Monday, July 13, 2020
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co

សិល្បៈ​និង​តារា

ឥណ្ឌា​ ៖ កំពូល​តារា​បូ​លី​វូ​ដ​ដ៏​ល្បី លោក Amitabh Bachchan ត្រូវ​បា​នប​ញ្ជូន​ឲ្យ​ចូល​ទៅ​សម្រាក​​នៅ​មន្ទីរពេទ្យ​មួយ ក្រោយ​ពី​តារា​សម្តែង​ចាស់វស្សា​រូប​នេះ​រក​ឃើញ​កើត​មាន​ជំងឺឆ្លង​កូ​វី​ដ ១៩ បង្ក​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ យោង​តាម​គណនី Twitter ផ្លូវការ​របស់​របស់​កំពូល​តារា​សម្តែង​រូប​នេះ បានអោយ​ដឹង​ថា​ កំពូល​តារា​បូ​លី​វូ​ដលោក Amitabh Bachchan ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​​រក​វីរុស​កូ​វី​ដ ១៩ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN ។
រាជធានី​ភ្នំពេញ ៖ សុ​ន ស្រី​ពេជ្រ តារាចម្រៀង​បែប​មនោសញ្ចេតនា​ល្បីឈ្មោះ បទ​បែប លើក​ស្ទួយ​ទេសចរណ៍​បាន​សម្រេច ដោយ​បំណង​សម្រាលកូន​ជា​លើក​ទី​២​។ ក្រោយ​រៀប​ការ​បាន​មិន​ដល់​២​ឆ្នាំ សុ​ន ស្រី​ពេជ្រ បានកូន​ទី​២ ក្នុង​នោះ​កូន​ទី​១ ជា​ស្រី​។ អំឡុង​ពេល​សម្ងំ​ពពោះ សុ​ន ស្រី​ពេជ្រ បាន​ជួប​ប្រទះ​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ជា​ការ​សម្គាល់​។ នាង​ខាតបង់​ដើរ​ច្រៀង​ភ្លេង​ការ​ជា​ច្រើន​រោង ព្រោះ​បញ្ហា​កូ​វី​ដ​១៩ ធ្វើ​អោយ​ស្ទះ​ដល់​ការ​ចំណាយ​។ លើស​ពី​នេះ​ក៏​ស្រាប់តែ​បាត់បង់​ប្អូនប្រុស​ម្នាក់​ទៀត ដែល​រង​នូវ​ជំងឺរបេង​ឆ្អឹងខ្នង ហើយ​អំឡុង​ពេល​ព្យាបាល​ប្រើប្រាស់​ថវិកា​ច្រើន និង​មានការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​មហាជន​ជា​ច្រើន ដោយ​ក្តី​អាណិត​ស្រឡាញ់​។
រាជធានី​ភ្នំពេញ​ ៖ សិល្បៈ​ការិនី​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​លេង​ឧបករណ៍​ដ​ន្ត្រី​បុរាណ​និង​ច្រៀង​បាន​គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់​មិន​ថា​បុរាណ និង​សម័យ អ្នក​នាង ខាត់ សុ​ឃឹម កំពុង​តែ​ក្តៅក្រហាយ​ចិត្ត​ទៅ​លើ​មនុស្ស​មួយ​ក្រុម ដែល​បាន​ចោទ​ចំពោះ​រូប​នាង​ទៅ​លើ​រឿងរ៉ាវ​មួយ​ចំនួន​។ កាលពី​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ អ្នកសិល្ប​ការិនី​ពហុ​ជំនាញ​រូប​នេះ បាន​បង្ហោះ​សារ​ខឹងសម្បារ ដែល​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​អោយ​កាន់តែ​ចង់​ដឹង ដោយនៅ​ក្នុង​នោះ អ្នក​នាង ខាត់ សុ​ឃឹម​បាន សរសេរ​សាររ​យ៉ាង​វែង​និង​មាន​ខ្លឹមសារ​ថា « សូម​ផ្តាំ​ទៅ​ពួក​នរក​ស៊ី​ក្បាល​ខ្លះ​ដែល​គិត​រឿង​អាក្រក់​មក​លើ​ខ្ញុំ សឹងតែ​១​ឆ្នាំ​ពេញ​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ជាមួយ​រឿង​ដែល​អាក្រក់​អត់​ប្រ​យោ​ជ៍​បំផុត ដែល​ខ្លួនឯង​សឹងតែ​យោងខ្លួន​មិនកើត​ផង តាម​ជួយ​គេ​ជាង​២​ពាន់​គ្រួសារ ហើយ​ប្រឹងប្រែង​ជួយ​គេ​អស់ទាំង​កិត្តិយស...
រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន ​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​ពួក​គេ​បានឃើញ​តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ប្រកាស​ក្តែ​ង​ៗ​ពី​គម្រោង​​​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ ស្រប​ពេល​ដែល​ទស្សនិកជន​កំពុង​រង់ចាំ​មើល​អត្តសញ្ញាណ​គូស្នេហ៍​របស់​ស្រី​ស្អាត​រូប​នេះ ជា​អ្នក​ណា​អោយ​ពិតប្រាកដ​។ ទស្សនិកជន​ជា​ច្រើន​តែងតែ​រង់ចាំ​មើល​ថា តើ​បុរស​រូប​ណា​នឹង​អាច​មានសំណាង​ឆាប​យក​បេះ​ដួង​ស្រី​ស្អាត​ម្នាក់​នេះ​យក​មក​ឃុំគ្រង​បាន? ក្នុង​ពេល​ដែល​តារា​រូប​នេះ ហាក់​មិន​ដែល​បាន​លេចលឺ​ពី​ដំណឹង​ស្នេហា​ជាមួយ​បុរស​រូប​ណា​ឲ្យ​ពិតប្រាកដ បើ​ទោះបីជា​នាង​បាន​ចូល​វ័យ​កាន់តែ​ច្រើន​ក៏​ដោយ​ក្តី​។ យ៉ាងណា​ម៉ិ​ញ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ប្រកាស​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​នាង​បាន​អះអាង​ពី​គម្រោង​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ ដោយ​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​គូស្នេហ៍​របស់​នាង​ជា​បុរស​រូប​ណា​នោះ​ឡើយ ។ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ស​សេរ​បង្ហោះ​សារ​ជាមួយនឹង​ឈុត​កូនក្រមុំ​យ៉ាង​ស្រស់​ស្អាត​ថា «​ឆ្នាំ​នឹង​អត់​ទាន់​ការ ព្រោះ​កូ​វី​ដ​១៩ ចាំ​ឆ្នាំ​ក្រោយ​»...
រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​តារា​ភេទ​ទី​៣ Mr Queen ដែល​បាន​លាចាក​លោក ដោយ​ភាព​កម្សត់ និង​មិនសូវ​មាន​សាច់ញាតិ​មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ធ្វើ​ឱ្យ​គេ​អាណិត ក្រោយមក​ក៏​ឃើញ​មាន​សិល្បករ​មួយ​ចំនួន បាន​ខ្នះខ្នែង​ទៅ​ជួយ​គ្នា​តាម​លទ្ធភាព និង​កម្លាំង​ដែល​មាន ប៉ុន្តែ​ក្តី​បារម្ភ​កើត​មាន​ឡើង​នៅ​ពេល​បុណ្យ​៧​ថ្ងៃ ដោយ​ខ្លាច​មិន​មាន​អ្នក​ណា​មក​ចូលរួម ហើយ​បើ​ចឹ​ង​មែន​នោះ​រឹតតែ​កម្សត់​ថែម​ទៀត ។ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០​នេះ គឺ​គម្រប់​បុណ្យ​៧​ថ្ងៃ​របស់​អតីត​តារា​សម្តែង​ភេទ​ទី​៣ Mr Queen ដែល​បាន​ចែ​ន​ឋាន ព្រោះតែ​ជំងឺ​រោគា ។ តារា​ដែល​ចែក​ឋាន​នេះ មាន​ភាព​កម្សត់​ណាស់ មិនសូវ​មាន​សាច់ញាតិ ហើយ​ពិធី​បុណ្យសព​សម្រេច​ដោយ​ជោគជ័យ​ក្រោម ការ​ខ្នះខ្នែង​ពី​មិត្ត​សិល្បករ...
