​ដែល​ត្រូវ​ផ្គុំ​ជា​គំនូរ​មាន​ប្រភេទ​អង្ករដំណើប អង្ករ​នាងមិញ និង​អង្ករ​រំដួល​ជាដើម ។...

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,251FansLike
6,843FollowersFollow
16,269SubscribersSubscribe

អត្ថបទពេញនិយម