Sunday, June 16, 2019
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co

ស្នេហា និងសម្រស់

រាជធានីភ្នំពេញ ៖ ផ្អើលពេញបណ្តាញសង្គមទាក់ទងនិងសែស្រឡាយ រាជវង្សក្នុងប្រទេសកម្ពុជាយើងនោះគឺ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេន ណា ។ អ្នកអង្គម្ចាស់ក្សត្រីតូចអង្គនេះប្រសូតនៅថ្ងៃទី ១១ មីនា ឆ្នាំ២០១១ នឹងបច្ចុប្បន្នមានព្រះជន្ម ៨ព្រះវេស្សាហើយ។ ព្រះអង្គម្ចាស់ក្សត្រី ជេន ណា ជាបុត្រីទី២របស់អ្នកអង្គម្ខាស់ នរោត្តមបុប្ផារី និង ជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ។ អ្នកអង្គម្ចាស់មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតប៉ុណ្ណោះទេ អង្គមានទេពកោសល្យជាច្រើនទាក់ទងនឹងវិស័យសិល្បៈ និងអាចនិយាយបាន៥ភាសាគឺ ភាសា ខ្មែរ ចិន ថៃ អគ្លេស...
រាជធានី​ភ្នំពេញ​៖ លោក​ជំទាវ​យឹ​ម ឆៃ​លី​ន ភរិយា របស់​លោក​ហ៊ុន ម៉ា​នី បាន​ក្លាយជា​ស្ត្រី​ខ្មែរ​ទី​មួយ​ដែល​មានឱកាស​ពិសេស​អញ្ជើញ ចូលរួម​ជា​កិត្តិយស​នៅ​ក្នុង​មហោស្រព​លំដាប់​ពិភពលោក នៅ​ទីក្រុង​កាន ឆ្នាំ​២០១៩ នេះ​។ ការ​បង្ហាញ​វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​ជំទាវ​បាន​ធ្វើ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​បាន​ចែកចាយ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក ។ វត្តមាន​នៃ​ការ​ចូលរួម​ដើរ​លើ​កម្រាលព្រំ​ក្រហម​របស់​លោក​ជំទាវ យឹ​ម ឆៃ​លី​ន នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​នាម​ស្ត្រី​ខ្មែរ​ទី​មួយ​ដែល​ទទួល​បាន​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ ។ មហាជន​បាន​នាំ​គ្នា​លើក​សរសើរ​ពី​រូប​សម្រស់​របស់​លោក​ជំទាវ​ថា ពិតជា​ស្រស់​ស្អាត​មិន​ចាញ់​តារា​ឡើយ បើ​ទោះបីជា​លោក​ជំទាវ​មាន​បុត្រ​៣​នាក់​ហើយ​ក៏​ដោយ​។​ក្នុង​ឈុត​ពណ៌​ក្រហម​ដ៏​ស្រស់​ឆើត លោក​ជំទាវ​បាន​ដើរ​លើ​កម្រាលព្រំ​ក្រហម​បង្ហាញ​សម្រស់​នៅ​ចំពោះ​មុខ​កាមេរ៉ា​រាប់រយ ជាមួយនឹង​តារា ល្បី​ៗ​ជា​ច្រើន​រូប​ពី​ជុំវិញ​ពិភពលោក ។
រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​លោក​ស៊ុ​ក សុភា បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​រស់នៅ​ដែន​កោះ​អូស្ត្រាលី​ច្រើន​ឆ្នាំ​មក​ហើយ ។ តើ​ជីវិត​របស់​លោក​នៅ​ទីនោះ​ក្នុង​ស្ថានភាព​បែប​ណា ? រហូត​មក​ទល់​ពេល​នេះ​ជិត​១០​ឆ្នាំ​ហើយ​អតីត​តួឯក​នេន​ទុំ​លោក​ស៊ុ​ក សុភា បាន​ឃ្លាត​ចេញពី​ស្រុក​កំណើត​ដែល​ធ្លាប់​ល្បីឈ្មោះ​ទៅ​សាង​ជីវិត​គូ​ជាមួយ​អ្នក​នាង​សារី​ណា ជានា​រី​មេម៉ាយ​មានកូន ។ អ្នក​ទាំង​២​ស្រឡាញ់​គ្នា និង​រស់នៅ​សុខសាន្ត​លើ​ទឹកដី​អូស្ត្រាលី ។ ស៊ុ​ក សុភា បើ​ទោះជា​លោក​រស់នៅ​ឆ្ងាយ​ស្រុក​ក៏​ពិតមែន តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​ក្នុង​ពិភព​សិល្បៈ​នៅ​តែ​មានការ​ចង​ចាំ ព្រោះ​លោក​មាន​ស្នាដៃ​ច្រើន ។ លោក​សម្តែង​ភាពយន្ត និង​បទ​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ក្នុង​និង​ក្រៅ​ស្រុក​ជា​ច្រើន ។ ចំណែក​ភរិយា​របស់​លោក​ស៊ុ​ក សុភា អ្នក​នាង​សារី​ណា​វិញ ធ្លាប់​ដើរតួ​ក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​មួយ​ដែល​ជា​របស់​លោក​ហ្វៃ សំអាង ក្នុង​បទ​ចម្រៀង​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា...