រាជធានី​ភ្នំពេញ ៖ អ្នក​នាង ម៉ូ​លី​កា បាន​សម្រាល​កូនស្រី​ម្នាក់​ដូច​បំណង ដោយ​ជោគជ័យ​។ ទាំង​នាង និង​ស្វាមី សប្បាយ​រីករាយ ហើយ​សន្យា​មើលថែ​គ្រួសារ​នេះ អោយ​គាប់ប្រសើរ ដោយ​នឹង​រួម​គ្នា​ផ្តល់​ឱវាទ​ល្អ​ៗ​ដល់​កូន​ស្ងួន អោយ​ដើរ​ផ្លូវត្រូវ​ដែល​សង្គម​ទទួលស្គាល់​។ អតីត​តារាចម្រៀង​ផលិតកម្ម Rock ម៉ូ​លី​កា បាន​សម្រាល​កូនស្រី​នៅ​មន្ទីរ​ពហុ​ព្យាបាល មួយ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ ហើយ​នាង​បាន​ដាក់​ឈ្មោះ​កូន​ថា «​នុ​ន ច័ន្ទ​ម៉ូ​នី​តា​» ដែល​សម្រាល​ភ្លាម​ទារក​មាន​ទម្ងន់​៣,៥​គ្រ​.​ក្រ​។ ការ​ទទួល​បានកូន​ស្រី​នេះ ជា​បំណង​របស់ ម៉ូ​លី​កា និង​ស្វាមី...
រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ប្រុស​ដែល​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​នៅ​ពេល​ចាប់​ដៃគូ​សម្តែង​ជាមួយ​តារា​សម្តែង​ស្រី​សំបូរ​ទឹកភ្នែក​នាង នី មុន្នីនាថ លោក​សាយ សៀ​រ៉ា បាន​បង្ហាញ​ពី​អាកា​រៈ​ជំងឺឪពុក​របស់​ខ្លួន ​ក្រោយ​ពី​ជួប​ឧបហេតុ​មួយ​ចំនួន និង​កំពុង​មើលថែ​នៅ​មន្ទីរពេទ្យ​ពេទ្យ​រុ​ស្ស៊ី។ ដោយ​កាលពី​ពេល​ថ្មី​នេះ ឪពុក​របស់​តារា​សម្តែង​ប្រុស​រូប​នេះ​បាន​មុត​ជើង​ខាងស្តាំ ជាមួយ​បន្លា​​ឬស្សី បង្ក​អោយ​មាន​ដំបៅ​យ៉ាង​ខ្លាំង​នៅ​លើ​ខ្មង​ជើង​។ លោក សាយ សៀ​រ៉ា ថា កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ «ប៉ា​ខ្ញុំ​មុត​បន្លា​ឬ​ស្សី សាច់​​របស់​គាត់​ក្លាយ សំណាង​ហើយ​គាត់​មិន​មាន​ជំងឺ​ទឹកនោមផ្អែម ជូនពរ​ប៉ាឆា​ប់​ជា អាណិត​គាត់​ណាស់»។
រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សិល្បៈ​ច្បាស់​ណាស់​ក្នុង​ការ​ដណ្តើម​យក​ភាព​ចាប់អារម្មណ៍ ហើយ​គ្រប់​តួ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​។ អ្នកខ្លះ​រក​ការ​មាក់​ងាយ​ពី​តារា​គ្នា​ឯង និង​មនុស្ស​ផ្សេង​ទៀត​។ ជាក់ស្តែង អ្នក​នាង ឈុំ ភួយ ក៏​ធ្លាប់​រង​សម្ពាធ​បែប​នេះ​ដែរ ហើយ​អ្នក​នាង​សន្យា​ថា នឹង​យក​ទេព​កោសល្យ​ពី​ធម្មជាតិ​ច្នៃ​អោយ​គេ​ដឹង​ថា មាន​កម្រិត​ប៉ុណ្ណា​។ ជា​សំណាង​មួយ ដែល​ចែ ភួយ ស្រាប់តែ​ផលិតករ​ជ្រើសរើស​អោយធ្វើ​ការ​ក្នុង​ស្ថាប័ន ទូរទស្សន៍​ថ្នាក់​ជាតិ​។ ការ​សម្រេច​នេះ ដោយសារ​មើលឃើញ​ថា ចែ ឈុំ ភួយ ជាតា​រា​មាន ទេព​កោសល្យ​ពេញ​ខ្លួន​។ គាត់​ចេះ​កំប្លែង​ស្ងួត វោហារ​ដូច​ទឹក បន​បែន​លឿន...
រាជធានី​ភ្នំពេញ ៖​ក្រសួង​វប្បធម៌ និង​ក្រសួងសុខាភិបាល បាន​ជួប​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ជុំវិញ​វិធានការ​នានា ដើម្បី​ជា​ការ​ព​ន្លឿ​ន​ការ​បើក​ឡើង​វិញ​នូវ​រោងកុន និង​រោង​សម្តែង​សិល្បៈ​នានា​តាម​ការ​ស្នើ​សុំ​ពី​ម្ចាស់​រោងកុន ក្នុង​ករណី​ទទួល​បាន​ភ្លើង​ខៀវ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​។ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណ​:​កម្ម​ការ​អន្តរក្រសួង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​គោលបំណង​ពិនិត្យ​ពិភាក្សា​លើ​ស្តង់ដា​ប្រតិបត្តិ ដើម្បី​ជា​វិធានការ​ការពារ​ក្នុង​ករណី​រាជរដ្ឋាភិបាល​អនុញ្ញាត​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​រោង​ភាពយន្ត ដោយ​​ឈរ​លើ​គោលការណ៍​នៃ​ស្តង់ដា​ប្រតិបត្តិ​បង្ការ​ជំងឺឆ្លង​កូ​វី​ដ​១៩ របស់​ក្រសួងសុខាភិបាល​។
រាជធានី​ភ្នំពេញ ៖ ក្នុង​វី​ដេ​អូ​ជា​ច្រើន​នាទី​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ធ្វើ​ឱ្យ​អ្នក​ចង្កោម​​សិល្បៈ​មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ នៅ​ពេល​លោក​បើក​កកាយ​រឿង​ទ្រព្យ​ដែល​មាន​ក្នុង​ដៃ​។ លោក​ធ្វើ​ដូចនេះ ដើម្បី​វាយ​សំដៅ​ទៅ​លើ​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ធ្លាប់​មើល​ស្រាល​ដាក់​លោក​នា​ពេល​កន្លង​មក ដែល​ឃើញ​លោក​តែងខ្លួន​មួយ​រៀល​ៗ​។ បើ​និយាយ​ពី​បច្ចុប្បន្ន​នេះ ការងារ​សិល្បៈ​របស់​លោក ម៉ា​ដូ​ណា ក្តាប់​បានការ​ងារ​សំខាន់​ៗ ច្រើន​ណាស់​នៅ​ក្នុង​វិស័យ​សិល្បៈ​។ លោក​កាន់​កម្មវិធី​កម្សាន្ត​ធំ​ៗ ជាមួយ​រៀមច្បង​កំប្លែង របស់​ទូរទស្សន៍​ហង្ស​មាស និង​កាន់​តួនាទី​ពិធីករ «​ពេញចិត្ត​អត់​» ដែល​អ្នក​ណា​ក៏​ស្គាល់​ថា នាទី​នោះ​ពេញ​និយម​។ បន្ថែម​លើ​ការងារ​ថ្មី​ៗ​ទៀត​រុញ​ឱ្យ ម៉ា​ដូ​ណា មាន​ទីផ្សារ​ការងារ​រក​ចំណូល​យ៉ាង​ពេញដៃ​។ មក​មើល​ការ​និយាយ​វិ​ដេ​អូ​របស់...

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,144FansLike
7,561FollowersFollow
18,700SubscribersSubscribe

អត្ថបទពេញនិយម