ថ្មី​ៗ​នេះ​តារាចម្រៀង​ស្រី​ស្រស់​ស្អាត កញ្ញា សា​សា បាន​ធ្វើ​ឲ្យ​ហ្វេ​ន​របស់​នាង​និង​អ្នកសិល្បៈ​ផ្សេង​ៗ​ទៀត​ភ្ញាក់ផ្អើល​និង​បារ​ម្ម​ណ៍​ពី​រូប​នាង​ជា​ខ្លាំង ដោយសារ​នាង​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​របស់​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​បញ្ហា​កើត​មាន​លើ​ចង្កា​របស់​នាង ។ នៅ​ថ្ងៃ​ទី ១៤ កុ​ម្ភះ​នេះ តារាចម្រៀង​ស្រស់​ស្អាត កញ្ញា សា​សាបាន​បង្ហោះ​សារ​ឲ្យ​មហាជន​បានដឹង​ពី​រឿង​ពិត​មួយ ដែល​បណ្តាល​ឲ្យ​រូប​នាង​ត្រូវ​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​តែ​ចង្កា​របស់​នាង​ដែល​បាន​កែកុន​កន្លង​មក បាន​បង្ក​ជា​បញ្ហា​ដល់​រូប​នាង ។ តារាចម្រៀង​ស្រស់​ស្អាត កញ្ញា សា​សា បាន​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​និយាយ​នេះ​មិន​បាន​ថាអោយ guides នៅ​ប្រទេស​ថៃ​ទាំងអស់​ទេ 🙅🏼♀️guides មាន​ល្អ នឹង​មាន​អាក្រក់ guides ខ្លះ​មិន​បាន​គិត​អំពី សុខភាព​យើង នឹង​សម្រស់​យើង​ទេ...
ទិវា​នៃ​ក្តី​ស្រលាញ់ ឬ​ហៅ​ថា Valentine’s Day នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ទី ១៤ កុ​ម្ភះ ស​ប្តា​ហ៍​ក្រោយ​នេះ ជា​ពិសេស​បច្ចុប្បន្ន​នេះ ទិវា​នៃ​ក្តី​ស្រលាញ់​បាន​នឹង​កំពុង​ជ្រៀតចូល​មក​ក្នុង​សង្គម​ជាតិ​កម្ពុជា ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន ។ ដោយ​មានការ​ព្រួយបារម្ភ​ណ៍​ថា ទិវា​នៃ​ក្តី​ស្រលាញ់ អាច​នឹង​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​បាន​ទទួលយក និង​ប្រើប្រាស់​ដោយ​ភ័ន្ត​ច្រឡំ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ទៀត​ផង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ ស្នើ​ដល់​ប្រជាជន​កម្ពុជា ត្រូវ​ស្វែង​យល់​ឲ្យ​ស៊ីជម្រៅ​ចំពោះ​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ ដែល​ជា​មរតក ដ៏​ថ្លៃថ្លា​របស់​ដូនតា​យើង ព្រមទាំង​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​គ្រប់​ជ្រុងជ្រោយ ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​វប្បធម៌ ទំនៀមទម្លាប់ ពី​ខាងក្រៅ ដើម្បី​បន្ស៊ី​ចូល​ទៅ​ក្នុង​ឥរិយាបថ​ចំណាស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នៅ​ទ្វីបអាស៊ី​នេះ ។
ទិវា​នៃ​ក្តី​ស្រលាញ់ ១៤ កុ​ម្ភះ នឹង​មក​ដល់​ស​ប្តា​ហ៍​ក្រោយ​នេះ​ហើយ យ៉ាងណាមិញ​សុភាពបុរស ឬ​សុភាព​នារី ដែល​ចង់​ជូន​ផ្កា​មួយ​ទង ឬ​មួយ​បាច់​ដ៏​ធំ​ស្រស់​ស្អាត ទៅ​អ្នក​មានគុណ មិត្ត​ភ័ក្ត្រ ឬ​ក៏​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​នូវ​អត្ថន័យ​នៃ​ពណ៌​របស់​ផ្កា​នីមួយ​ៗ ។ ឧទាហរណ៍ បើសិនជា​អ្នក​ចង់​ផ្ញើ ឬ​ជូន​បាច់ផ្កា​ទៅ​អ្នក​ណា​ម្នាក់​សម្រាប់​សម្តែង​ចេញ​នូវ «​ការ​គោរព​ស្រលាញ់​» ឬ​គ្រាន់តែ​ចង់​និយាយ​ពាក្យ​ថា «​អរគុណ​» ឬ​ក៏​ចង់​បង្ហាញ​ពី​ទំហំ​ទឹកចិត្ត​ស្រលាញ់​ចំពោះ​គូស្នេហ៍ ការ​ជូន​តាម​ពណ៌​នៃ​ការ​ផ្កា គឺជា​រឿង​មួយ​ដែល​មិន​គួរ​មើល​រំលង​ឡើយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ផ្ញើ​ផ្កា​កុលាប​នៃ​ពណ៌​មួយ​ចំនួន​អាច​ឆ្លុះ​បញ្ចាំង​ពី​ចិត្ត របស់​អ្នក​បាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​។

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,265FansLike
6,762FollowersFollow
15,513SubscribersSubscribe

អត្ថបទពេញនិយម